Thứ 3, 22/10/2019, 10:11 GMT+7
នាយិកាដេប៉ាតឺម៉ង់វ័យក្មេងបំផុតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចខាងត្បូងទីក្រុង ឡុងដ៍
15:47, 23/09/2019
ផ្ដើមពីកុមារីជនជាតិ តៃ ម្នាក់នៅភូមិក្រីក្រ យ៉ែហ្កា ឃុំ លឿងថុង ស្រុក ថុងណុង (ខេត្ត កាវបាំង) លឿងង៉ឹន (កើតឆ្នាំ ១៩៨៦) បានក្លាយទៅជា បណ្ឌិតីមួយរូបក្នុងបណ្ដាបណ្ឌិតី នាយិកាដេប៉ាតឺម៉ង់វ័យក្មេងបំផុតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចខាងត្បូងទីក្រុង ឡុងដ៍ (London South Bank Universty) ចក្រភពអង់គ្លេស។
ឆ្លងកាត់អំឡុងពេលខិតខំប្រឹងប្រែងសិក្សារៀនសូត្រឥតឈប់ឈរ ឆ្នាំ ២០១១ លឿងង៉ឹន ប្រឡងជាប់អនុបណ្ឌិតនៅសាកលវិទ្យាល័យ Strathclyde នៅទីក្រុង Glasgow ចក្រភព អង់គ្លេស។ 
នាយិកាដេប៉ាតឺម៉ង់ លឿងង៉ឹន ថតរូបជាមួយកូនសិស្សមកពីប្រទេសជាច្រើន
នៅលើពិភពលោក

ដល់ឆ្នាំ ២០១៧ លឿងង៉ឹន ការពារ និក្ខេបបទបណ្ឌិតបានជោគជ័យហើយត្រូវបានជ្រើស តាំងធ្វើជាសាស្ដ្រាចារ្យនៃសាកលវិទ្យាល័យសេដ្ឋកិច្ចខាងត្បូងទីក្រុង ឡុងដ៍ ជាសាកលវិទ្យាល័យ មួយក្នុងចំណោមសាកលវិទ្យាល័យមានគុណភាពបង្ហាត់បង្រៀននាំមុខ គេលើទូទាំងពិភពលោក។ គ្រាន់តែក្នុងមួយរយៈពេលខ្លីក្រោយ លឿងង៉ឹន ត្រូវបានតែងតាំងជានាយិកាគ្រប់គ្រងដេប៉ាតឺម៉ង់ក្រោយឧត្តមសិក្សា ជំនាញ ខាងផ្នែក marketing សាកលវិទ្យាល័យមួយនេះ។
នារីជនជាតិ តៃ លឿងង៉ឹន ជាមួយឪពុកម្តាយនិងប្អូនស្រីក្នុងថ្ងៃការពារជោគជ័យនិក្ខេបបទបណ្ឌិតនៅសាកលវិទ្យាល័យសេដ្ឋកិច្ចខាងត្បូងទីក្រុង ឡុងដ៍

ដើមឆ្នាំនេះ លឿនង៉ឹន បានវិលត្រឡប់មកខេត្ត កាវបាំង វិញដើម្បីបង្វឹកពីការផ្តើមអាជីពជូនប្រជាកសិករ ជួបប្រាស្រ័យជាមួយសហគ្រិនវ័យក្មេងអំពីវិស័យទេសចរណ៍ចូលរួមការពិនិត្យវាយតម្លៃទទួលស្គាល់ប្រធានបទ "អភិវឌ្ឍន៍សេវាកម្មដឹកជញ្ជូនទំនិញ (logistics) បំពេញតម្រូវការនាំចូលនិងនាំចេញតាមច្រកទ្វារព្រំដែនទាំងឡាយរបស់ខេត្ត"។
បណ្ឌិតី លឿងង៉ឹន គំរូភ្លឺថ្លាជម្នះក្តីលំបាកឈានឡើងជាអ្នករួមចំណែកអុជបំភ្លឺភ្នក់ភ្លើងនៃក្ដីជក់ចិត្តនឹងចំណេះដឹងអោយសិស្សសាលាក្រីក្រជនជាតិភាគតិច

បណ្ឌិតីក៏បានចាត់តាំង បង្ហាត់បង្រៀនភាសា អង់គ្លេសកម្រិតលើកកម្ពស់សំដៅ អុជបំភ្លឺឡើងនូវភ្នក់ ភ្លើង​នៃក្ដីជក់ចិត្តក្នុងការរុករកស្វែងយល់ពីចំណេះដឹងអោយសិស្សសាលាក្រីក្រជាជនជាតិភាគតិចនៅខេត្ត កាវបាំង៕
ក្វឹកដាត

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ