Thứ 3, 20/08/2019, 1:8 GMT+7
ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រហោឋាន​កម្ម​នៅ​ ​ប៊ិញ​ធន់
17:07, 30/07/2019
ខេត្ត​ ​ប៊ិញ​ធន់​ ​បច្ចុប្បន្ន​មានផ្ទៃ​ដី​ជិត​ ​៩០.០០០​ ​ហិ​ក​តា​ត្រូវ​រហោឋាន​កម្ម​ ​ស្មើនឹង​ ​១១​%​ ​នៃ​ផ្ទៃដី​ធម្មជាតិ​សរុប​នៅ​លើភូមិសាស្ត្រ​។​ ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​រហោឋាន​កម្ម​ដ៏​លំបាកលំបិន​នោះ​ ​ប្រជាជន​នៅ​ទីនេះ​បាន​នាំ​យក​ពណ៌បៃតង​នៃការរស់រាន​​ត្រឡប់​មក​អោយ​ ​"​វាលរហោឋាន​"​ ​នេះ​វិញ​។​
"វាលរហោឋាន"
​ស្ថានភាព​រហោឋាន​កម្ម​ឬ​ការ​ក្លាយ​ដី​ទៅជា​វាលខ្សាច់​កំពុង​មាន​ការ​វិ​វត្តិ​យ៉ាង​ស្មុគស្មាញ​នៅ​តាម​បណ្ដា​ស្រុក​ប្រប​មាត់សមុទ្រ​ហើយ​​ក៏​ជា​តំបន់​រីងស្ងួត​ដ៏​ខ្លាំង​នៃ​ខេត្ត​ ​ប៊ិញ​ធន់​ ​ដូចជា​៖​ ជីកុង​ ​ប៊ិញ​ថាញ់​ ​ម្តុំ​ ​ ​ឡេ​ហុង​ផុង​ ​(​ស្រុក​ ​បា​ក់​ប៊ិញ​)​។​ ​
សំណង់​ធារាសាស្ត្រ​ ​ឡេ​ហុង​ផុង​ ​ផ្គត់ផ្គង់​ទឹក​អោយ​ការផលិត​កសិកម្ម​ ​ប្រជុំជីវភាព​ប្រចាំថ្ងៃ​ ​កែ​លម្អ​បរិស្ថាន​អេកូឡូស៊ី​និង​កាត់បន្ថយ​រហោឋាន​កម្ម​នៅ​តាម​ឃុំ​ ​ហ្វា​ថាំង​ ​ហុង​ផុង​នៃ​ស្រុក​ ​បា​ក់​ប៊ិញ​ ​(​ខេត្ត​ ​ប៊ិញ​ធន់​)​

គួរ​អោយ​ព្រួយបារម្ភ​គឺ​ល្បឿន​ឱនភាព​ដី​បាន​កើតឡើង​កាន់តែ​លឿន​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ស្រែ​ចម្ការរាប់ពាន់​ហិ​ក​តា​ ​ជាពិសេស​ការ​ដាំដុះ​ដំណាំ​ឧស្សាហកម្ម​និង​ដំណាំ​ហូប​ផ្លែ​មានតម្លៃ​សេដ្ឋកិច្ច​ដូចជា​៖​ ​ផ្កាកប្បាស​ ​ទំពាំងបាយជូរ​។​ល​។​
សហគ្រាស​ជាច្រើន​ហ៊ាន​វិនិយោគ​លើ​បណ្ដា​ទម្រង់​រូបភាព​កសិកម្ម​អនុវត្ត​បច្ចេកវិទ្យា​ខ្ពស់​លើ​តំបន់​ដី​វាលរហោឋាន​ដ៏​ហួតហែង​ពោរពេញ​ទៅ​ដោយ​កម្តៅថ្ងៃ​និង​ខ្យល់​

លោក ម៉ាយកៀវ នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ប៊ិញធន់ បានចែករំលែកឱ្យដឹងថា៖ តំបន់ដីម្តុំ ឡេ នៅស្រុក បាក់ប៊ិញ ពីមុនដីល្អណាស់ បន្លែបង្ការសម្បូរបែប សត្វនៅមានព្រៃជាទីជម្រក ប៉ុន្តែពេលអស់ព្រៃឈើ ប្រភពទឹកត្រូវហួតហែងអស់ រាល់ប្រភេទរុក្ខជាតិ សត្វមិនអាចរស់រានបាន។ក្រៅ ពីនេះទៀត ខ្យល់ខ្លាំងកើតមានជារឿយៗបង្កជាព្យុះខ្សាច់បោកបក់យ៉ាងសាហាវ លុបបង្កប់ភូមិឋាន វាលស្រែ លើវិសាលភាពរាប់ពាន់ហិកតា ។ល។ ផលប៉ះពាល់ខាងលើបានធ្វើឱ្យប្រជាជននៅទីនេះធ្លាក់ទៅក្នុងស្ថានភាពសេដ្ឋកិច្ចលំបាកលំបិនដោយសារតែខ្វះទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផលកសិកម្មនិងចិញ្ចឹមសត្វ។
ពូជឈើ​ព្រៃ​ដុះ​លូតលាស់​ខៀវខ្ចី​ស្រស់​ល្អ​នៅ​ថ្នាល​បណ្តុះ​ពូជ​របស់​គណៈ​គ្រប់គ្រង​ព្រៃ​ការពារ​ ​ឡេ​ហុង​ផុង​ ​នៅ​ឃុំ​ ​ហ្វា​ថាំង​ ​ស្រុក​ ​បា​ក់​ប៊ិញ​

លោក ង្វៀនង៉ុកហាយ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប៊ិញធន់ បានអោយដឹងថា៖ ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ គ្រោះ រាំងស្ងួតបណ្ដាលអោយមានផលវិបាកយ៉ាងធ្ងន់ធ្ងរចំពោះការផលិតរុក្ខកម្ម ធ្វើអោយខាតបង់ព្រៃឈើរាប់រយហិកតា។ រហោឋានកម្មបានជះឥទ្ធិពលអវិជ្ជមានដល់ប្រភពទឹក ធ្វើអោយបាត់បង់លក្ខណៈសម្បូរបែបរបស់ដីនិងប្រព័ន្ធអេកូឡូស៊ី។ គុណភាពនៃប្រភពទឹក ជាពិសេសគឺទឹកក្រោមដីមានការធ្លាក់ចុះយ៉ាងច្បាស់ក្រឡែតក្នុងអំឡុងពេល ៣០ ឆ្នាំកន្លងទៅនេះ។ ផលវិបាកនៃឱនភាពដីធ្វើឱ្យដីព្រៃត្រូវរសាត់អណ្តែតជីជាតិ ពិបាកនឹងស្តារព្រៃឡើងវិញបាន មិនតែប៉ុណ្ណោះមានតំបន់ជាច្រើនមិនអាចនឹងស្តារឡើងវិញបានតែម្ដង។
ដើម​សំរោង​រាប់​រយ​ហិ​ក​តា​ផ្តល់​ផល​ជ័រ​នៅ​តំបន់​ដី​រាំងស្ងួត​ហួតហែង​នៃ​ស្រុក​ ​ទុយ​ផុង នាំមក​នូវ​ប្រាក់ចំណូល​ក្នុង​មួយឆ្នាំ​ពី​ ​២០​ ​ដល់​ ​៣០​ ​លាន​ដុង​ក្នុង​មួយ​ ហិ​ក​តា​ ​ជួយ​ក្រុមគ្រួសារ​បងប្អូន​ជនជាតិ​ ​ចាម​ ​ជាច្រើន​គ្រួ​រួចផុត​ពី​ភាព​ក្រីក្រ​

ការខំប្រឹងប្រែងរស់រានឡើងវិញដ៏អស្ចារ្យ
​ដើម្បី​ធ្វើអោយ​រស់រាន​ឡើងវិញ​នូវ​តំបន់​ដី​រហោឋាន​កម្ម​ទាំងនោះ​ ​ខេត្ត​ ​ប៊ិញ​ធន់​ ​កំពុង​ព្យាយាម​អនុវត្ត​ដំណោះស្រាយ​ជាច្រើន​សំដៅ​ពង្រីក​ផ្ទៃដី​បង្កបង្កើនផល​ជូន​ប្រជាជន​។​ ​ដោយ​បានយល់ដឹង​យ៉ាង​ច្បាស់​ពីសា​រៈសំ​ខាន់​របស់​ទឹក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​រហោឋាន​កម្ម​ ​ខេត្ត​ ​ប៊ិញ​ធន់​ ​បាន​បណ្តាក់​ទុន​សាង សង់​ធារា​សាស្រ្ត​ខ្នាត​តូច​និង​ខ្នាត​ធំជាង​ ​២៧០​ ​សំណង់​ ​ក្នុង​នោះ​ ​មាន​បឹង​ស្តុក​ទឹក​មួយចំនួន​មាន​ចំណុះ​ជាង​ ​៤០​ ​លាន​ម៉ែត្រគុប​ដូចជា​៖​ ​បឹង​ ​សុង​ក្វាវ​ ​បឹង​ ​កា​យ៉ី​ ​បឹង​ ​ឡុងសុង ​។​ល​។​ ​ជាមួយនឹង​ផលិតភាព​បម្រើការ​ស្រោចស្រព​អោយ​ផ្ទៃដី​ ​៧០.០០០​ ​ហិ​ក​តា​។​ ​ប្រព័ន្ធ​ធារាសាស្ត្រ​តំណ​ភ្ជាប់​ជាមួយ​តំបន់​ផលិត​កម្ម​ផ្សេង​ៗ​ ​ជួយ​បង្កើន​ផ្ទៃដី​ដាំដុះ​បាន​ស្រោចស្រព​ជាទ្វេ​ដង​ ​ពី​ ​៥៣.០០០​ ​ហិ​ក​តា​ ​នៅ​ឆ្នាំ​ ​២០០៥​ ​កើនឡើង​ដល់​ ​១១០.០០០​ ​ហិ​ក​តា​នៅ​ឆ្នាំ​ ​២០១៧​។
ការ​ដាំដូង​នៅ​តំបន់​ដីខ្សាច់​នៃ​ឃុំ​ ​ហ្វា​ថាំង​ ​ស្រុក​ ​បា​ក់​ប៊ិញ​

យោង​តាម​លោក​ ​ង្វៀន​ង៉ុ​ក​ហាយ​ ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ ​ខេត្ត​ ​ប៊ិញ​ធន់​ ​ជោគជ័យ​ដែល​បាន​មក​ពី​ការ​ដាក់អោយ​ប្រើប្រាស់​នូវ​សំណង់​ធារា​សាស្រ្ត​ទាំងនេះ​មិន​ត្រឹមតែ​ជួយ​មូលដ្ឋាន​ម្ចាស់​ការ​ប្រភព​​ទឹក​សម្រាប់​ស្រោចស្រព​ប៉ុណ្ណោះទេ​នៅ​ថែមទាំង​ជួយ​ ​ប្រជាជន​រាប់ពាន់​ក្រុម​គ្រួសារ​ម្ចាស់ការ​បង្វែរ​រចនាសម័្ពន្ធ​រដូវ​កាល​បង្កើន​ផ្ទៃដី​វប្បកម្ម​​កសិកម្ម​ ​បង្កើន​ប្រាក់ចំណូល​និង​កែ​លម្អ​ជីវភាពរស់នៅ​ជា​ជំ​ហាន​ៗ​។​
 
ខេត្ត​ ​ប៊ិញ​ធន់​ ​បាន​ឆ្លៀត​ប្រើប្រាស់​យ៉ាង​ល្អ​នូវ​ទីតាំង​ភូមិ​សាស្រ្ត​និង​ទាញ​យក​ផល​យ៉ាង​ពេញទំហឹង​ពី​ឧត្តមភាព​នៃ​សណ្ឋានដី​ ​ទេសភាព​ ​ធនធាន​ទេសចរណ៍​ខ្សាច់​ ​ខ្យល់អាកាស​ ​សមុទ្រ​ ​.​.​.​ ​

សំដៅលើកទឹកចិត្តដល់បណ្ដាសមាសភាពសេដ្ឋកិច្ច ជាពិសេសគឺបណ្ដាក្រុមគ្រួសារប្រជាជនដែលវិនិយោគផលិតកម្ម បង្វែររចនាសម្ព័ន្ធដំណាំដាំដុះតាមទិសដៅផលិតសម្រាប់លក់ ខេត្ត ប៊ិញធន់ នៅថែមទាំងបង្កើតយន្តការ គោលនយោបាយបើកទូលាយធូរស្រឡះជាច្រើនទៀតផង។ ឆ្លៀតប្រើប្រាស់ប្រភពទុនរបស់មជ្ឈិមនិងមូលដ្ឋានខេត្តបានដំណើរការកសាងដងព្រៃការពារប្របមាត់សមុទ្រលាតសន្ធឹងពីស្រុក ទុយផុង ដល់ស្រុក ហាមតឹន ជាមួយនឹងផ្ទៃដីជាង ៨.០០០ ហិកតា ភាគច្រើនគឺដើមស្ងាវ ស្តៅខ្មោចធន់នឹងភាពរាំងស្ងួត អាកាស្យា ។ល។ ដងព្រៃទាំងនេះជាដំបូងគឺមានប្រយោជន៍ក្នុងការការពារបាំង ខ្យល់ កែលម្អបរិស្ថានក្នុងតំបន់ លំនឹងរដូវកាល ធានាជីវភាពរស់នៅអោយប្រជាជនមាត់សមុទ្រ។
កម្មាភិបាល​គណៈ​គ្រប់គ្រង​ព្រៃ​ការពារ​ ​ឡេ​ហុង​ផុង​ ​ពិនិត្យមើល​អត្រា​រស់រាន​នៃ​ឈើ​ព្រៃ​គ្រប់​ប្រភេទ​ដែល​ត្រូវ​បាន​ដាំ​នៅ​តំបន់​ឃុំ​ ​ហ្វា​ថាំង​ ​ស្រុក​ ​បា​ក់​ប៊ិញ​
 
ផ្សព្វផ្សាយ​ ​ចលនា​ប្រជាជន​នៅ​តាម​បណ្ដា​ស្រុក​ប្រប​មាត់សមុទ្រ​នៃ​ខេត្ត​ ​ប៊ិញ​ធន់​ ​រួបរួម​គ្នា​ការពារ​ព្រៃឈើ​

មានប្រធានបទសិក្សាស្រាវជ្រាវ ប្រយុទ្ធនឹងរហោឋានកម្មជាច្រើនដូចជា៖ ប្រមូលស្តុកទឹកភ្លៀងលើដី ខ្សាច់ ដាំព្រៃឈើទប់ទល់នឹងការហុយខ្សាច់ បង្កើនការងារអភិវឌ្ឍន៍ប្រព័ន្ធ ធារាសាស្រ្ត។ល។ ត្រូវបាន សាកពិសោធន៍ដោយជោគជ័យក៏បង្កើត ជាឱកាសដើម្បីខេត្ត ប៊ិញធន់ ប្រែក្លាយរាប់ពាន់ហិកតា "វាលរហោឋាន" អោយទៅជាបណ្ដាដងព្រៃអេកូឡូស៊ីបម្រើការអោយផលិតកម្មនិងទេសចរណ៍។
កសិដ្ឋានដាំត្រសក់ផ្អែមនិងដើមស្រកានាគតាមទម្រង់រូបភាពកសិកម្មបច្ចេកវិទ្យាខ្ពស់របស់ក្រុមហ៊ុនភាគហ៊ុនកសិកម្មបច្ចេកវិទ្យាខ្ពស់ ដុងអា នៅលើតំបន់ "វាលខ្សាច់តូច" នៃឃុំ ហ្វាថាំង ស្រុក បាក់ប៊ិញ
 

មកដល់ខេត្ត ប៊ិញធន់ សព្វថ្ងៃនេះ អាចនឹងងាយប្រទះឃើញពណ៌បៃតងស្រងាត់នៃដងព្រៃដែលបានដាំបន្លែបង្ការកំពុងជំនួសបណ្ដើរៗអោយពណ៌លឿងឆ្អិននៃកំពូកខ្សាច់ទាំងឡាយ។ បណ្ដាប្រភេទដំណាំដូច ជា៖ ដំឡូងមី អំពៅ ពោត ។ល។ ត្រូវបានប្រជាកសិករដាំឆ្លាស់ពេញមួយឆ្នាំនៅលើវាលចម្ការដ៏ធំទូលាយទាំងឡាយ។ មានប្រភពទឹកមាមីងបងប្អូនឆ្លៀតប្រើប្រាស់ស្រះ ត្រពាំងសម្រាប់ចិញ្ចឹមត្រី នាំមកនូវប្រភពជលផលទឹកសាបដ៏ធំអោយខេត្ត។ ជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបាននិងកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ៕
ង្វៀន​ថាញ់​ ​-​ ​អាន​ហៀវ​ ​-​ ​ភុ​ក​ថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖