Thứ 3, 10/12/2019, 19:46 GMT+7
អ្នកស្រាវជ្រាវ​បី​នាក់​ឈ្នះ​ពានរង្វាន់​ណូបែល​ឱសថ​សម្រាប់​ការស្រាវជ្រាវ​លើ​របៀប​ដែល​កោសិកា​ឆ្លើយតបទៅនឹង​អុក​ស៊ី​សែន
15:27, 19/10/2019
អ្នកស្រាវជ្រាវ​ ​បី​ ​នាក់​មក​ពី​ ​សហរដ្ឋ​អាម៉េរិក​ ​និង​ ​អង់គ្លេស​ ​កាលពី​ថ្ងៃ​ចន្ទ​ទី​ ​៧​ ​ខែ​ ​តុលា​ ​បាន​ឈ្នះ​រួមគ្នា​នូវ​ពានរង្វាន់​ណូបែល​ឱសថ​សម្រាប់​ការស្រាវជ្រាវ​អំពី​របៀប​ដែល​កោសិកា​របស់​មនុស្ស​ញោច​និង​សម្រប​ខ្លួន​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​កម្រិត​អុក​ស៊ី​សែន​ ​ដោយ​បើក​យុទ្ធសាស្ត្រ​ថ្មី​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​នានា​ដូចជា​មហារីក​និង​ភាព​ស្លេកស្លាំង​។​
ជនជាតិ អាម៉េរិក ឈ្មោះ វីលលៀម ខេលីន និង ហ្ក្រេក សេមេនហ្សា និងជនជាតិ អង់គ្លេស ឈ្មោះ ភីតធឺ រ៉ាតគ្លីហ្វបានចែកសាច់រង្វាន់គ្នាចំនួន ៩ លានក្រូន័រ ស៊ុយអែត (៩១៤.០០០ ដុល្លារ)។
លោក​ ​ហ្ក្រេ​ក​ ​សេ​មេន​ហ្សា​ ​លោក​ ​ភីត​ធឺ​ ​រ៉ា​ត​គ្លី​ហ្វ​ ​និង​លោក​ ​វី​លលៀម​ ​ខេ​លីន​ ​ឈ្នះ​ពានរង្វាន់​ណូបែល​ឱសថ​រួមគ្នា​

ទោះបីជា​ការពិត​ដែល​ថា​មនុស្ស​ត្រូវការ​អុក​ស៊ី​សែន​ដើម្បី​រស់​ត្រូវ​បាន​គេ​ដឹងឮ​អស់​ជាច្រើន​សតវត្សរ៍​មក​ហើយ​ក្តី​ ​ក៏ប៉ុន្តែ​របៀប​ដែល​រាងកាយ​ឆ្លើយតបទៅនឹង​អុក​ស៊ី​សែន​គឺ​គេ​ដឹង​តិចតួច​ណាស់​ ​មុន​ពេល​លេចឡើង​នូវ​ស្នាដៃ​របស់​អ្នក​ទាំង​បី៕​
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ យ៉ាញ់លើយ 
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ