Thứ 2, 06/04/2020, 11:4 GMT+7
អាហារ​ប៉ូវ​ខួរក្បាល​ដែល​មិនគួរ​មើលរំលង
14:52, 05/01/2020
​ខួរក្បាលរបស់​អ្នកត្រូវការ​ឈាម​​ច្របាច់​ចេញពី​បេះដូង​រហូតដល់ ​២០% ​ដើម្បី​ទទួលបាន​អុកស៊ីសែននិង​ជីវជាតិ​គ្រប់គ្រាន់​ដើម្បី​រក្សា​មុខងារ​របស់​ខួរក្បាលបានល្អ​បំផុត​។
ហេតុ​ដូច្នេះហើយ ដើម្បី​ច​ញ្ចឹ​មក៏ដូចជា​ប៉ូវ​ខួរក្បាល​កាន់តែ​ខ្លាំងក្លា​នោះ ​អ្នក​គួរតែបញ្ចូល​អាហារ​ដូចខាងក្រោម​នេះ​ទៅក្នុង​របប​អាហារ​​រាល់ថ្ងៃ​​។

ត្រី​សម្បូរ​ខ្លាញ់​
​អាហារ​សមុទ្រ​ផ្តល់​ជីវជាតិ​ពីរ​ប្រភេទ​ដើម្បី​រក្សា​ខួរក្បាលនោះ​គឺខ្លាញ់​អូ​មេ​ហ្គា​បីនិង​វីតាមីន D​។ ត្រី​សម្បូរ​ខ្លាញ់​ដែលមាន​ប្រភព​មកពី​អាហារ​សមុទ្រនោះមានដូចជា ត្រី​សាល់ម៉ុងឬ​ធូ​ណា ដែល​អ្នក​គួរតែ​ទទួលទាន​បី​ដង​ក្នុង​មួយសប្តាហ៍​ដើម្បី​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​រហូតដល់​ ៤០%​។
 
អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ដែលមាន DHA និង EPA គឺ​សម្បូរ​ខ្លាំងណាស់ក្នុង​ខួរក្បាល។ ចំពោះ​វីតាមីន D របស់​អាហារ​មួយ​នេះ​វិញ ត្រូវបាន​គេ​រកឃើញថាអាចជួយ​ការពារ​ខួរក្បាល​បាន​យ៉ាង​ល្អ​។

បន្លែ​ពណ៌​បៃតង
​​បន្លែ​ពណ៌​បៃតង​ដូចជា​ ស្ពៃ​ស្ពី​ណា​ច​គឺ​សម្បូរ​វីតាមីន K ជួយ​បន្ថយ​ការចុះ​ខ្សោយ​នៃ​បញ្ញា​វាងវៃ​របស់​មនុ​ស្សបាន​។ អ្នក​ដែល​ញ៉ាំ​បន្លែពណ៌​បៃតង​ម្តង​ទៅ​ពីរដង​ក្នុង​មួយថ្ងៃ​ឃើញថា​សមត្ថភាព​នៃ​ភាពឈ្លាសវៃ​របស់​ពួកគេនៅតែ​រក្សាបាន​យ៉ាង​ល្អ​ជាង​អ្នក​ដែល​មិនបាន​ញ៉ាំ​។

ប្រេង​អូ​លីវ
​​ប្រេង​អូ​លីវ​មាន​សារធាតុ Polyphenols ដែលជា​អង់​ទី​អុកស៊ីដ​ង់ដ៏​ខ្លាំងក្លា​អាចជួយ​បង្ការនិង​ដោះស្រាយ​បញ្ហានិង​ជំងឺ​ទាក់ទង​នឹង​ការចងចាំ​របស់មនុស្ស​បាន​។ ប្រេង​នេះ​នឹង​ជួយ​ពង្រឹង​ដល់​ការចងចាំ លុបបំបាត់​ជាតិ​ខ្លាញ់​អាក្រក់ (Saturated Fats) និង​មាន​ជាតិ​ខ្លាញ់​ល្អ Polyunsaturated Fats ដែល​អាច​កាត់បន្ថយ ជំងឺ​ភ្លេចភ្លាំង​ពេល​ចាស់ជរា​បាន​។

បឺ​រី​ពណ៌​ខៀវ
​​ផ្លែឈើ​ប្រភេទ​​មួយ​នេះ​មាន​អង់​ទី​អុកស៊ីដ​ង់​មួយ​ប្រភេទ​ឈ្មោះថា Anthocyanin ដែល​ផ្តល់​សុខភាព​ជាពិសេស​ដល់​ខួរក្បាល​​។ សារធាតុ​មួយ​នេះ​អាច​ឆ្លង​ចូលទៅក្នុង​ខួរក្បាលដើម្បី​ការពារ​កោសិកាខួរក្បាល​ពី​ការធ្វើ​អុកស៊ីតកម្ម​បាន​ផងនិង​ជួយ​បង្កើន​សមត្ថភាព​ទំនាក់ទំនងសរសៃប្រសាទ​នីមួយៗ ​បាន​យ៉ាង​ល្អ​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ