Chủ nhật, 29/03/2020, 9:10 GMT+7
អាហារដែលអាចទប់ស្កាត់បញ្ហាសក់ឆាប់ស្កូវ
09:06, 15/03/2020
សក់ស្កូវ​មុន​វ័យ​អាច​បណ្ដាលមកពី​បរិមាណ​នៃ​មេឡានីន​ដែលផលិត​ដោយ​ឬ​ស​សក់​ធ្លាក់ចុះ​ទាប​។ ជួនកាល​សារធាតុ​គីមី​ដែល​អ្នក​បាន​ប្រើប្រាស់​លើស​ក់ក៏មានជះឥទ្ធិពលខ្លះដែរ។
អ្នកគួរចំណាំអាហារទាំងនេះដើម្បីទប់ស្កាត់បញ្ហាសក់ឆាប់ស្កូវ៖

១. ផ្លែ​បឺ​រី​
​អ្នកអាចទទួលទាន​ផ្លែ​បឺ​រី​ ពីព្រោះផ្លែឈើ​នេះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ប្រភេទ​ដែលចាំបាច់សម្រាប់​សុខភាព​ស្បែក​និង​សក់​។ វីតាមីន C ជួយ​បង្កើន​ការផលិត​កូ​ឡា​ជែ​ន​ក៏​ដូចជា​កម្ចាត់​រ៉ាឌីកាល់​សេរី​ដែល​ព​ន្លឿ​ន​ដំណើរការ​នៃ​ភាព​ចាស់​តាម​វ័យ ឬ​បង្កបញ្ហា​សក់​ឆាប់ស្កូវ​ផងដែរ​។

២. បន្លែ​បៃតង
​បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​ជាតិ​ស​សៃ រួមទាំង​វីតាមីន B ដែល​ចាំបាច់​សម្រាប់​រក្សា​សុខភាព​ស្បែកក្បាល​។ ហើយ​ស្បែក​ក្បាលមាន​សុខភាព​ល្អ ក៏ដូចជា​ទទួលបាន​សារធាតុចិញ្ចឹម​គ្រប់គ្រាន់ ជួយ​ទប់ស្កាត់​បញ្ហា​សក់​គ្រប់​ប្រភេទ រួមទាំង​សក់ស្កូវ​។ វីតាមីន B12 ក្នុង​បន្លែ​បៃតង​ក៏​ចាំបាច់សម្រាប់​ការផលិត​អ័រម៉ូន​សុខភាព​ល្អ​ដែល​ជួយ​ទប់ស្កាត់​បញ្ហា​សក់​ឆាប់​ស្កូវ​ផងដែរ​។​

៣. ត្រី​សាល​ម៉ុ​ន
​​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ព្រមទាំង​សេ​លេ​ញ៉ូ​ម​ដែលជា​ជាតិ​រ៉ែ​ចាំបាច់ សម្រាប់​ការផលិត​អ័រម៉ូន​បាន​ត្រឹមត្រូវ​ក្នុង​រាងកាយ​និង​រក្សា​សុខភាព​សក់​ល្អប្រសើរ​។ លើសពីនេះ​ទៅទៀត ​សេ​លេ​ញ៉ូ​ម​ថែមទាំង​ជួយ​ការពារ​រាល់​កោសិកា​ពី​សកម្មភាព​នៃ​រ៉ាឌីកាល់​សេរី​ទៀតផង​។​

៤. សូកូឡា​
ទង់ដែង​ជា​ជាតិ​រ៉ែ​មួយ​មាន​សមត្ថភាព​ជួយ​ជម្រុញ​ការផលិត​មេឡានីន​ដែល​ផ្ដល់​ពណ៌​ឱ្យ​សក់​និង​ស្បែក​។ ដូច្នេះ​ការទទួល​សូកូឡា​ក្នុង​កម្រិត​មធ្យម​អាចជួយ​ទប់ស្កាត់​បញ្ហា​សក់​ឆាប់ស្កូវ​បាន​។​

៥. គ្រាប់​អាល់​ម៉ុ​ន​
​គ្រាប់​អាល់​ម៉ុ​ន​មាន​ផ្ទុក​ជាតិ​ទង់ដែង​ដែល​ចាំបាច់​សម្រាប់​ការផលិតជាតិ​មេឡានីន​។ ម្យ៉ាងវិញទៀត ​គ្រាប់​ធញ្ញជាតិ​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន E ដែលចាំបាច់​សម្រាប់​ការលូតលាស់​និង​រក្សា​សុខភាព​ស្បែក ក្រចក ព្រមទាំង​សក់​រឹងមាំ​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជា៖ ធីតា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖