Thứ 2, 06/04/2020, 11:35 GMT+7
ពេលមិនស្រួលខ្លួន គួរចៀសវាងអាហារទាំងនេះ
14:47, 15/12/2019
នៅពេល​អ្នកកំពុងតែ​ព្យាបាល​ជំងឺ​​ ​អ្នក​គួរ​​​ជ្រើសរើស​អាហារ​ណា​ដែល​ត្រឹមត្រូវ​​មុននឹង​ទទួលទាន​។ ការញ៉ាំអាហារមិនត្រឹមត្រូវពេលមានជំងឺអាចធ្វើអោយជំងឺរបស់អ្នក​កាន់តែ​ធ្ងន់ធ្ងរ ដូច្នេះហើយ អ្នកត្រូវចំណាំប្រភេទ​អាហារនិង​ភេសជ្ជៈ​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង​​។​

អាហារ​មួយចំនួន​ដែល​អ្នក​គួរតែ​ចៀសវាង​ពេល​កំពុងឈឺ៖
កាហ្វេ​
​អ្នក​គួរតែ​ផ្អាក​ការ​ញ៉ាំ​កាហ្វេ ជាពិសេស​ពេល​កំពុង​ឈឺក្រពះ​តែម្តង​។ ពីព្រោះជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​មាន​លក្ខណៈ​ជា​សារធាតុ​បញ្ចុះ​ទឹកនោម ដូច្នេះវា​នឹង​ងាយ​ធ្វើ​ឲ្យ​នោម​ច្រើននិង​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។​
ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេមិនល្អអោយសុខភាពនៅពេលមិនស្រួលខ្លួន។ រូបថត៖  thmeythmey.com
 
​ក្រៅពីនេះ ការ​ខ្សោះ​ជាតិ​ទឹកនឹង​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​កាន់តែ​ខ្សោយ ជាពិសេស​ពិបាក​កម្ចាត់មេរោគ​ក្នុង​ខ្លួន​​។ ជាមួយគ្នានេះដែរ ជាតិ​កាហ្វេ​អ៊ី​ន​អាច​ទៅ​ភ្ញោ​ច​ដល់​សាច់ដុំ​ក្នុង​ផ្លូវ​រំលាយ​អាហារដែលជា​ហេតុ​នាំ​ឲ្យ​រាក​ខ្លាំង​។

ទឹកក្រូច​ច្របាច់​
​អ្នក​គួរតែ​ផ្អាក​ការ​ញ៉ាំ​ទឹកក្រូច​ច្របាច់​នៅពេលមាន​អាកា​រៈ​ក្អក ឬ​ឈឺបំពង់ក​ ដោយសារតែ​ជាតិ​អាស៊ីត​ជូរ​បស់​ក្រូច​នឹងធ្វើ​ឲ្យ​ការឈឺ​បំពង់ក ឬ​ក្អក​កាន់តែ​ធ្ងន់ធ្ងរ​។

របស់​ផ្អែមៗ
​នៅពេល​អ្នកមាន​ជំងឺ​គ្រប់​ប្រភេទ គួរផ្អាកញ៉ាំរបស់ផ្អែមៗ ជាពិសេស​ពេល​ឈឺក្រពះ​តែម្តង​។ ការ​ញ៉ាំ​របស់​ផ្អែមៗ​ ច្រើន​អាច​បណ្តាល​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយនិង​មិន​ងាយ​កម្ចាត់​មេរោគ​ពី​ក្នុង​ខ្លួន​អស់​ទេ​។

ភេសជ្ជៈ​មាន​ជាតិ​ហ្គាស​
​អ្នក​គួរតែ​ផ្អាក​ការ​ញ៉ាំ​ភេសជ្ជៈ​ប្រភេទ​នេះ​គ្រប់ពេល​មាន​ជំងឺ ជាពិសេស​ ពេល​ឈឺក្រពះ ព្រោះ​វា​អាច​បណ្តាល​ឲ្យ​ខ្សោះ​ជាតិ​ទឹកបាន ហើយ​ជាតិ​ស្ករ​សិប្ប​និមិត្ត​របស់​វា​ក៏​អាច​បណ្តាល​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​ដែរ​។

គ្រឿង​ស្រវឹង​
គ្រឿង​ស្រវឹង​គួរតែ​ជា​របស់​ដែល​ត្រូវ​ផ្អាក​គ្រប់ពេល​មាន​ជំងឺ ជាពិសេស​ការឈឺ​ក្រពះ​តែម្តង ព្រោះ​វា​តែងតែ​ធ្វើ​ឲ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។ ក្រៅពីនេះ គ្រឿង​ស្រវឹង​ក៏​ទៅ​បង្កើនល្បឿន​នៃ​ការរំលាយ​អាហារនិង​បង្ក​ជា​អាកា​រៈ​រាករូស​ច្រើន​ដែរ​។

ទឹកដោះគោ​
​​គួរតែ​ផ្អាក​ញ៉ាំទឹកដោះគោសិន​ចំពោះ​អ្នក​តឹង​ច្រមុះ​ផ្តាសាយ ព្រោះ​វា​ជា​មូល​ហេតុដែល​នាំ​ឲ្យ​រាងកាយ​ផលិត​ជាតិ​សម្បោឬ​ស្លេ​ស្ត​កាន់តែច្រើន​៕
 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  សិរីសួស្តី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ