Thứ 7, 07/12/2019, 18:26 GMT+7
ខេត្ត អៀនបាយ ខំប្រឹងប្រែងកាត់បន្ថយការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិត
16:16, 25/12/2015
ប៉ុន្មានឆ្នាំថ្មីៗនេះ ស្ថានភាពរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុរៀប អាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅខេត្ត អៀនបាយ បានបន្ថយចុះ គួរអោយកត់សម្គាល់ ជាពិសេសគឺនៅតាមបណ្តាស្រុកតំបន់ខ្ពស់ ត្រាមតូវនិង មូកាងចាយ។ល។
កម្មាភិបាលប្រជាសាស្រ្តចែកឯកសារផ្សព្វផ្សាយឃោសនាអំពីការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតដល់បងប្អូនជនជាតិនៅស្រុក មូកាងចាយ

ឆ្លងតាមរយៈគម្រោង "អន្តរាគមន៍បន្ថយចុះនូវស្ថានភាពរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិត"ដំណើរការនៅ ១៥ ឃុំចំណុះ ៤ ស្រុកគឺ វ៉ាន់ចឹន វ៉ាន់អៀន ត្រាមតូវ និង មូកាងចាយ បងប្អូនជនជាតិត្រូវបានលើកកំពស់ការយល់ដឹងអំពីផលអាក្រក់នៃការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិងរៀបអាពាហ៍ ពិពាហ៍ជាប់សាច់សាលោហិត។

ពេលសំណេះសំណាលមួយស្តីអំពីការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិងរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅឃុំ បានកុង ស្រុក ត្រាមតូវ

អាស្រ័យដូច្នោះចំនួនគូស្រកររៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុបានបន្ថយចុះពី ៣១,១% (ឆ្នាំ ២០១១) មកនៅ ២២,២% (ឆ្នាំ ២០១៣) ចំនួនគូស្រកររៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតថយចុះជារៀងរាល់ឆ្នាំ។ ឆ្នាំ ២០១៤ ចំនួនគូស្រកររៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនៅ ៧៧ ករណី រៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិតនៅ សល់ ២ ករណី។ ប្រាំមួយខែដើមឆ្នាំ ២០១៥ មានតែ ៣១ ករណីរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិង ០១ ករណីរៀបអាពាហ៍ពិពាហ៍ជាប់សាច់សាលោហិត។

បងប្អូនជនជាតិជាច្រើននៅឃុំ ឡាប៉ានតឹន ស្រុក មូកាងចាយ ចូលរួមក្នុងការសំណេះ សំណាលស្តីអំពីការរៀបអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុនិងរៀបអាពាហ៍ពិពាហ៍ ជាប់សាច់សាលោហិត

បងប្អូនជនជាតិអានកាសែតដើម្បីលើកកំពស់ការយល់ដឹងអំពីច្បាប់អាពាហ៍ពិពាហ៍និងសង្គមគ្រួសារ

នាពេលខាងមុខនេះ ខេត្ត អៀនបាយ មានគោលការណ៍ផ្សព្វផ្សាយឃោសនានៅតាមសាលារៀន បណ្តុំប្រជុំជន ក្រុមគ្រួសារដោយ ច្រើនរូបភាពដូចជាសំណេះសំណាល ចាត់តាំងការពិគ្រោះក្នុងសហគមន៍ ឧទ្ទេសនាមតាមរយៈខិត្តប័ណ្ណនៅ តាមទីផ្សារ បង្កើនការឃោសនាផ្សព្វផ្សាយដោយផ្ទាល់មាត់ តាមរយៈថាសវីឌីអូដើម្បីអោយបងប្អូនជនជាតិងាយយល់ ងាយចងចាំ ឆ្លៀតបញ្ចូលផ្សព្វផ្សាយក្នុងរាល់ពិធីបុណ្យ ការប្រជុំជីវភាពវប្បធម៌របស់មូលដ្ឋានដើម្បីយុវជនយុវនារីមានលក្ខខណ្ឌស្វែងរកមិត្តក្រៅភូមិក្រៅញាតិសន្តាន។ល៕
ទ្រុងគៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖