Thứ 4, 13/11/2019, 15:6 GMT+7
ប្រសិទ្ធភាពពីការដាក់អោយដំណើរការមន្ទីរពេទ្យរណបនៅខេត្ត សឺនឡា
15:48, 16/10/2019
មន្ទីរពេទ្យពហុព្យាបាល ម៉ុកចូវ (ខេត្ត សឺនឡា) ត្រូវបានទទួលស្គាល់ជាអង្គភាពចំណាត់ថ្នាក់ទី ២ នៃមន្ទីរពេទ្យខ្សែរយៈស្រុកនិងជាមន្ទីរពេទ្យរណបរបស់មន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ ហា ណូយ។ 
នេះគឺជាលក្ខខណ្ឌងាយសួ្រលកុ្នងការអនុវត្តប ណ្តាបច្ចេកទេសខ្ពស់ ស៊ីជម្រៅ រួមចំណែកលើកកម្ពស់គុណភាពពិនិត្យ ព្យាបាលជំងឺនិងនាំមកនូវសេវាសុខភាពល្អជាងជូនបងប្អូនជនជាតិរស់នៅលើភូមិសាស្ត្រ ទន្ទឹមនឹងនោះកាត់បន្ថយបន្ទុកអោយបណ្ដាមន្ទីរពេទ្យនៅខ្សែរយៈលើ។
ការផ្ទេរបច្ចេកទេសខ្ពស់ក្នុងការព្យាបាលជំងឺពីមន្ទីរពេទ្យខ្សែរយៈលើអោយមន្ទីរពេទ្យ រណបបានរួមចំណែកដល់ការបង្កើនទឹកដៃវិជ្ជាជីវៈ មុខជំនាញអោយគ្រូពេទ្យ - វេជ្ជបណ្ឌិតទាំងឡាយនៃមន្ទីរពេទ្យខ្សែរយៈស្រុក

ក្រោយរយៈពេល ២ ឆ្នាំដាក់អោយដំណើរការ មន្ទីរពេទ្យពហុព្យាបាល ម៉ុកចូវ ត្រូវបានមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ ហាណូយ ផ្ទេរបណ្ដាឯកទេសផ្នែកបេះដូង ផ្នែកវះកាត់ពេលត្រូវរបួស ផ្នែកក្រពេញ អង់ដូគ្រីន ប្រព័ន្ធសរសៃប្រសាទ ស្តារកម្លាំងឡើងវិញ - ប្រឆាំងនឹងជាតិពុល លោហិតសាស្រ្តនិងមហារីក ដុំពកគីស។
អ្នកជំងឺមិនចាំបាច់បញ្ជូនទៅមន្ទីរពេទ្យខ្សែរយៈមជ្ឈិមដើម្បីពិនិត្យឬទៅដេកពេទ្យព្យាបាលជំងឺទៀតទេ ព្រោះមន្ទីរពេទ្យរណបបានទទួលនូវទំនុកចិត្តពីបងប្អូនជនជាតិនៅតំបន់ជ្រៅ ឆ្ងាយដាច់ស្រយាល

មន្ទីរពេទ្យពហុព្យាបាល ម៉ុកចូវ តែងតែវិនិយោគលើមូលដ្ឋានសម្ភារៈគ្រឿងបរិក្ខារទំនើបៗ អត់ឈប់ឈរ សំដៅបំពេញតម្រូវការក្នុងការពិនិត្យនិងព្យាបាលជំងឺរបស់បងប្អូនជនជាតិ
ធនធានមនុស្សនៅមន្ទីរពេទ្យពហុព្យាបាល ម៉ុកចូវ ត្រូវបានបណ្តុះបណ្តាលដោយវិធីសាស្រ្តណែនាំដោយផ្ទាល់ជាក់ស្តែងដើម្បីអាចធ្វើការបានភ្លាមៗ

ក្នុងឆ្នាំ ២០១៨ មន្ទីរពេទ្យពហុព្យាបាល ម៉ុកចូវ បានទទួល ១១ កញ្ចប់បណ្តុះបណ្តាល និង ៥ កញ្ចប់បច្ចេក ទេស ចាត់ ២៦ លើកគ្រូពេទ្យ - វេជ្ជបណ្ឌិតអោយទៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រ ហាណូយ ដើម្បីសិក្សាបង្កើនកម្រិតឯកទេសនៃបណ្ដាផ្នែកអំពីការផ្ទេរបច្ចេកទេសវះកាត់ឆ្អឹងខ្នង ការប្តូរសន្លាក់ត្រគាកការបង្កើតសរសៃពួរជង្គង់ឡើងវិញ ការវះកាត់ដោយប្រើម៉ាស៊ីនអង់ដូស្កុប ការបំបែកដុំក្រួសតម្រងនោមដោយប្រើ laser ការវះកាត់ពោះដោយប្រើម៉ាស៊ីនអង់ ដូស្កុប ការប្រើប្រាស់ថ្នាំរំលាយដុំឈាមនៃជំងឺស្ទះសរសៃឈាម ខួរក្បាល...៕
ង្វៀនគឿង - ឌឹកគឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖