Chủ nhật, 29/03/2020, 10:20 GMT+7
អត្ថប្រយោជន៍របស់ផ្លែប៉ោម៖ បន្ថយខ្លាញ់ក្នុងឈាម
15:44, 01/03/2020
​ប្រសិន​អ្នកមាន​កូ​ឡេ​ស្តេ​រ៉ូ​លខ្ពស់​ក្នុង​ឈាម​ មាន​វិធី​ជាច្រើន​អាច​បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​លលើស​នេះ ប៉ុន្តែ​មាន​វិធី​មួយ​ដែល​អ្នកមិននឹកស្មានគឺ​បរិមាណ​ផ្លែ​ប៉ោម។​
​តាម​ការស្រាវជ្រាវ​មួយ​ថ្មីៗ​ បានបង្ហាញថា សារជាតិ​ចម្រាញ់ Poly-phenol ពី​ផ្លែ​ប៉ោមអាចជា​វិធី​ធម្មជាតិមួយ​ ជួយ​គ្រប់គ្រង​កូ​ឡេ​ស្តេ​រ៉ូ​លនិងជំនួយ​សុខភាព​សរសៃឈាម​បេះដូង ដោយ​វិធី​បន្ថយ​កម្រិត​រលាយនិង​ស្រូបយក​កូ​ឡេ​ស្តេ​រ៉ូ​ល​នៅ​ពោះវៀន។​
ផ្លែប៉ោមអាចជួយបន្ថយខ្លាញ់ក្នុងឈាមបាន
 

​ពួក​អ្នកស្រាវជ្រាវ​រកឃើញថា សារជាតិ​ចម្រាញ់​ពី​ផ្លែ​ប៉ោម អាច​បន្ថយ​កម្រិត​រលាយ​កូ​ឡេស្តេ​រ៉ូ​ល​យ៉ាងច្រើនដល់​ទៅ​ ៨៦% ​ក្នុងការ​ធ្វើតេស្ត Vitro។​

​ពួកគេ​រកឃើញថា ការ​បញ្ចោ​ញកូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​លាមក​របស់​ពួក​អ្នកចូលរួម​បាន​កើន ​៣៥% ក្នុង​រយៈពេល​បន្ថែម​សារជាតិ​ចម្រាញ់​ពី​ផ្លែ​ប៉ោម​។​

​នេះ​ពុំមែន​ជាការ​ស្រាវជ្រាវដំបូង​បញ្ជាក់​ពី​លទ្ធភាព​នេះ។ Pectin សារជាតិ​ពណ៌​សត្រូវបាន​រកឃើញក្រោម​សម្បក​ប៉ោមផ្សារភ្ជាប់​ទៅនឹងកូ​ឡេ​ស្តេ​រ៉ូ​ល​ក្នុង​ពោះវៀន ហើយយក​វា​ចេញពី​សរីរាង្គ​តាម Natural-news។​

​ប៉ុន្តែ​ពួក​អ្នកស្រាវជ្រាវ​នៅ សកល​វិទ្យាល័យ​រដ្ឋ​ផ្លរីដា នៅ​ សហរដ្ឋអាម៉េរិក​ បាន​ភ្ញាក់ផ្អើលខ្លាំង​ពេល​គេរកឃើញ​ប្រតិ​កម្មនេះមាន​ប្រសិទ្ធភាព។​

​អ្នកដឹកនាំ​ការស្រាវជ្រាវ​បានឱ្យដឹងថា ផ្លែ​ប៉ោម​ជា “​អាហារ​មន្តអាគម​” មួយ​ក្រោយពេលពិនិត្យឃើញ​លទ្ធផល ហើយ​គេ​បរិភោគ​ ២ ​ផ្លែ​ក្នុង​មួយថ្ងៃ។

ក្រុម​អ្នកស្រាវជ្រាវ​អះអាងថា “​ថ្នាំ​មិនល្អ​សម្រាប់​យើង ហើយ​បរិភោគ​ផ្លែ​ប៉ោម ២ ​ផ្លែ​ក្នុង​មួយថ្ងៃ ធ្វើឱ្យ​ថយចុះ​កូ​ឡេ​​ស្តេ​រ៉ូ​ល LDL យ៉ាង​ប្រសិទ្ធភាព។ ការបរិភោគ​ផ្លែ​ប៉ោម​ពុំ​ត្រឹមតែ​មិន​បង្ក គ្រោះថ្នាក់​ឱ្យ​ថ្លើម តែ​នៅមាន​ប្រយោជន៍សម្រាប់​សុខភាព​យ៉ាងច្រើន​”៕ 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវិ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ