Chủ nhật, 19/01/2020, 16:41 GMT+7
លើកសរសើរសិស្សានុសិស្ស និស្សិត យុវជន ជនជាតិភាគតិចឆ្នើម គំរូឆ្នាំ ២០១៩
20:11, 23/12/2019
ដើម្បីបង្កនូវភាពរីកសាយ បំផុសគំនិតអោយសិស្សានុសិស្ស និស្សិត យុវជនជនជាតិភាគតិចក្នុងទូទាំងប្រទេសប្រឡងប្រណាំង សិក្សារៀនសូត្រ  ខិតខំប្រឹងប្រែងវិវដ្តន៍ពេញទំហឹងលើគ្រប់វិស័យថ្ងៃទី ១២ ខែ វិច្ឆិកា នៅ ហាណូយ គណៈកម្មាធិការជនជាតិសហការជាមួយស្ថាប័ន មួយចំនួនចាត់តាំង "ពិធីលើកសរសើរ សិស្សានុសិស្ស និស្សិត យុវជនជនជាតិភាគតិចឆ្នើម គំរូឆ្នាំ ២០១៩"។
ក្នុងចំណោមប្អូនៗទាំង ១២០ នាក់ដែលត្រូវបានលើកសរសើរនៅលើកនេះមានប្អូនៗ ចំនួន ២៣ នាក់ទទួលបានជ័យលាភីលេខមួយលេខពីរក្នុងបណ្ដាវគ្គប្រលងសិស្សពូកែថ្នាក់ជាតិឆ្នាំ ២០១៩ និងបណ្ដាវគ្គប្រលង ខាងវិទ្យាសាស្ត្រ បច្ចេកទេសថ្នាក់ជាតិ ប្អូនៗ ចំនួន ១០ នាក់ស្ថិតក្នុងក្រុមជនជាតិភាគតិចដែលមានចំនួនមនុស្សដ៏តិច (ក្រោមមួយម៉ឺននាក់) ដែលមិនរៀននៅវិទ្យាល័យអន្តេវាសិកជនជាតិប្រឡងជាប់ ចូលសាកលវិទ្យាល័យ ឆ្នាំ ២០១៩។ល។
លោកឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល ទ្រឿងហ្វាប៊ិញ និងរដ្ឋមន្រ្តី ទទួលបន្ទុកគណៈកម្មាធិការជនជាតិលោក ដូវ៉ាន់ជៀន អញ្ជើញប្រគល់ជូនបណ្ណសរសើរដល់ប្អូនៗ សិស្សសាលាដែលទទួលបានជ័យលាភីលេខមួយ លេខពីរក្នុងពិធីប្រឡងសិស្សពូកែថ្នាក់ជាតិឆ្នាំសិក្សា ២០១៨ - ២០១៩

អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីលើកសរសើរលោកឧបនាយករដ្ឋមន្រ្តី អចិន្ត្រៃយ៍នៃរដ្ឋាភិបាល ទ្រឿងហ្វាប៊ិញ បានសង្កត់ធ្ងន់ថា៖ ជាមួយនឹងការយកចិត្តទុកដាក់វិនិយោគរបស់រដ្ឋ គុណភាពអប់រំ - បណ្តុះបណ្តាលនៅតំបន់បងប្អូនជន ជាតិភាគតិចត្រូវបានលើកកម្ពស់ ឡើងយ៉ាងច្បាស់ក្រឡែត។
លោក ដៀវក្រែ អនុប្រធានគណៈកម្មាធិការប្រជាចលនាមជ្ឈិមនិងលោកស្រី យ៉ាងប៉ាវមី - លេខានៃគណៈកម្មាធិការបក្សខេត្ត ឡាយចូវ អញ្ជើញប្រគល់ជូនរង្វាន់ដល់ប្អូនៗ សិស្សសាលាស្ថិតក្នុងក្រុមជនជាតិភាគតិចដែលមានចំនួនមនុស្សដ៏តិច (ក្រោមមួយម៉ឺននាក់) ប្រលងជាប់ចូលសាកលវិទ្យាល័យ 

លោកស្រី ទ្រឿងធីម៉ាយ សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការប្រជាចលនាមជ្ឈិមនិងលោក ភុងស៊ន់ញ៉ា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាលអញ្ជើញប្រគល់ជូនបណ្ណសរសើរនិងរង្វាន់ដល់ប្អូនៗ សិស្សសាលាជនជាតិភាគតិចដែលទទួលបានជ័យលាភីលេខមួយ លេខពីរក្នុងបណ្ដាវគ្គប្រលងវិទ្យាសាស្ត្រ បច្ចេកទេសថ្នាក់ជាតិឆ្នាំ ២០១៩

លោកឧបនាយករដ្ឋមន្រ្តី ទ្រឿងហ្វាប៊ិញ រំពឹងថាប្អូនៗ សិស្សានុសិស្ស និស្សិត យុវជនជនជាតិភាគតិច ដែលទទួលបានការលើកសរសើរ ក្នុងពេលនេះ នឹងក្លាយជាគំរូដ៏ឆ្នើម បង្កបានជាកម្លាំងចិត្តទំនុកទុកចិត្ត បំណង​ប្រាថ្នាឈានឡើងអោយសិស្សានុសិស្ស និស្សិតជនជាតិភាគតិចក្នុងទូទាំងប្រទេស ...៕
អត្ថបទនិងរូបថត៖ ហ្វាងហាយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ