Thứ 2, 06/04/2020, 12:4 GMT+7
ក្រុង កឹនធើ បណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ
08:21, 30/12/2019
ក្រោយពីរយៈពេល ១០ ឆ្នាំអនុវត្តគម្រោងបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជនបទ ដំណាក់កាលឆ្នាំ ២០១០ - ២០១៩ មកទល់ពេលនេះ ទីក្រុង កឹនធើ ដោះស្រាយការងារធ្វើអោយបានរាប់ម៉ឺននាក់ ក្នុងនោះ ផ្តោតជាសំខាន់ចំពោះមុខសញ្ញាជាបងប្អូនជនជាតិ ខ្មែរ។ គម្រោងបានរួមចំណែកកាត់បន្ថយអត្រាគ្មានការងារធ្វើគួរអោយកត់សម្គាល់ លើកកម្ពស់កម្រិតជីវភាពរស់នៅជូនប្រជាជនតំបន់ជនបទជាជំហានៗ។
ឆ្លងតាមរយៈវិធីធ្វើដ៏សមស្របជាច្រើនការងារបណ្តុះបណ្តាលវិជ្ជាជីវៈអោយពលករជនបទរបស់ទីក្រុង កឹន​ធើ ទទួលបានលទ្ធផលទាំងឡាយគួរអោយលើកសរសើរ។ មកទល់ពេលនេះ ទីក្រុង កឹនធើ បើកបានជិត ១.១៨០ វគ្គបណ្តុះបណ្តាលវិជ្ជាជីវៈជូនពលករជាង ៤ ម៉ឺននាក់ជាមួយនឹងថវិកាសរុប ១៤៥ ពាន់លានដុង។

ក្នុងនោះ មានពលករជាបងប្អូនជនជាតិ ខ្មែរ ជិត ៨៨០ នាក់បានបណ្តុះបណ្តាលវិជ្ជាជីវៈនិងដោះស្រាយការងារធ្វើ ភាគច្រើនប្រមូលផ្តុំនៅភូមិសាស្រ្តជនបទចំណុះខណ្ឌ ស្រុកទាំងឡាយដូចជា៖ អូម៉ូន ធើយឡាយ គើ - ដ វិញថាញ់។ល។ 
គ្រឿងសម្ភារៈឧបករណ៍ទំនើបៗ សម្រាប់បង្ហាត់បង្រៀនបណ្តុះបណ្តាលវិជ្ជាជីវៈដល់សិក្ខាកាម និស្សិតទាំងឡាយនៅអនុមហាវិទ្យាល័យវិជ្ជាជីវៈ កឹនធើ

ពលករជាបងប្អូនជនជាតិលើភូមិសាស្ត្រទីក្រុង កឹនធើ បានបណ្តុះបណ្តាលមុខរបរទាំងឡាយផ្សារភ្ជាប់ទៅ នឹងលក្ខខណ្ឌប្រកបអាជីពដែលមានលក្ខណៈពិសេសដាច់ដោយឡែករបស់មូលដ្ឋាននីមួយៗ ដូចជាចិញ្ចឹមសត្វ ដាំដុះផលិតត្រីពូជ ។ល។ មុខរបរមិនមែនកសិកម្មមួយចំនួនដូចជារបរកាត់ដេរសម្លៀកបំពាក់ តម្បាញរវៃ ជួសជុលម៉ូតូ ។ល។

ក៏បានបងប្អូនជនជាតិយកចិត្តទុកដាក់តាមរៀន។ មូលដ្ឋានជាច្រើនថែមទាំងផ្សារភ្ជាប់ការងារបង្ហាត់បង្រៀនវិជ្ជាជីវៈ ជាមួយនឹងទីផ្សារការងារនិងការលក់ដូរផលិតផល រួមចំណែកបង្កប្រាក់ចំណូលស្ថិរភាពនិងដោះស្រាយការងារធ្វើនៅលើភូមិសាស្ត្រ។ 
កម្មាភិបាលមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ - អប់រំបំពេញវិជ្ជាស្រុក គើ - ដ ណែនាំបច្ចេកទេសចិញ្ចឹមគោនៅក្រុមគ្រួសារបងស្រី ថាច់ធីសាឡាន ជាជនជាតិខ្មែរ នៅភូមិ ធើយទ្រឿង លេខ ១ ឃុំ ធើយស៊ន់
លោកស្រី ថាច់ធីដឹម ជាជនជាតិ ខ្មែរ (ខាងឆ្វេង) ជាមួយសមាជិកទាំងឡាយនៃក្រុមសហការត្បាញកំប្លោកនៅឃុំ ធើយហ្វា ទីរួមស្រុក គើ - ដ ហាលផលិតផលទាំងឡាយបន្ទាប់ពីបានត្បាញរួចរាល់

តួយ៉ាងដូចជាលោកស្រី ថាច់ធីដឹម ជាជនជាតិ ខ្មែរ សមាជិកនៃក្រុមសហការ តម្បាញកំប្លោកនៅភូមិ ធើយហ្វា ទីរួមស្រុក គើ - ដ ស្រុក គើ - ដ បច្ចុប្បន្នកំពុងទទួលបានប្រាក់ចំណូលបន្ថែមចំនួនពី ២ ដល់ ៣ លានដុងក្នុងមួយខែពីមុខរបរត្បាញកំប្លោក បងស្រី ថាច់ធីសាឡាន ជាជនជាតិ ខ្មែរ នៅភូមិធើយទ្រឿង លេខ ១ ឃុំ ធើយស៊ន់ ស្រុក កើ-ដ ដោយសារបានការណែ នាំពីបច្ចេកទេសចិញ្ចឹមគោ ជីវភាពរស់នៅបានកែលម្អយ៉ាងច្បាស់ក្រឡែត។ល។
ក្រុមសហការតម្បាញកំប្លោកនៅភូមិ ធើយហ្វាបេ ទីរួមស្រុក គើ - ដ ស្រុក គើ - ដ ជួយដល់សមាជិកជាបងប្អូនជនជាតិ ខ្មែរ ជាច្រើន មានការងារធ្វើនិងមានប្រាក់
ចំណូលស្ថិរភាព
កម្មាភិបាលមជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈ - អប់រំបំពេញវិជ្ជាស្រុក គើ - ដ ស្វែងយល់ពីតម្រូវការសិក្សារៀនសូត្រវិជ្ជាជីវៈរបស់មាមីងបងប្អូនជនជាតិ ខ្មែរ នៅភូមិធើយហ្វាបេ
ទីរួមស្រុក គើ - ដ
កន្លែងណែនាំ ដោះស្រាយរបបការងារធ្វើជូនពលករនៅមជ្ឈមណ្ឌលសេវាកម្មការងារធ្វើទីក្រុង កឹនធើ

យោងតាមលោក ដាវមិញលើយ ប្រធានការិយាល័យការងារ - មន្ទីរការងារ យោធិនពិការនិងសង្គមកិច្ចទីក្រុង កឹនធើ ទីក្រុងកំពុងដំណើរការបណ្តុះបណ្តាលតាមតម្រូវការរបស់ពលករនិង ទីផ្សារ ការងារផ្សារភ្ជាប់ការបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយផែនការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅមូលដ្ឋាន។ ដោយរាល់វិធីធ្វើដ៏សមស្រប អត្រា ពលករមានការងារធ្វើនៅលើភូមិសាស្ត្រកើនឡើងជាលំដាប់។

ប្រសិនបើក្នុងដំណាក់កាលឆ្នាំ ២០១០ - ២០១៥ អត្រានេះជាង ៧៣% គឺដល់ដំណាក់កាលឆ្នាំ ២០១៦ - ២០១៨ សម្រេចបានជិត ៨៣%។ ឆ្នាំ ២០១៨ មូលដ្ឋានជាច្រើនសម្រេចបានអត្រាខ្ពស់គួរសមដូចជា៖ខណ្ឌ កាយរ៉ា ំង (៩៨%) ស្រុក វិញថាញ់ (៩៦%) ស្រុក ធើយឡាយ (៨៩%) ស្រុក ផុងដៀន (៨៥%) ជាដើម៕
អត្ថបទនិងរូបថត៖ ភុកថាញ់ អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ