Thứ 4, 19/06/2019, 18:16 GMT+7
ខេត្ត ឡាយចូវ ផ្ដល់អាទិភាពដល់ការកែលម្អមូលដ្ឋានសម្ភារៈសាលារៀន
23:18, 22/05/2019
បន្ទាប់ពីពេលដំណើរការអនុវត្តបណ្តាគោលនយោបាយសី្តពីការឧបត្ថម្ភអភិវឌ្ឍន៍ផែក្ន អប់រំតំបន់ជនជាតិភាគតិច តំបន់ភ្នំដំណាក់កាលឆ្នាំ ២០១០ -២០១៧ មកទល់បច្ចុប្បន្ន គុណភាពនៃការអប់រំនៅឃុំព្រំដែន តំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលទាំងឡាយនៅលើភូមិសាស្រ្តនៃខេត្ត ឡាយចូវ មានការវិវត្តជាវិជ្ជមាន។
ជាមួយខ្ទង់ថវិកាសរុបជិត ២៤៧ ពាន់លានដុង ខេត្តបានកសាងបន្ទប់រៀនចំនួន ១១០ បន្ទប់មុខជំនាញ ១៨ បន្ទប់ស្នាក់នៅក្នុង អន្តេវា សិកដ្ឋានចំនួន ១៩៧ អគារកីឡាកាយសម្បទា ០២ បន្ទប់ធ្វើការសម្រាប់កម្មាភិបាលគ្រប់គ្រងនិងគ្រូបង្រៀន ២៤ ព្រមទាំងដំណើរការទាន់ពេលនូវបណ្ដា​របប​គោល នយោបាយរបស់រដ្ឋចំពោះ សិស្សានុសិស្សជនជាតិភាគតិចដូចជា៖ ឥតបង់ថ្លៃសាលា ផ្តល់អាហារូបករណ៍ ភួយ មុង សៀវភៅសិក្សា...។
សាលាបឋមសិក្សាឃុំ ភុកថាន ស្រុក ថានអ្វៀនត្រូវបានកសាងយ៉ាងមាំទាំ ស្អាតបាត

អាស្រ័យដូច្នេះហើយ ប្អូនៗ សិស្សានុសិស្សជនជាតិភាគតិចមានលក្ខខណ្ឌ សិក្សារៀនសូត្រល្អជាង សាលារៀនធានាបានជាសារវន្តចំនួនសរុបនៃសិស្សចូលថ្នាក់រៀន បងប្អូនមាមីងជនជាតិភាគតិចមានលក្ខណងាយស្រួលផ្តោតទៅលើការធ្វើពលកម្ម បង្កបង្កើនផលកសាងជីវភាពរស់នៅថ្មី។
ពេលបាយរបស់សិស្សសាលាមតេយ្យនៃឃុំ តាយ៉ា សុ្រក ថានអ្វៀន
 
ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ គុណភាពនៃការអប់រំនៅបណ្តាឃុំព្រំដែន តំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាលនៅលើភូមិសាស្ត្រខេត្ត ឡាយចូវ មានការវិវត្តជាវិជ្ជមាន
 
ផ្តើមពីប្រភពឧបត្ថម្ភផ្សេងៗ គ្នាជាច្រើនសិស្សានុសិស្សនៅចំណុចសាលា សានចា សាលា វឺអាយិញ ឃុំយ៉ាវសាន ស្រុក ផុងថូ ឥឡូវនេះបានសិក្សារៀនសូត្រក្នុងបណ្តាសាលាមាំទាំស្អាតបាតជាងមុនច្រើន

យោងតាមលោក តុងថាញ់ហាយ អនុប្រធានអចិន្រ្តៃនៃគណៈកម្មាធិការប្រជាជនខេត្ត ឡាយចូវ​គោលនយោបាយឧបត្ថម្ភការអភិវឌ្ឍផ្នែកអប់រំតំបន់ជនជាតិភាគតិច តំបន់ភ្នំទាំងនោះបានក្លាយទៅជាប្រភពធនធានដ៏សំខាន់ កែលម្អគួរអោយកត់សម្គាល់នៅទីកន្លែងប្រជុំជីវភាពនិង សិក្សារៀនសូត្ររបស់លោកគ្រូ អ្នកគ្រូនិងសិស្សានុសិស្សនៅតំបន់លំបាកលំបិននានា៕
មិញអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖