Thứ 6, 21/02/2020, 21:51 GMT+7
អង្គការ WHO៖ ការផ្ទុះជំងឺរលាកសួតនៅប្រទេស ចិន អាចទាក់ទងនឹងវីរុសប្រភេទថ្មី
10:14, 23/01/2020
កាលពីដើម​ខែ ​មករា​ អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា ជំងឺ​រលាក​សួត​ជាង ៥០ ​ករណី​នៅ​ទីក្រុង ​វូ​ហាន ក្នុង​ប្រទេស​ ចិន ​អាច​បណ្តាល​​មក​ពី​ក្រុម​វីរុស​ដែល​ទើប​នឹង​កើត​ថ្មី​ដែល​ធ្លាប់​បានបណ្តាលឱ្យ​មាន​កា​រ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ផ្លូវដង្ហើម ​(​ជំងឺ​ Sars )​ នៅប្រទេស ​ចិន ​និង​រោគសញ្ញា​ផ្លូវដង្ហើម ​(​ជំងឺ​ Mers)​ នៅ​ មជ្ឈិមបូព៌ា​។​
ខណៈពេលដែល​ភ្នាក់ងារ​សុខភាព​របស់​អង្គការសហប្រជាជាតិ​នេះ​បាន​និយាយថា ​ខ្លួន​ត្រូវការ​ព័ត៌មាន​ច្រើន​បន្ថែមទៀត​ដើម្បី​បញ្ជាក់​ច្បាស់​អំពី​ប្រភេទ​នៃ​វីរុស​​ដែល​បង្ក​ឱ្យ​មាន​ការឆ្លង​មេរោគ​នេះ វា​អាច​ជា​វីរុស​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​។​
​អាជ្ញាធរ ​ហុងកុង វៀតណាម និង​ ថៃ បង្កើន​ការត្រួតពិនិត្យ​សុខភាព​ភ្ញៀវ​ ចិន ចំ​ពេល​មាន​ព័ត៌មាន​អំពី​ការផ្ទុះ​ជម្ងឺ​អាថ៌កំបាំង​នៅក្រុង ​វូ​ហាន​។​ ក្នុង​រូប៖ មន្ត្រី​នៅ​អាកាស​យានដ្ឋាន​ ថៃ​ ​ពិនិត្យមើល​ឯកសារ​របស់​អ្នកដំណើរ​ចូល​។ ប្រទេស ​ថៃ បាន​ដាក់​អ្នកដំណើរ​ ចិន ​មក​ពី​ក្រុង ​វូ​ហាន ​ចំនួន​ ៥ ​នាក់​នៅ​ដាច់​ពី​គេ​ដោយ​សង្ស័យ​ឆ្លង​វីរុស​អាថ៌កំបាំង​
 
​វីរុស​ជំងឺ​ផ្លូវដង្ហើម ជាព​ពួក​នៃ​វីរុស​ដែល​អាច​បង្ក​ឱ្យមាន​ជំងឺឆ្លង​ផ្សេងៗ ​ចាប់​ពី​ជំងឺ​ផ្តាសាយ​ធម្មតា​រហូតដល់​ជំងឺ​ SARS។ ​ប្រភេទ​វីរុស​មួយចំនួន​មិន​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ​ទេ​ខណៈពេល​ដែល​ករណីខ្លះ​ដូច​ជា​ជំងឺ ​MERS គឺ​ធ្ងន់ធ្ងរ​ជាង​។​

​អង្គការ​ WHO បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ព័ត៌មាន​ដំបូង​អំពី​ករណី​ជំងឺ​រលាក​សួត​នៅ​ទីក្រុង ​វូ​ហាន​ បាន​បង្ហាញ​អំពី​វីរុស​ដែលជា​ភ្នាក់ងារ​​បង្ក​ជំងឺ​ប្រភេទ​នេះ គឺជា​ប្រភេទ​ជំងឺ​ផ្លូវដង្ហើម​។​

​អង្គការ​នេះ​ក៏បាន​បន្ថែមថា អាជ្ញាធរ ​ចិន ​បាន​ធ្វើ​ការសាកល្បង​ក្នុង​បន្ទប់ពិសោធន៍​និង​ច្រានចោល​ព័ត៌មាន​ដែល​ថា ការផ្ទុះ​ជម្ងឺ​រលាក​សួត​នេះ​​ជា​ជម្ងឺ​ SARS ឬ MERS និង​ជម្ងឺផ្តាសាយបក្សី​ផងដែរ​។​

ជម្ងឺ​រលាក​សួត​នេះ​បាន​ចាប់ផ្តើម​ឡើង​កាលពី​ខែ​មុន​និង ​៥៩ ​ករណី​ត្រូវបាន​រាយការណ៍​ដោយ​អាជ្ញាធរ​ចិន​ ​គិត​ត្រឹម​ថ្ងៃអាទិត្យ​។​

​សូម​រំលឹក​ថា នៅ​ឆ្នាំ ​២០០៣ មន្ត្រី ​ចិន ​បាន​បិទបាំង​ការផ្ទុះ​ជម្ងឺ SARS ​រាប់​សប្តាហ៍​មុន​ពេល​​ទទួលស្គាល់​ដោយសារ​ចំនួន​មនុស្ស​ស្លាប់​កាន់តែ​ច្រើន​និង​ព័ត៌​​មាន​កាន់តែ​លេចឮ​។​

ជម្ងឺ​នេះ​បាន​ឆ្លង​រាលដាល​យ៉ាង​លឿន​ទៅ​កាន់​ទីក្រុង​ផ្សេងៗ ​និង​ប្រទេស​នានា​នៅ​ឆ្នាំ​ ២០០៣​។ ​មនុស​កស​ជាង ​៨​ ពាន់​នាក់​បាន​ឆ្លង និង ​៧៧៥​ នាក់​បាន​ស្លាប់​៕​
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖