Thứ 3, 12/11/2019, 20:32 GMT+7
បរិភោគក្រអៅឈូកបង្ការឈឺក្រពះ
10:54, 22/09/2019
ក្រអៅឈូក​ផ្ទុក​សារជាតិ poplysaecharides និង muccoprotein ជួយ​សរីរាង្គ​បង្កើន​អង្គ​បដិបក្ខនិង​បង្ការ​ប្រឆាំង​ជំងឺ​ក្រពះ។​
​តាម People ក្រៅពី​វីតាមីន​ ជាតិ​សរសៃនិង​បណ្តា​សមាសធាតុ​ដូចនឹង​បន្លែ​បៃតង​ ក្រអៅឈូក​នៅមាន ១៦,៤% បរិមាណ​ជាតិ​ម្សៅនិង​បរិមាណ​វីតាមីន C ខ្ពស់​ដល់ ៤៤ mg លើ 100 g ច្រើនជាង​ក្រូចឆ្មារនិង​ក្រូចពោធិសាត់ ។​
ក្រអៅឈូកអាច​បង្ការ​ជំងឺក្រពះ​

​អំពី​សមាសធាតុ​ជីវសាស្ត្រ​ ក្នុង​ក្រអៅឈូក​មាន​សរសៃឈូក។ សមាសធាតុ​សំខាន់​របស់​សរសៃឈូកគឺ polysaccharides និង muccoprotein ដែលជា​សារជាតិ ២ មាន​ប្រយោជន៍​សម្រាប់​សុខភាព។ ពេល​ទំពា​ សមាសធាតុ​នេះ​គួបផ្សំ​នឹង​ភ្នាស​ក្រពះដើម្បី​ការពារ​ក្រពះនិង​ប្រព័ន្ធ​រំលាយ​អាហារ។​

​ក្រអៅឈូក​មាន​គ្រប់​រដូវ តែ​ល្អ​បំផុតគួរ​បរិភោគ​នៅ​រដូវ​ត្រជាក់និង​រដូវ​ស្លឹកឈើ​ជ្រុះ។ រដូវ​ ២ ​នេះ​យើង​តែង​បរិភោគ​សាច់​ច្រើន​ ផ្តើម​ពី​នោះ ងាយ​បង្ក​ការពិបាក​រំលាយ​អាហារនិង​ឥទ្ធិពល​ដល់​មុខងារ​របស់​ក្រពះ។

ក្នុងពេលនោះ សរសៃ polysaccharide រួម​នឹង​សារជាតិ​ជីវជាតិ​ផ្សេងៗ​ ក្នុង​ក្រអៅឈូកអាច​កែប្រែ​ឲ្យ​ប្រសើរឡើង​ប្រព័ន្ធ​អង្គ​បដិបក្ខ ទន្ទឹម​នោះ ទប់ស្កាត់​ការប្រមូលផ្តុំ​កូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​សរីរាង្គ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី 
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖