Thứ 5, 14/11/2019, 8:43 GMT+7
ប្រសើរថ្លៃថ្លារបរគ្រូបង្រៀនច្បាមជាប់ភូមិ
08:11, 30/09/2019
ប្ដូរផ្ដាច់នឹងបុព្វហេតុ "បណ្តុះមនុស្ស"អស់ពីចិត្តពីថ្លើមនឹងសិស្ស គ្រូបង្រៀនជាច្រើនមិនក្រែងរអែងពីក្ដីលំបាកយ៉ាប់យ៉ឺនបានស្ម័គ្រចិត្តឡើងទៅតំបន់ខ្ពស់បង្រៀនអក្សរ។ ជាមួយនឹងការខិតខំព្យាយាម ការប្ដេជ្ញាចិត្តរបស់ខ្លួន ពួកគាត់បានជំនួយបន្ថែមពីឆន្ទៈ កម្លាំងចិត្តដល់កូនសិស្សនៅតំបន់ខ្ពស់។
ក្តីសប្បាយរីករាយ សុភមង្គលរបស់លោកគ្រូ អ្នកគ្រូទាំងឡាយ "ច្បាមជាប់ភូមិ" គឺការធំពេញវ័យរបស់ប្អូនៗ សិស្សានុសិស្សជាទីស្រឡាញ់។ 
ផ្លូវទៅកាន់សាលារបស់លោកគ្រូ អ្នកគ្រូនៃចំណុចសាលាមត្តេយ្យ ហ្វាដាវ ឃុំ ស៊ូយបូវ ស្រុក ភូអៀន (ខេត្ត សឺនឡា)។ រូបថត៖ ហ៊ឺវគ្វៀត
ដើម្បីទៅដល់ចំណុចសាលា សានចា សាលា អាយិញ ឃុំ យ៉ាវសាន ស្រុក ផុងថូ (ខេត្ត ឡាយចូវ) អ្នកគ្រូទាំងឡាយត្រូវឆ្លងកាត់ទួលចំណោត ជ្រោះដែលមានចរន្តទឹកហូរខ្មួលខ្មាញ់ជាច្រើន។ រូបថត៖ ហ៊ឺវគ្វៀត
គ្រូបង្រៀន ”ច្បាមជាប់ភូមិ” មកដល់ផ្ទះនីមួយៗ ដើម្បីចលនាញាតិផៅ ឪពុកម្តាយសិស្សអោយកូនក្មួយទៅរៀន។រូបថត៖ ហ៊ឺវគ្វៀត
ទោះបីជួបការលំបាកពូនគរលើគ្នាប៉ុន្តែលោកគ្រូ  អ្នកគ្រូនៅតែផ្សារភ្ជាប់នឹងអាជីពគ្រូបង្រៀន តែងមានសុទិដ្ឋិនិយមក្នុងការបណ្តុះ “តួអក្សរ” អោយប្អូនៗ សិស្សានុសិស្សតំបន់ជនជាតិ។ រូបថត៖ ហ៊ឺវគ្វៀត

ក្នុងឱកាសទិវាគ្រូបង្រៀន វៀតណាម ថ្ងៃទី ២០ ខែ វិច្ឆិកា សូមជូនពរលោកគ្រូ អ្នកគ្រូទាំងឡាយមានសុខភាពបរិបូណ៌ដើម្បីបន្តការរួមវិភាគទានក្នុងបុព្វហេតុ "បណ្តុះមនុស្ស" រួមចំណែកលើកកម្ពស់ប្រជាបញ្ញាអោយសិស្សានុសិស្សនៅតំបន់ជ្រៅ តំបន់ឆ្ងាយដាច់ស្រយាល៕
មិញអាញ់ - ហ៊ឺវក្វៀត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖