Thứ 6, 18/10/2019, 5:35 GMT+7
អាហារប៉ូវខួរក្បាលដែលល្អចំពោះការផ្ចង់អារម្មណ៍
10:45, 08/09/2019
ការដែល​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​គឺមាន​សារៈសំខាន់​ណាស់​ទាំង​ផ្លូវកាយនិង​ផ្លូវចិត្ត​។ តើ​អ្នកមាន​ធ្លាប់​សម្គាល់​មើល​ពី​របៀប​ដែល​ខួរក្បាល​ធ្វើការ​កាន់តែ​ពិបាកទៅៗ​ដែរ​ទេ​? នេះ​ដោយសារតែ​អ្នក​អាយុ​កាន់តែច្រើន​។
ថ្វីបើ​ថ្នាំ​បំប៉ន​អាហារ​ជួយ​ឲ្យ​អ្នកមាន​ភាព​ឆ្លាត​ជាមុន​ក៏ពិតមែន ប៉ុន្តែ​គ្មានអ្វី​ដែល​អាច​ទប់ស្កាត់​នូវ​អ្វីៗ​ដែល​ជា​ការពិត​បានឡើយ​។ ខាងក្រោម​នេះ​គឺជា​អាហារ​ជំនួយ​ដល់សុខភាព​ខួរក្បាល​មួយចំនួន​ដែល​គេ​រកឃើញថាអាចជួយ​ដល់​ការ​ផ្ចង់អារម្មណ៍និង​រក្សា​ការចងចាំ​របស់​អ្នក​បាន​។
អាហារ​ប៉ូវ​ខួរក្បាល

កាហ្វេ​
មនុស្ស​យើង​ភាគច្រើន​ចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ការ​ញ៉ាំ​កាហ្វេ​មួយ​ពែង​។ អ្វី​ដែលជាដំណឹង​ល្អ​នោះ​គឺថា កាហ្វេ​អាចជួយ​ឲ្យ​អ្នកមាន​ភាពស្រស់​ស្រាយ​ហើយ​ជំរុញ​ដល់​ថា​មពល​ខួរក្បាល​ថែមទៀត​។

ត្រី​
ការ​ញ៉ាំ​ត្រី​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន ជាពិសេស​ ជួយ​បង្កើន​ថាមពល​ដល់ខួរក្បាល​តែម្តង​។ អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែលមាន​ច្រើន​ក្នុង​សាច់​ត្រី​គឺជា​អាហារដ៏​ពិសេស​សម្រាប់​ខួរក្បាល​។ របប​អាហារ​ដែលមាន​ត្រី​ច្រើននឹង​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល រក្សា​សុខភាព​បេះដូងនិង​ខួរក្បាល​។

សូកូឡា​ខ្មៅ​
សូកូឡា​មួយ​នេះ​ត្រូវបាន​គេ​ដឹងថាមាន​អង់​ទី​អុកស៊ីដ​ង់​ច្រើន​ ហើយ​ជាតិ​កាហ្វេ​អ៊ី​ន​របស់វា​ក៏​ជួយ​ឲ្យ​អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ដែរ​។

ផ្លែ​បឺ​រី​ពណ៌​ខៀវ​
ការសិក្សា​ជាច្រើន​បាន​រកឃើញថា ការ​ញ៉ាំ​ផ្លែ​បឺ​រី​ពណ៌​ខៀវ​អាចជួយ​សម្រួល​ដល់សម្ពាធ​ឈាម ភ្ញោ​ច​ខួរក្បាលនិង​បង្កើន​ការរំលាយ​អាហារ​។ ដោយសារតែ​ផ្លែឈើ​មួយនេះ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូ​មសរសៃនិង​វីតាមីន ដូច្នេះ​វា​ត្រូវបាន​គេ​ស្គាល់​ថា ជួយ​បន្ថយឥទ្ធិពល​គ្រោះថ្នាក់​ដល់​ខួរក្បាលនិង​បង្ការ​ជំងឺ​ខួរក្បាល​ដោយសារ​ការ​ចាស់​តាមអាយុ​ជាដើម​។

ផ្លែ​ប័​រ​
ផ្លែ​ប័​រ​ក៏​មិន​ខុសគ្នា​នឹង​ផ្លែ​បឺ​រី​ពណ៌​ខៀវ​ដែរ គឺ​ជួយ​ឲ្យ​ខួរក្បាល​កាន់តែ​ឆ្លាត​វ៉ៃ​។ ថ្វីបើ​វា​ជាផ្លែឈើ​សម្បូរ​ជាតិ​ខ្លាញ់​មែន​ក៏ដោយ​ តែ​ខ្លាញ់​នេះ​ជា​ខ្លាញ់​ល្អដែល​អាច​ថែរក្សា​លំហូរឈាម​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អជាពិសេស​សម្ពាធ​ឈាម​និង​កាត់បន្ថយ​បញ្ហា​ធ្វើ​ឲ្យ​ខូចខួរក្បាលដោយសារ​អាយុ​ច្រើន​។

សណ្តែក​
សណ្តែក​ត្រូវបាន​គេ​ស្គាល់​ថាជួយ​សម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែល​ភ្ញោ​ចខួរក្បាល​ឲ្យ​ធ្វើការ​បាន​កាន់តែ​ល្អ​៕ 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សុគន្ធនីថា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖