Chủ nhật, 29/03/2020, 8:59 GMT+7
វិធីគេងលក់ស្រួលនិងស្កប់ស្កល់
16:29, 07/03/2020
ការគេងមានតួនាទីយ៉ាងសំខាន់ក្នុងការស្តារសុខភាពរបស់មនុស្សឡើងវិញបន្ទាប់ពីបំពេញការងារមួយថ្ងៃ។ 
យោងទៅតាមអ្នកជំនាញផ្នែកសុខភាព ការគេងត្រូវបានគេចាត់ទុកថាជាសកម្មភាពសំខាន់របស់មនុស្សដែលអាចជួយស្តារកម្លាំងពលកម្មនិងស្មារតីឡើងវិញ។
 

មូលនិធិ​គេង​ជាតិ ​សហរដ្ឋអាមេរិក ​បានផ្តល់​ជូន​នូវ​យោបល់​ទាំងនេះ ដើម្បី​អ្នក​គេង​លក់បានស្រួលនិង​ស្កប់ស្កល់គឺ៖
១.ចូល​គេង​ក្នុងពេល​តែមួយ​រាល់​យប់។
២.បង្កើត​ពេលវេលា​សម្រាក​បន្ធូរ​អារ​ម្មណ៍។
៣.ជៀសវាង​ការ​គេង​ថ្ងៃត្រង់​ច្រើនពេក​។
៤.ធ្វើ​លំ​ហាត់ប្រាណ​ជា​រៀងរាល់ថ្ងៃ​។
៥.រក្សា​សីតុណ្ហភាព​គេង​ឲ្យ​ត្រជាក់​ល្មម​។
៦.ទិញ​ពូកនិង​ខ្នើយ​ដែលមាន​ផាសុកភាព​។
៧.ប្រើ​ពន្លឺ​ភ្លឺ​តិចៗ ដើម្បី​ជួយ​គ្រប់គ្រង​ចង្វាក់​រាងកាយ​។
៨.ជៀសវាង​ការ​ញ៉ាំ​ស្រានិង​បារី​មុន​ចូល​គេង​។
៩.មិន​បរិភោគ​អាហារ​ច្រើនពេក​នៅពេល​ល្ងាច​។
១០.ប្រសិនបើ​អ្នក​មិនអាច​គេង​លក់​ទេ សូម​ប្តូរ​បន្ទប់ ហើយ​ធ្វើ​អ្វីមួយ​ដើម្បី​បន្ធូរ​អារម្មណ៍​រហូតដល់​អ្នក​អស់កម្លាំង​។​
១១.ប្រសិនបើ​អ្នក​នៅតែ​គេង​មិន​លក់ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រក​ដំណោះស្រាយ​​៕​ ​ 
ប្រភពព័ត៌មាន៖  health.com.kh
កែសម្រួលដោយ៖  ធីតា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖