Thứ 2, 06/04/2020, 12:49 GMT+7
អាហារដែលល្អសម្រាប់សុខភាពរបស់កូនអ្នក
17:27, 01/12/2019
អាហារជាចំណែកមួយដ៏សំខាន់សម្រាប់សុខភាពនិងប្រាជ្ញារបស់ក្មេង។ អាហារទាំងនេះអាចជំនួយដល់សុខភាពកូនអ្នក។
​ប្រភេទអាហារ​សម្រាប់ក្មេង​៖​
ពងមាន់
អ្នក​អាចឱ្យ​កូន​បរិភោគ​ពងមាន់ ព្រោះ​វា​មាន​សារធាតុ​ប្រូតេអ៊ីន​ដែល​ធ្វើឱ្យ​កូន​មិន​​ឃ្លាន ហើយ​ថែមទាំង​ធ្វើឱ្យ​កូន​មាន​រាងកាយ​រឹងមាំ​ទៀតផង​។​
​ប្រភេទអាហារ​ល្អអោយសុខភាពរបស់ក្មេង​។ រូបថត៖  thmeythmey.com

ស្រូវ​សាលី
ស្រូវ​សាលី​ក៏​ជា​អាហារ​ដែល​ល្អ​សម្រាប់​កូន​ដែរ ព្រោះ​ក្រោយ​ពេលដែល​កូន​បរិភោគ​រួច វា​អាចធ្វើឱ្យ​កូន​មាន​អារម្មណ៍​មូល ជាហេតុ​ធ្វើឱ្យ​កូន​អាច​ផ្តោតអារម្មណ៍​ទៅលើ​ការរៀនសូត្រ​។​

ផ្លែឈើ
​ផ្លែឈើ​គឺ​ល្អ​ណាស់​សម្រាប់​ទ្រទ្រង់​រាងកាយ​របស់​កូន ព្រោះ​វា​មាន​វីតាមីននិង​សារធាតុចិញ្ចឹម​ជាច្រើន​។​ អ្នក​ក៏​អាចឱ្យ​កូន​ផឹក​ទឹកដោះគោ​នៅពេល​ព្រឹកនិង​យប់​ដែរព្រោះ​វា​មាន​កាល់ស្យូមដែល​ល្អ​ចំពោះ​ឆ្អឹង ធ្មេញនិង​ខួរក្បាល​កូន​ជាដើម​។​

តៅហ៊ូ
​អ្នក​អាចឱ្យ​កូន​បរិភោគ​ឱ្យបាន​ច្រើន ព្រោះ​វា​អាចធ្វើឱ្យ​កូន​អាច​ចៀស​ផុតពី​ជំងឺមហារីកនិង​ល្អ​ចំពោះការ លូតលាស់​របស់​កូន​ទៀតផង​។​

ប៉េងប៉ោះ​
ប៉េងប៉ោះ​ក៏​ជា​បន្លែ​ដែល​ល្អ​ចំពោះ​កូន​អ្នក​ដែរ ព្រោះ​ក្រោយ​ពេលដែល​កូន​បរិភោគ​រួច កូន​អ្នក​នឹងមិន​ប្រឈម​មុខ​នឹង​ជំងឺ​ផ្សេងៗ ​ទេ​។​

សណ្តែកខ្មៅ
អ្នក​គួរតែ​ឱ្យ​កូន​បរិភោគ​សណ្តែកខ្មៅ ព្រោះ​វា​អាច​ការពារ​បេះដូង​រប​ស់​កូន​បាន​៕ 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  សិរីសួស្តី

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ