Thứ 3, 26/03/2019, 15:9 GMT+7
ថ្នាលបណ្តុះពន្លកទេពកោសល្យនៃ សិស្សានុសិស្សជនជាតិភាគតិច
09:50, 26/02/2019
បានបង្កើតឡើងនៅឆ្នាំ ១៩៩៤ សាលាចំណេះទូទៅអន្តេវាសិកជនជាតិ ហាណូយ ជាកន្លែងបណ្តុះបណ្តាល បីបាច់និងបង្រៀនកូនក្មួយបងប្អូនជនជាតិភាគតិចដែលរស់នៅលើភូមិសាស្ត្រចំណុះឃុំតំបន់ភ្នំទាំង ១៣ របស់រដ្ឋធានីហាណូយ។
ជាង ២០ ឆ្នាំកន្លងទៅ សាលាចំណេះទូទៅអន្តេវាសិកជនជាតិហាណូយ តែងតែផ្តោតជាសំខាន់ទៅលើការអប់រំសិស្សានុសិស្សនូវសតិសម្បជញ្ញៈរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ ស្មារតីសាមគ្គី ព្យាយាមរៀនសូត្រដើម្បីក្រោយពេលប្រឡងចេញពីសាលាប្អូនៗ អាចរួមកម្លាំងក្នុងបុព្វហេតុកសាងប្រទេសជាតិនិងភូមិស្រុករបស់ខ្លួន។
សាលាចំណេះទូទៅអន្តេវាសិកជនជាតិ ហាណូយ ជាកន្លែងបណ្តុះបណ្តាលបីបាច់និងបង្រៀនប្អូនៗ ជាកូនក្មួយបងប្អូនជនជាតិភាគតិចរស់នៅលើភូមិសាស្ត្រចំណុះឃុំតំបន់ភ្នំទាំង ១៣ របស់ រដ្ឋ ធានី ហាណូយ
 
ឆ្នាំ ២០១៧ - ២០១៨ សាលារៀនមានថ្នាក់រៀនចំនួន ២៣ ដោយមានសិស្សសរុបចំនួន
៨១០ នាក់ពីថ្នាក់ទី ៦ ដល់ថ្នាក់ទី ១២

ទស្សនីយភាពសិល្បៈមួយឈុតក្នុងថ្ងៃបវេសនកាលឆ្នាំសិក្សាថ្មី ២០១៧ - ២០១៨

សាលាចំណេះទូទៅអន្តេវាសិកជនជាតិ ហាណូយ ប៉ុន្មានឆ្នាំថ្មីៗ នេះបានផ្លាស់ប្តូរថ្មីឥតឈប់ឈរនូវវិធីសាស្ត្របង្រៀននិងរៀនសូត្រលើកកម្ពស់គុណភាពអប់រំ។ ឆ្នាំ ២០១៧ - ២០១៨ សាលារៀនមានថ្នាក់រៀនចំនួន ២៣ ជាមួយនឹងចំនួនសិស្សសរុប ៨១០ នាក់។ មូលដ្ឋានខាងសម្ភារៈត្រូវបានវិនិយោគ ពេលបាយ ដំណេកជារៀងរាល់ថ្ងៃត្រូវបានយកចិត្តទុកដាក់សាលារៀនពិតជាបានក្លាយទៅជាផ្ទះទីពីររបស់ប្អូនៗ សិស្សានុសិស្សគ្រាដែលនៅឆ្ងាយពីគ្រួសារ៕
អត្ថបទ៖ ង្វៀនហ្វាង - រូបថត៖ មិញក្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖