Chủ nhật, 15/09/2019, 16:37 GMT+7
លើកកម្ពស់គុណភាពនៃការរស់នៅជូនបងប្អូនជនជាតិអាស្រ័យដោយគោលនយោបាយធានារ៉ាប់រងសុខភាព
15:17, 13/06/2019
ខេត្ត ត្វៀនក្វាង មានជាង ៥៣% នៃចំនួនប្រជាជនជាបងប្អូនជន​ជាតិភាគតិច។ ដើម្បីលើកកម្ពស់​គុណភាព​នៃ​ការរស់នៅ កាត់បន្ថយអម្រៃធ្ងន់ធ្ងរពីការចំណាយប្រាក់ក្នុងការពិនិត្យព្យាបាលជំងឺជូនបងប្អូនជនជាតិ រយៈពេលកន្លងទៅ ខេត្តបានសកម្មដំណើរការគោលនយោបាយធានារ៉ាប់រងសុខាភាព។
មានប័ណ្ណធានារ៉ាប់រងសុខភាពដែលរដ្ឋបានផ្តល់ជូនដោយឥតគិតថ្លៃ បងប្អូនជនជាតិភាគតិចរស់នៅលើ​ភូមិ​សាស្ត្រដែលមានលក្ខខណ្ឌសេដ្ឋកិច្ច-សង្គមលំបាកលំបិនបានលះបង់ចោល នូវគំនិត ទម្លាប់អន់ថយ ទៅ​ស្វែងរកគ្រូហ្ម ដើម្បីសែនបណ្តេញអាប  បិសាច ព្យាបាលជំងឺ។
ដើម្បីចែករំលែកដល់រាល់ក្ដីលំបាកលំបិនរបស់បងប្អូនជនជាតិកងជួរកម្មាភិបាល វេជ្ជបណ្ឌិតនៃមន្ទីរពេទ្យព្យាបាលជំងឺទូទៅនៅតំបន់ ទ្រុងសឺន តែងតែខិតខំ ប្រឹងប្រែង​ព្យាបាលនិងថែទាំល្អជូនអ្នកជំងឺ

មកទល់ពេលនេះ ខេត្ត ទ្វៀនក្វាង បាន ពិនិត្យផ្ទៀងផ្ទាត់ អនុវត្តការផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពជូនប្រជាជនជិត ៧៤៦.០០០ នាក់ (ប្រហែលជា ៩៦,១% នៃចំនួនប្រជាជនទូទាំងខេត្ត) ក្នុងនោះ  មានជនជាតិភាគតិចជាង ២៧៧.៤០០ នាក់។ល។
ត្រូវបានរដ្ឋផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃទើបការយល់ដឹងអំពីការពិនិត្យនិងព្យាបាល ជំងឺរបស់បងប្អូនជនជាតិភាគតិចនៅបណ្តាឃុំនៃតំបន់ ATK ស្រុក អៀនសឺនមានការផ្លាស់ប្តូរជាច្រើនបងប្អូនជនជាតិយកចិត្តទុកដាក់ដល់សុខភាពច្រើនជាង

នៅពេលប្រើប្រាស់ប័ណ្ណធានារ៉ាប់រងសុខភាព បងប្អូនជនជាតិភាគតិចនឹងបានជួយឧបត្ថម្ភ ១០០%  នូវប្រាក់ចំណាយពិនិត្យព្យាបាលជំងឺ។ វេជ្ជបណ្ឌិត  វូស៊ន់វៀត នាយកមន្ទីរពេទ្យព្យាបាលជំងឺទូទៅតំបន់ ATK ស្រុក អៀនសឺន បានអោយដឹងថា តាំងពីពេល បានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយឥតគិតថ្លៃបងប្អូនជនជាតិភាគតិចនៅក្នុងតំបន់ក៏បាន  ផ្លាស់ប្តូរនូវការយល់ដឹងអំពីការពិនិត្យនិងព្យាបាលជំងឺ។ 
ឆ្នាំ២០១៨មន្ទីរពេទ្យព្យាបាលជំងឺទូទៅតំបន់ATK  ស្រុក អៀនសឺនបានពិនិត្យជូនអ្នកជំងឺជាង១៨.៥០០លើកនាក់ក្នុងចំណោមនោះភាគច្រើនជាបងប្អូនជនជាតិភាគតិច

ឆ្នាំ ២០១៨ មន្ទីរពេទ្យបានពិនិត្យជូនអ្នកជំងឺជាង ១៨.៥០០ លើកនាក់ (កើនឡើងជាង  ២.៤០០ លើកនាក់ធៀបនឹងឆ្នាំ ២០១៧) ក្នុងនោះភាគច្រើនជាបងប្អូនជនជាតិភាគតិច។ឆ្ពោះទៅរកគោលដៅធានារ៉ាប់រងសុខភាពសម្រាប់ប្រជាជនទាំងមូលនៅឆ្នាំ ២០២០  ខេត្ត ទ្វៀនក្វាង បន្តការពិនិត្យផ្ទៀងផ្ទាត់ ចុះបញ្ជីផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព ថែមទាំងបង្កើនការឃោសនា លើកកម្ពស់ការយល់ដឹងរបស់បងប្អូនជនជាតិអំពីផលប្រយោជន៍  កាតព្វកិច្ចពេលចូលរួមធានារ៉ាប់រងសុខភាព៕
វូក្វាងដាន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖