Thứ 3, 22/10/2019, 10:13 GMT+7
បង្រៀនអក្សរ ខ្មែរ រដូវវិស្សមកាល
09:47, 04/10/2019
អោយតែដល់ឱកាសវិស្សមកាលម្តងៗ វត្ត ខ្មែរ នៅ ណាមបូ (ភូមិភាគខាងត្បូងប្រទេស វៀតណាម) បែរជាអ៊ូអរនឹងសកម្មភាព "បណ្តុះ" អក្សរ ទាក់ទាញកូនក្មួយបងប្អូនជនជាតិ ខ្មែរ ក្នុងតំបន់យ៉ាងកុះករមករៀនសូត្រ។
 
ជាង ១០ ឆ្នាំកន្លងទៅ វត្តសិរីវង្សាផល អំពាច វត្ត ខ្មែរ តែមួយគត់នៃឃុំ ថាញ់ឡុក ស្រុក ចូវថាញ់ (ខេត្ត គៀនយ៉ាង) បានបើករាប់រយថ្នាក់រៀនអោយរាប់ពាន់សិស្សជនជាតិ ខ្មែរ ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៥។ រដូវវិស្សមកាលឆ្នាំនេះ វត្តទាក់ទាញបានសិស្សជិត ១០០ នាក់មករៀនសូត្រ។ 
ថ្នាក់រៀនអក្សរ ខ្មែរ នៅវត្តសិរីកណ្តាល ស្ថិតនៅសង្កាត់ វិញភឿក ទីរួមខេត្ត វិញចូវ។ វិស្សមកាលឆ្នាំនេះ វត្តទទួលបានសិស្សជាង ២០០ នាក់មកចូលរៀនចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ២។ រូបថត៖ ពន្លឺ

ព្រះភិក្ខុ យ៉ាញ់សុខា មានសង្ឃដីកាថា វត្តបានជ្រើសរើសព្រះសង្ឃ អង្គណាដែលមានបទពិសោធន៍បង្រៀនច្រើនឆ្នាំ រៀបចំចាត់ចែងសៀវភៅសម្រាប់ការបង្រៀននិងការរៀន ចាត់ចែងបន្ទប់រៀននិងគ្រឿងបរិក្ខារជាដើម។

ក៏ដូច វត្តសិរីវង្សាផល អំពាច ដែរ វត្តសិរីកណ្តាល នៅសង្កាត់ វិញភឿក ទីរួមខេត្ត វិញចូវ (ខេត្ត សុកត្រាំង) វិស្សមកាលឆ្នាំនេះទទួលសិស្សជាង ២០០ នាក់ចាប់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ២ មកចូលរៀន។ 
ព្រះភិក្ខុ យ៉ាញ់សុខា ឱ្យពិន្ទុលើការហាត់សរសេរអក្សរ ខ្មែរ អោយប្អូនៗ។ រូបថត៖ ហុងដាត
ថ្នាក់រៀនអក្សរ ខ្មែរ នៅ វត្តសាលាពោធីសិរីសាគរ នៅសង្កាត់លេខ ២ ទីរួមខេត្ត វិញចូវ។ រូបថត៖ ពន្លឺ

ចំណែក វត្ត សាលាពោធីសិរីសាគរ ស្ថិតនៅសង្កាត់លេខ ២ ទីរួមខេត្ត វិញចូវ សកម្មភាព "បណ្តុះ" អក្សរ ខ្មែរ ក៏ប្រព្រឹត្តឡើងយ៉ាងផុលផុសដែរ ទាក់ទាញសមណសិស្សរាប់សិបអង្គនិងសិស្សជាង ២០០ នាក់មកចូលរៀន។ 

ព្រះថេរៈ ថាច់ភេត អនុប្រធានសាខាសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិនៃទីរួមខេត្ត វិញចូវ មានសង្ឃដីកាថា៖ ការបើកថ្នាក់រៀនអក្សរ ខ្មែរ មិនត្រឹមតែជួយឱ្យកុមារអាចភ្ជាប់ខ្លួនជាមួយនឹងវប្បធម៌ជនជាតិខ្លួន នៅថែមទាំងរួមចំណែកក្នុងការអភិរក្សភាសានិយាយនិងអក្សររបស់ជនជាតិ ខ្មែរ ទៀតផង៕
 ហុងដាត - ពន្លឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖