Thứ 6, 21/02/2020, 21:55 GMT+7
វីរុសកូរ៉ូណាឆ្លងរាលដាលមុនពេលរោគសញ្ញាបង្ហាញខ្លួន
10:19, 05/02/2020
ក្រុមមន្ត្រី ចិន និយាយថា វីរុសកូរ៉ូណាថ្មីដែលឆ្លងរាលដាលទៅមនុស្ស ជាង ២៣.៥០០ នាក់គឺឆ្លងក្នុងអំឡុងពេលមេរោគកំពុងភ្ញាស់ខ្លួនវា មុនពេលរោគសញ្ញាបង្ហាញខ្លួន។
​ចំនួន​មនុស្ស​ស្លាប់​ដោយ​កូរ៉ូណា​វីរុស​នៅ​ចិន​បាន​កើន​ដល់​យ៉ាងតិច ​៤៩០​ នាក់ បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​ ហ៊ូ​ប៉ី កាលពី​ថ្ងៃ​ពុធ​ទី​៥​កុម្ភៈ​ បាន​រាយការណ៍​ការស្លាប់​ថ្មី​ចំនួន​៦៥​ករណី​ទៀត​។​ 
 វីរុសកូរ៉ូណាថ្មីដែលឆ្លងរាលដាលទៅមនុស្សគឺឆ្លងក្នុងអំឡុងពេលមេរោគកំពុងភ្ញាស់ខ្លួនវា 

រដ្ឋមន្ត្រីសុខាភិបាល ចិន លោក ម៉ា សៀវវៃ បានប្រាប់ថា លទ្ធភាពនៃវីរុសក្នុងការឆ្លងរាលដាលហាក់កាន់តែមានសភាពខ្លាំងក្លាឡើង។

ទីក្រុង ចិន ជាច្រើនបានដាក់បម្រាមធ្វើដំណើរយ៉ាងតឹងរ៉ឹង។ ទីក្រុង វូហាន ដែលជាប្រភពផ្ទុះឡើងនៃវីរុសកូរ៉ូណា គឺត្រូវបិទទាំងស្រុង។

ក្រុមមន្ត្រីបានប្រកាសថា ការលក់រាល់សត្វព្រៃទាំងអស់ក្នុងប្រទេស ចិន នឹងត្រូវហាមឃាត់ចាប់ពី ថ្ងៃអាទិត្យ ថ្ងៃទី ២៦ ខែ មករា។ វីរុសនេះត្រូវគេជឿថា មានប្រភពចេញពីសត្វ ប៉ុន្តែគ្មានករណីណាមួយត្រូវបានកំណត់ជាផ្លូវការនៅឡើយ។

ក្រុមមន្ត្រីជឿថា ចំពោះមនុស្ស អំឡុងពេលមេរោគកំពុងភ្ញាស់ខ្លួនវាប៉ុន្តែគ្មានរោគសញ្ញា គឺមានចាប់ពី ១ ថ្ងៃ ដល់ ១៤ ថ្ងៃ។ បើគ្មានរោគសញ្ញា មនុស្សអាចមិនដឹងថា ពួកគេមានមេរោគទេ ប៉ុន្តែនៅតែអាចចម្លងទៅអ្នកដទៃទៀតបាន៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖