Thứ 6, 18/10/2019, 7:36 GMT+7
ផ្លែឈើអម្បូរក្រូចអាចជួយបន្ថយហានិភ័យស្ត្រូក
08:15, 04/09/2019
ការស្រាវជ្រាវ​មួយ​ថ្មីៗ ​នេះ ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ ​អង់គ្លេស បង្ហាញថា ផ្លែឈើ​អម្បូរ​ក្រូច​សម្បូរ​វីតាមីន​ C ​ពុំ​ត្រឹមតែ​អាចជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខតែ​នៅ​អាចជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក។​
​ការស្រាវជ្រាវ​អូសបន្លាយ ១៤ ឆ្នាំ តាមដាន​សុខភាពនិង​របប​ទទួលទាន​របស់​ស្ត្រី​ប្រមាណ ៧០.០០០ នាក់និង​ប្រៀបធៀប​សុខភាព​របស់​ស្ត្រី​បរិភោគ​ក្រូចនិង​ក្រូចថ្លុង​ជាប្រចាំជាមួយនឹង​អ្នក​មិន​បរិភោគ ឬបរិភោគ​ម្តងម្កាល។​
ពួក​អ្នកវិទ្យាសាស្ត្រ ​អង់គ្លេស បង្ហាញថាផ្លែឈើ​អម្បូរ​ក្រូច​សម្បូរ​វីតាមីន​ C ​ពុំ​ត្រឹមតែ​អាចជួយ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខតែ​នៅ​អាចជួយ​បន្ថយ​ហានិភ័យ​ស្ត្រូ​ក

​ពួក​អ្នកស្រាវជ្រាវ​បាន​ត្រួតពិនិត្យ​បរិមាណ flavonoid របស់​ផ្លែឈើ​អម្បូរ​ក្រូច​ វិធី​ដែល​វា​ឥទ្ធិពល​ដល់​សុខភាព​សរសៃឈាមនិង​ស្វែងយល់​ទំនាក់ទំនង​របស់​វាទៅដល់​ហានិភ័យ​ហូរឈាម​ ខ្វះ​ឈាម​ដោយ​កន្លែង ឬស្ត្រូ​ក ។​

​លទ្ធផល​បង្ហាញថា ស្ត្រី​បរិភោគ​ច្រើន​ផ្លែក្រូចនិង​ក្រូចថ្លុងរួម​នឹង​ទឹក​របស់​វាមាន​បរិមាណ​ចរាចរ​ឈាម​ល្អ​ជាងនិង​ថយចុះ ១៩% ហានិភ័យ​ស្ត្រូ​កពាក់​ព័ន្ធ​ដល់​កំណក​ឈាមប្រៀប​នឹង​ស្ត្រី​មិន​បរិភោគ។​

​ក្នុងការ​ស្រាវជ្រាវ​មួយ​ផ្សេង​ ពួក​អ្នកវិទ្យាសាស្ត្រ​ អាមេរិក ​បាន​រកឃើញ​ទំនាក់ទំនង​សំខាន់រវាង​សុខភាព​របស់​ភ្នែកនិង​បរិមាណ​វីតាមីន C ក្នុង​ផ្លែឈើ​អម្បូរ​ក្រូច។

ទិន្នន័យ​ស្រាវជ្រាវ​បង្ហាញថាកោសិកា​សរសៃប្រសាទ​រ៉េ​ទីន នៅក្នុង​ស្ថានភាព​ល្អ​ជាង​ដោយសារ​វីតាមីន C ។

ពួក​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា​ វីតាមីន C ក៏​អាច​កែប្រែ​ឲ្យ​ប្រសើរ​សុខភាព​របស់​ប្រព័ន្ធ​ខួរក្បាលនិង​ប្រព័ន្ធ​សរសៃប្រសាទ៕
 ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី 

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖