Thứ 4, 20/11/2019, 0:45 GMT+7
មនុស្សខ្វះជាតិកាល់ស្យូមនឹងប្រឈមបញ្ហាទាំងនេះ
10:34, 15/09/2019
ជាតិ​កាលស្យូម​គឺជា​សមា​ធាតុ​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ប្រភេទ​ក្នុង​រាងកាយ​មនុស្ស​យើង​។ យើង​ត្រូវការ​ជាតិ​រ៉ែ​មួយ​នេះ​ដើម្បី​ថែរក្សា​សុខភាព​ធ្មេញនិង​ឆ្អឹង ជួយ​ដល់​ទម្ងន់​រាងកាយ បន្ថយ​ឱកាស​កើត​ជំងឺមហារីក ថែរក្សា​សុខភាព​បេះដូងនិង​តុល្យភាព​សម្ពាធ​ឈាម​។ ជាតិ​កាលស្យូម​មិន​ត្រឹម​តែមាន​ក្នុង​ឆ្អឹង​ទេ តែ​ក៏មាន​ក្នុង​ឈាម​ផងដែរ​។
​ការ​កង្វះ​ជាតិ​កាលស្យូម​គឺជា​រឿង​ដ៏​គ្រោះថ្នាក់​មួយ​សម្រាប់​សុខភាព​។ អាកា​រៈ​ធំៗ​ បំផុតមួយចំនួន​របស់​ជំងឺ​នេះ​គឺ ពុក​ឆ្អឹងនិង​សុខភាព​មាត់​ធ្មេញ​មិនល្អ​។ បើសិនជា​វា​កើតឡើង​រយៈពេល​យូរ វា​អាច​នាំ​ឲ្យ​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាប់​រហូត​បាន​។ ខាងក្រោម​នេះ​គឺជាអាកា​រៈ​មួយចំនួន​ដែល​រាងកាយ​កំពុងតែ​ប្រាប់​ឲ្យ​អ្នក​ដឹងថាអ្នក​ត្រូវ​ញ៉ាំ​អាហារ​មានជាតិ​កា​ល្យូ​ម​កាន់តែច្រើន​ថែមទៀត​។​
ខ្វះជាតិកាល់ស្យូមអាចនឹងប្រឈមបញ្ហាទាំងនេះ

ឆ្អឹង​ងាយ​បាក់​
ការបាក់​បែក​ឆ្អឹង​ដោយសារតែ​គ្រោះថ្នាក់​គឺជា​រឿង​ធម្មតា​។ ប៉ុន្តែ​បើសិនជា​អ្នក​ធ្លាប់​បាក់បែក​ឆ្អឹងកដៃ​ដោយសារតែ​ដួល​តិចតួច​ដែ​ឬ​នោះ វា​អាចជា​សញ្ញា​បញ្ជាក់​ដ៏​ធំ​មួយ​ថា ឆ្អឹង​របស់​អ្នក​កំពុងតែ​ពុក​ហើយ​។

នៅពេល​អាយុ​កាន់តែច្រើន​ឆ្អឹង​របស់​មនុស្ស​យើងងាយ​នឹង​ពុក​ណាស់ ហើយក៏​បាត់បង់​ជាតិ​កាលស្យូម​ច្រើន​ដែរ​។ យើង​មិនអាច​ជំនួសជាតិ​កាលស្យូម​ក្នុង​ឆ្អឹង​របស់​យើង​បានឡើយ​។

យក​ល្អ​គួរតែ​ញ៉ាំ​ជាតិ​កាលស្យូម​ឲ្យ​បាន គ្រប់គ្រាន់​ដើម្បី​បង្ការ​ការ​ជ្រៀត​ចេញ​របស់​ជាតិ​កាលស្យូម​ពី​ក្នុង​ឆ្អឹង​បែបនេះ​។​

សាច់ដុំ​ឈឺ​បែប​រមួលៗ ឬ​រមួលក្រពើ​
ការឈឺ​សាច់ដុំ​បែប​រមួលៗ ​ងាយ​នឹង​កើតឡើង​ច្រើនណាស់​។ វា​អាច​ដោយសារតែសាច់ដុំ​ធ្វើការ​ខ្លាំងពេក កង្វះ​ការហាត់​ប្រាណ​ជាដើម​។

យ៉ាងណាមិញ​ ការឈឺ​សាច់ដុំបែប​រមួល ឬ​ហៅថា​ ​រមួលក្រពើ​ជាប់​រហូត អាចជា​សញ្ញា​នៃ​ការ​កង្វះ​ជាតិ​កាលស្យូមក្នុង​ឈាម​ដែរ​។

ការ​កង្វះ​ជាតិ​កាលស្យូម​រយៈពេល​យូរ​អាច​បណ្តាល​ឲ្យ​មិនមាន​ផាសុកភាព​ដល់​សាច់ដុំ សាច់ដុំ​កន្ត្រាក់​ជាប់និង​ឈឺ​តឹង​ក្នុង​សាច់ដុំ​។

កម្រិត​ជាតិ​កាលស្យូ​មរ​បស់​អ្នក​មិនគួរណា​ចុះ​ទាប​ពេក​ទេព្រោះ​វា​អាចធ្វើ​ឲ្យ​មាន​រោគសញ្ញា​ទាំងនេះ ហើយ​វា​ក៏​អាច​គ្រោះថ្នាក់​បានដែរ​បើសិនជា​មិនបាន​ព្យាបាល​ទេនោះ​។​

បញ្ហា​សុខភាព​មាត់​ធ្មេញ​
បើសិនជា​អ្នក​ឧស្សាហ៍​ទៅ​ឲ្យ​ពេទ្យធ្មេញ​ពិនិត្យ មាន​អនាម័យ​មាត់​ធ្មេញ​និង​ចៀស​ផុតពីអាហារ​ដែល​នាំ​ឲ្យ​មាន​ក្លិន​មាត់អាក្រក់​ ហើយ​នៅតែ​ជួប​បញ្ហា​មាត់​ធ្មេញ​ទៀត​នោះ អ្នក​ប្រហែលជា​ត្រូវ​គិតដល់​ការ​កង្វះ​ជាតិ​កាលស្យូម​ហើយ​។ ការ​កង្វះ​ជាតិ​កាលស្យូមអាចធ្វើ​ឲ្យ​ធ្មេញ​ខ្សោយ ងាយ​នឹង​ខូច សឹក​ធ្មេញនិង​មាន​បញ្ហា​អញ្ចាញធ្មេញ​។​

លើស​សម្ពាធ​ឈាម​
ការ​លើស​សម្ពាធ​ឈាម​ច្រើនតែ​មិន​ជាប់ទាក់ទង​នឹង​ការ​កង្វះ​ជាតិ​កាលស្យូម​ឡើយ​។ ប៉ុន្តែការសិក្សា​បាន​អះអាងថា​ ការ​ញ៉ាំ​ជាតិ​កាលស្យូម​ច្រើន​ពីរ​បប​អាហារ​អាច​បន្ថយឱកាស​កើត​ជំងឺ​ឡើ​ស​សម្ពាធ​ឈាម​បាន​យ៉ាង​អស្ចារ្យ​។

មាន​កត្តា​ច្រើនណាស់​ដែលអាច​ប៉ះពាល់​ដល់​កម្រិត​ជាតិ​កាលស្យូម​ក្នុង​រាងកាយ​។ ការ​បឺត​ស្រូប​ជាតិ​កាលស្យូម​ក៏ អាច​រង​ការប៉ះពាល់​ដោយ​ការប្រើ​ថ្នាំ ជំងឺ អាយុនិង​របប​អាហារ​ដែរ​។

មធ្យោបាយដ៏​ល្អ​បំផុត​ដើម្បី​ទទួលបាន​ជាតិ​កាលស្យូម​គ្រប់គ្រាន់​ក្នុង​រាងកាយគឺ​ញ៉ាំ​អាហារ​មានតុល្យភាព​។ ការ​ញ៉ាំ​បន្លែ កាបូ​អ៊ី​ដ្រា​តនិង​ប្រូតេអ៊ីន​ច្រើន​គឺជា​រឿង​ល្អ​បំផុត​។ ​ប៉ុន្តែ​បើសិនជា​អ្នក​ធ្លាប់មាន​អាកា​រៈ​កង្វះ​ជាតិ​កាលស្យូម​ហើយ ចូរ​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិនិត្យបន្ថែម​ផង​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖