Chủ nhật, 29/03/2020, 10:15 GMT+7
ថ្នាំប្រឆាំងវីរុសកូរ៉ូណាទីមួយត្រូវបានអនុម័តឱ្យលក់លើទីផ្សារ
09:28, 21/02/2020
រដ្ឋបាលក្រុង តាយចូវ ក្នុងខេត្ត ចឺជាំង បានប្រកាសកាលពីថ្ងៃអាទិត្យទី ១៦ កុម្ភៈថា ថ្នាំប្រឆាំងវីរុស Favilavir ដែលមានប្រសិទ្ធភាពព្យាបាលវីរុសកូរ៉ូណា ត្រូវបានយល់ព្រមសម្រាប់ដាក់លក់នៅលើទីផ្សារ។
វាជាថ្នាំប្រឆាំងវីរុសកូរ៉ូណាថ្មីដំបូងគេ ដែលត្រូវបានអនុម័តសម្រាប់លក់លើទីផ្សារដោយរដ្ឋបាលផលិតផលវេជ្ជសាស្ត្រជាតិចាប់តាំងពីការផ្ទុះឡើងនៃវីរុស។
ថ្នាំប្រឆាំងវីរុស Favilavir ត្រូវបានអនុម័តដាក់លក់លើទីផ្សារនៅប្រទេស ចិន

ផលិតឡើងដោយក្រុមហ៊ុនឱសថចឺជាំងហ៊ីស៊ុន (Zhejiang Hisun Pharmaceutical Company) ថ្នាំនេះត្រូវគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការការពារនិងព្យាបាលជំងឺកូរ៉ូណា។ នេះយោងតាមរដ្ឋបាលក្រុងនិយាយនៅលើគណនីផ្លូវការរបស់ខ្លួនលើ WeChat។
 
ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជា ចិន បាននិយាយកាលពីថ្ងៃសៅរ៍ថា ថ្នាំ Favilavir គឺជាថ្នាំមួយក្នុងចំណោមថ្នាំ ៣ ប្រភេទ ដែលបានបង្ហាញពីប្រសិទ្ធភាពគួរឱ្យកត់សម្គាល់ក្នុងការព្យាបាលវីរុស Covid-19 នៅក្នុងការព្យាបាលសាកល្បង។
 
ថ្នាំ Favilavir បានចាប់ផ្តើមដាក់ក្នុងដំណើរការផលិតកម្មកាលពីថ្ងៃអាទិត្យ។ ខេត្ត ចឺជាំង បានរាយការណ៍ករណីវីរុសកូរ៉ូណាចំនួន ១.១៦៧ មកទល់ពេលនេះ៕
ដកស្រង់និងកែសម្រួលពី រស្មីកម្ពុជា ដោយ៖ បាសាក់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ