Thứ 4, 13/11/2019, 14:15 GMT+7
គន្លឹះបំបាត់ការឈឺចាប់អញ្ចាញធ្មេញអោយកូន
15:31, 09/11/2019
ដើម្បី​បន្ធូ​ការឈឺ​អញ្ចាញធ្មេញ​ អ្នក​អាច​ប្រើប្រាស់​វិធីសាស្ត្រ​មួយចំនួនផ្សេងៗ​ ឬទៅពេទ្យ ក៏ប៉ុន្តែអ្នកក៏អាចសាកល្បងវិធីសាស្រ្តខ្លះនៅផ្ទះដោយខ្លួនឯង។​
វិធីសាស្រ្ត៖
- សង្កត់​ម្រាមដៃ​របស់​អ្នក​នៅលើ​អញ្ចាញធ្មេញ​ទារក​ដើម្បី​ឲ្យ​ស្ពឹក​ក្នុង​រយៈពេល​បណ្តោះអាសន្ន​។
- ការផ្តល់​ក្បាលដោះ​ជ័រ​ឲ្យ​កូន​របស់​អ្នក​បៅ​លេង​ដែល​វា​ជួយ​កាត់បន្ថយ​ការឈឺ​ចាប់បាន​។​
វិធីសាស្រ្តមួយចំនួនសម្រាប់បំបាត់ការឈឺធ្មេញ

​ប្រសិនបើ​កូន​របស់​អ្នកមាន​អាយុ​ច្រើនជាង ៦ ខែ នោះ​ អ្នក​អាច​សាកល្បង​ដូចខាងក្រោម ៖
- ឲ្យ​កូន​ទំពារ​វត្ថុ​រឹងៗ ​ដែល​មិនមាន​រសជាតិ​ផ្អែម​ដូចជា​នំ​បុ័ង​ជាដើម​ ហើយ​អ្នក​ក៏​អាចប្រើ​នំ​បុ័ង​ដែល​កក​បាន​ផងដែរ​។

- ត្រូវ​ផ្ដល់​ឲ្យ​កូន​របស់​អ្នក​នូវ​ផ្លែឈើនិង​បន្លែ​កកៗ ​ដើម្បី​កាត់បន្ថយ​ការឈឺចាប់​នៅពេល​ទំពារ​។

- អ្នក​ត្រូវ​ចេះ​សង្កេតមើល​កូន​អ្នក​នៅពេល​ទំពារ​នំ​បុ័ង​ ឬ​បន្លែ​រឹងៗ។ ឧទាហរណ៍​ អ្នក​មិនត្រូវ​ប្រើ​ការ៉ុតឆៅ​នោះទេ ប្រសិនបើ​កូន​អ្នក​ទើបតែ​មាន​ធ្មេញ​តិចតួច​នោះ​ការ​ខាំ​របស់​កូន​អ្នក​អាច​បង្កើតបានជា​ដុំៗ ដែល​អាចធ្វើ​ឲ្យ​កូន​អ្នក​អាច​ឈ្លក់​បាន​។

- ​​ឲ្យ​កូន​ញុំ​ទឹកកក​បាន​ផងដែរ​ប្រសិនបើ​កូន​អ្នក​អាច​ញុំ​អាហារ​បាន​អ្នក​ត្រូវ​ឲ្យ​កូន​ញុំទឹក​ផ្លែឈើ​ត្រជាក់ៗ ឬ​ទឹកដោះគោ​ជូរ​។​

- ប្រសិនបើ​កូន​អ្នក​មិន​ព្រមធ្វើ​តាម​អ្នក​នោះទេ ​អ្នក​ត្រូវ​ឱបកូន​ឲ្យ​ខ្លាំង​ព្រោះ​វា​ក៏​ជាការ​ព្យាបាលដ៏​ល្អ​មួយ​ផងដែរ​៕ 
 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  សិរីសួស្តី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖