Chủ nhật, 08/12/2019, 1:43 GMT+7
ភេសជ្ជៈ​ជំនួយការចងចាំរបស់អ្នក
09:48, 17/11/2019
ខួរក្បាល​ជា​សរីរាង្គ​សំខាន់​ណាស់​ក្នុង​រាងកាយ​ដែល​ផ្សារភ្ជាប់​ស​សៃ​ប្រសាទ ហើយ​នៅពេល​អ្នក​ទទួលទាន​អាហារឬ​ភេសជ្ជៈ​ធម្មជាតិ​ត្រឹមត្រូវ​នោះ ​អ្នក​អាច​បង្កើន​ការចងចាំ​របស់​ខ្លួនឯង​បាន​ប្រកបដោយ​ប្រសិទ្ធិភាព​។
ពេលខួរក្បាល​រង​សម្ពាធឬ​តានតឹង វា​នឹង​បញ្ចេញ​នូវ​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​រាងកាយ​​។ ដូច្នេះ​ ប្រសិន បើ​អ្នក​ព្យាយាម​ទទួលទាន​ភេសជ្ជៈ​ដែល​ជួយ​ជម្រុញ​ថាមពល​ខួរក្បាល​ជាប្រចាំ​នោះ ​អ្នក​អាច​កាត់បន្ថយ​សារ​ធាតុគីមី​គ្រោះថ្នាក់និង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​។
ភេសជ្ជៈមួយចំនួនអាចជំនួយការវងចាំរបស់អ្នក
 
ទឹក​
ទឹក​អាចជួយ​បង្កើន​ថាមពល​ខួរក្បាល ជម្រុញ​ការចងចាំនិង​កម្ចាត់​ជាតិពុល​ផ្សេងៗ​ ចេញពី​រាងកាយ​ ដើម្បី​ជាការ​ប្រសើរ​ចូរ​ទទួលទាន​ទឹក​ឲ្យ​បាន​ពី ៨ ទៅ ១០ កែវក្នុង​មួយថ្ងៃ​។​

ទឹក​ការ៉ុត​ស្រស់​
​​ការ៉ុត​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​សារធាតុ beta carotene ដែល​ល្អ​សម្រាប់​រក្សា​សុខភាព​ខួរក្បាល​បង្កើន​ការចងចាំ​។ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​នេះ​ក៏​ប្រយុទ្ធប្រឆាំង​ការ​រលាក​ក្នុង​ខួរក្បាល​។​

ទឹក​ផ្លែ​បឺ​រ​ក្រឡុក​
​ផ្លែ​បឺ​រ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​សុខភាព monosaturated fat ដែល​ល្អ​សម្រាប់​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​ខួរក្បាល​។​

កាហ្វេ
​ការ​ទទួលទាន​កាហ្វេ​ជាប្រចាំ​អាចជួយ​ឲ្យ​ចិត្ត​របស់​អ្នក​កាន់តែច្បាស់និង​បង្កើន​មុខងារ​នៃ​ខួរក្បាល​។ នោះ​ក៏​ព្រោះ​កាហ្វេ​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មនិង​សមាសធាតុ​មួយចំនួនទៀត​ដូចជា កាហ្វេ​អ៊ី​ន ដែល​ល្អ​សម្រាប់​ភាព​សកម្ម​នៃ​ខួរក្បាលនិង​ការផ្ដោត​អារម្មណ៍​។ ក៏ប៉ុន្តែ អ្នក​មិនគួរ​ទទួលទាន​កាហ្វេ​លើសពី ២ ទៅ ៣ កែវក្នុង​មួយថ្ងៃ​ឡើយ​។​

ទឹក​ប៉េងប៉ោះ​ស្រស់​
​ប៉េងប៉ោះ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្មជាពិសេស lycopene ដែល​ជួយ​ការពារ​កោសិកា​ខួរក្បាល​។​

ទឹក​ផ្លែ​ទទឹម​ស្រស់​
​ការទទួល​ទាន​ទឹក​ផ្លែ​ទទឹម​ស្រស់​ជាប្រចាំ​ជួយ​សម្រួល​ចរន្តឈាម​ទៅកាន់​ខួរក្បាល​បាន​យ៉ាង​ប្រសើរ​។​ ​កោសិកា​ខួរក្បាល​នឹង​ទទួលបាន​សារធាតុចិញ្ចឹមព្រមទាំង​អុកស៊ីសែន​គ្រប់គ្រាន់​ដើម្បី​ដំណើរ​មុខងារ​។​

តែ​បៃតង​
​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុ l-theanine ដែល​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​និង​បញ្ហា​គេង​មិន​លក់​ដែលជា​កត្តា​ចម្បង​នៃ​បញ្ហា​ខួរក្បាលព្រមទាំង​ការចងចាំ​។​

ទឹក​មើម​ឆៃថាវ​ក្រហម​
​មើម​ឆៃថាវ​ក្រហម​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​និង​ជាតិ​រ៉ែ​ដែល​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល​បង្កើន​ការចងចាំ​។ ការទទួល​ទាន​ទឹក​មើម​ឆៃថាវ​ក្រហម​ជាប្រចាំ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​លើស​សម្ពាធ​ឈាម​ផងដែរ​តាមរយៈ​សារធាតុ nitric oxide ដែល​វា​មាន​ផ្ទុក​៕ 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖