Chủ nhật, 29/03/2020, 9:47 GMT+7
ពិនិត្យសុខភាព ចែកថ្នាំដោយឥតគិតថ្លៃ ជូនបងប្អូនជនជាតិ
19:53, 02/01/2020
ជាមួយគោលដៅថែទាំសុខភាពជូនបងប្អូនជនជាតិភាគតិច កន្លងទៅ វិទ្យាស្ថានសុខភាពផ្លូវចិត្ត - មន្ទីរពេទ្យ បាច់ម៉ាយ បានចាត់តាំងកម្មវិធីពិនិត្យសុខភាព ចែកជូនថ្នាំដោយឥតគិតថ្លៃដល់បងប្អូនជនជាតិភាគតិចក្រីក្រ នៅឃុំតំបន់ភ្នំព្រំដែន ធូលុម ស្រុក មឿងតែ (ខេត្ត ឡាយចូវ)។
បងប្អូនបណ្តាជនជាតិ៖ ហាញី យ៉ាវ... នៅឃុំធូលុម ត្រូវបានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតនៃវិទ្យាស្ថានសុខភាពផ្លូវចិត្ត - មន្ទីរពេទ្យ បាច់ម៉ាយ ពិនិត្យសុខភាពទូទៅ ចែកជូនថ្នាំដោយឥតគិតថ្លៃពិគ្រោះនូវរាល់ចំណេះដឹងអំពីការបង្កើនសុខភាពបង្ការទប់ស្កាត់ជំងឺទូទៅមួយចំនួន ផ្តើមពីនោះរួមចំណែកលើកកម្ពស់ស្មារ តីថែទាំសុខភាពអោយបងប្អូន ជនជាតិ។
ក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតនៃវិទ្យាស្ថានសុខភាពផ្លូវចិត្ត - មន្ទីរពេទ្យ បាច់ម៉ាយ ចែកថ្នាំដោយឥតគិតថ្លៃដល់បងប្អូនជនជាតិភាគតិចក្រីក្រជាង ៣៥០ នាក់នៅឃុំ ធូលុម
ស្រុក មឿងតែ

ប្រធានសហជីពវិទ្យាស្ថានសុខភាពផ្លូវចិត្ត - មន្ទីរពេទ្យ បាច់ម៉ាយ ដាំងថាញ់ទុង ជូនអំណោយដល់បងប្អូនជនជាតិភាគតិចក្រីក្រនៅឃុំ ធូលុម (ស្រុក មឿងតែ)

 
តាំងពីព្រឹកព្រលឹម បងប្អូនជនជាតិពីគ្រប់ភូមិនិគមបានប្រមូលផ្ដុំគ្នានៅមណ្ឌលសុខភាពឃុំ ធូលុម ស្រុក មឿងតែ ដើម្បីរង់ចាំក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតនៃវិទ្យាស្ថានសុខភាព
ផ្លូវចិត្ត - មន្ទីរពេទ្យ បាច់ម៉ាយ ពិនិត្យសុខភាព ចែកថ្នាំដោយឥតគិតថ្លៃ
 
បងប្អូនបណ្ដាជនជាតិ៖ ហាញី យ៉ាវ...នៅឃុំ ធូលុម ស្រុក មឿងតែ បានគ្រូពេទ្យ វេជ្ជបណ្ឌិតនៃវិទ្យាស្ថានសុខភាពផ្លូវចិត្ត - មន្ទីរពេទ្យ បាច់ម៉ាយ ពិនិត្យសុខភាពទូទៅពិគ្រោះនូវរាល់ចំណេះដឹងអំពីការបង្កើនសុខភាព បង្ការទប់ស្កាត់ជំងឺទូទៅមួយចំនួន

ការពិនិត្យសុខភាព ចែកជូនថ្នាំដោយឥតគិតថ្លៃដល់បងប្អូនជនជាតិភាគតិចគឺជាកម្មវិធីមួយដ៏មានអត្ថន័យ ពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រ បានវិទ្យាស្ថានសុខភាពផ្លូវចិត្ត - មន្ទីរពេទ្យ បាច់ម៉ាយ អនុវត្តនៅតាមឃុំក្រីក្រជាច្រើននៃបណ្ដាខេត្ត សឺនឡា អៀនបាយ...ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ៕
អត្ថបទនិងរូបថត៖ ហ្វាងបាច់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ