Thứ 4, 19/02/2020, 21:4 GMT+7
វិធី​កម្ចាត់​ស្នាម​អាចម៍រុយ​​បែប​ធម្មជាតិ
18:32, 29/12/2019
បញ្ហា​ស្នាម​អាចម៍រុយ​លើ​ស្បែក​ភាគច្រើន​បណ្ដាលមកពី​កត្តា​តំណពូជនិង​ការប៉ះពាល់​ត្រូវ​ពន្លឺព្រះអាទិត្យ​ញឹកញាប់​។ ​អ្នក​អាច​ដោះស្រាយ​បញ្ហា​ស្នាម​អាចម៍រុយ​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។
១. ទឹកក្រូច​ឆ្មារ​ស្រស់​
​​អ្នក​លាប​ម៉ាស្សា​ទឹកក្រូច​ឆ្មា​រលើ​ស្នាម​អាចម៍រុយ ហើយ​រងចាំ​​រយៈពេល ១០ នាទី សឹម​លាង​សម្អាត​ចេញ​​។ អនុវត្ត​រូបមន្ត​នេះ​អោយបាន ២ ​ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​រហូតដល់​ស្នាម​អាចម៍រុយ​រលាយបាត់​។​
​កម្ចាត់ស្នាម​អាចម៍រុយ​បាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​

២. គ្រី​មជូរ​
​​អ្នក​​ដុស​គ្រី​មជូ​រលើ​អាចមន៍​រុយ​។ ដុស​វា​ថ្នម​ទើប​ស្បែក​អាច​ស្រូបយក​គ្រី​មជូរ​បានបន្ទាប់មក​រងចាំ​រហូត​ដល់​គ្រី​ម​ស្ងួត​រយៈពេល​ប្រហែល ៣០ នាទី សឹម​ជូត​ចេញ ហើយ​លាង​សម្អាត​ជាមួយ​ទឹក​ត្រជាក់​។​

៣. ខ្ទឹមបារាំង​
​​អ្នក​​ហាន់​ខ្ទឹមបារាំង​មួយ​បន្ទះ​ក្រាស់ រួច​ដុស​វា​លើ​អាចម៍រុយ​។ អនុវត្ត​អោយបាន ២ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​រហូត​ទទួលបាន​លទ្ធផល​គាប់ចិត្ត​។​

៤. ប៉េងប៉ោះ
​​កិន​ប៉េងប៉ោះ​មួយ​ផ្លែ​អោយ​ម៉ដ្ឋ រួច​លាប​សាច់​វា​លើ​ស្នាម​អាចម៍រុយ ហើយ​នៅពេល​ទឹក​ផ្លែ​ប៉េងប៉ោះ​ត្រូវបាន​ស្រូប​ចូល​អស់ រងចាំ​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។​

៥. បឺ​រ​ទឹកដោះគោ​
​​អ្នក​លាប​បឺ​រ​ទឹកដោះគោ​លើ​ស្បែក​អាចម៍រុយ ហើយ​រងចាំ​បាច់​សម្រាប់​រយៈពេល ១០ នាទី ​លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​អោយបាន ២ ដង​ក្នុង​មួយថ្ងៃ​ជាប្រចាំ​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖