Chủ nhật, 29/03/2020, 9:8 GMT+7
ខេត្ត​ ​កាវ​បាំង​ ​លើកកម្ពស់​ជីវភាពរស់នៅ​និង​អភិរក្ស​វប្បធម៌​ជនជាតិ​ ​ឡូ​ឡូ
16:00, 02/03/2020
កាលពីថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០១៦ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលបានចេញសេចក្តីសម្រេចលេខ ២០៨៦/QĐ-TT g ស្តីពីការអនុម័តលើគម្រោងជួយឧបត្ថម្ភដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្តាជនជាតិភាគតិចដែលមានចំនួនមនុស្សដ៏តិចដំណាក់កាល ២០១៦ - ២០២៥។ គម្រោងអនុវត្តនៅតាមភូមិ និគមចំនួន ១៩៤ នៃបណ្តាជនជាតិភាគតិចដែលមានចំនួនមនុស្សដ៏តិចលើភូមិសាស្ត្រខេត្តទាំង ១២ ក្នុងទូទាំងប្រទេស ក្នុងនោះមានជនជាតិ ឡូឡូ នៅខេត្ត កាវបាំង។
កែលម្អជីវភាពរស់នៅនៃជនជាតិ ឡូឡូ ជាជំហានៗ
ជនជាតិ ឡូឡូ នៅខេត្ត កាវបាំង (ភាគច្រើនជាជនជាតិ ឡូឡូ ខ្មៅ - ស្ថិតក្នុងក្រុមជនជាតិមានចំនួនមនុស្សក្រោមមួយម៉ឺននាក់) រួមមាន ៥២៨ ក្រុមគ្រួសារ ដោយមានមនុស្សប្រមាណជា ២.៨០៧ នាក់ រស់នៅក្នុងភូមិតំបន់ខ្ពស់ចំនួន ១១ ចំណុះបណ្តាឃុំ៖ ហុងទ្រី គីមគុក កូបា (ស្រុក បាវឡាក) និង ឌឹក ហាញ់ (ស្រុក បាវឡឹម)។ ដោយសារកម្រិតប្រជាបញ្ញាទាប សេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើដំណាំដាំដុះ ចិញ្ចឹមសត្វទើបជីវភាពរស់នៅរបស់ជនជាតិ ឡូឡូ ទីនេះនៅមានការលំបាកលំបិនជាច្រើន។
ទម្រង់​ផ្ទះសំបែង​ប្រពៃណី​ទាំងឡាយ​របស់​ជនជាតិ​ ​ឡូ​ឡូ​ ​នៅ​ភូមិ​ ​កា​ដុង​ ​ឃុំ​ ​ឌឹ​ក​ហាញ់​ ​ស្រុក​ ​បាវ​ឡឹម​

ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិ ឡូឡូ និយាយដោយឡែក បងប្អូនជនជាតិភាគតិចទាំង ឡាយនៅលើភូមិសាស្ត្រនិយាយរួម ជាច្រើនឆ្នាំកន្លងទៅ ខេត្ត កាវបាំង បានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ កសិរុក្ខកម្ម។ មកទល់ពេលនេះ នៅក្នុងឃុំជាច្រើនដែលមានជនជាតិ ឡូឡូ រស់នៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាសារវ័ន្តត្រូវបានកសាង ប្រកបដោយសុក្រឹតភាព។

ផ្លូវថ្នល់សម្រាប់រថយន្តធ្វើដំណើរចូលទៅដល់ ទីកណ្តាលភូមិ សាលារៀនគ្រប់កម្រិតសិក្សាត្រូវបានសាង សង់ថ្មី មណ្ឌលសុខភាពប្រដាប់ដោយគ្រឿងសម្ភារៈឧបករណ៍គ្រប់គ្រាន់ដើម្បី ពិនិត្យជំងឺជូនប្រជាជន ក្រុមគ្រួសារជាច្រើនបានផ្តល់ជូនធុងស្តុកទឹកស្អាតសម្រាប់ ប្រើប្រាស់ ។ល។ បច្ចុប្បន្ននៅសល់ភូមិចំនួន ៤ តែប៉ុណ្ណោះគឺ៖ កាដុង កាប៉ែនអា កាប៉ែនបេ និង កាម៉ែន ស្ថិតនៅឃុំ ឌឹកហាញ់ (ស្រុក បាវឡឹម) មិនទាន់មានបណ្តាញអគ្គិសនីជាតិ...។
លោកស្រី លីធីបូន នៅភូមិ ឃូយខន ឃុំ គីមគុក ចិញ្ចឹមគោយកសាច់ផ្តល់ប្រាកចំណូលខ្ពស់

ខេត្ត​ ​កាវ​បាំង​ ​ក៏បាន​ដំណើរការ​នូវ​គោលនយោបាយ​ជាច្រើន​ដូចជា​៖​ ​ឧបត្ថម្ភ​ពង្រីក​ទូលាយ​ផ្ទៃដី​ធ្វើស្រែ​និង​អភិវឌ្ឍ​ការ​ចិញ្ចឹម​ក្របី​ ​គោ​ ​ជ្រូក​ ​មាន់​ ​ឧបត្ថម្ភ​ការ​ផ្លាស់​ប្តូរ​ពី​ដាំស្រូវ​ចម្ការ​មក​ដាំដំឡូង​មី​ ​លើកទឹកចិត្ត​ដល់​ការ​ដាំ​ដើម​សាមូ​ ​(​Cunninghamia​ ​lanceolata​)​ ​ដើម​ចន្ទន៍​ ​។​ល​។​ ​ចែករំលែក​ជាមួយ​យើងខ្ញុំ​ ​លោក​ ​ង្វៀន​អ៊ិ​ច​ចាញ់​ ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ស្រុក​ ​បាវ​ឡាក​ ​បាន​អោយ​ដឹង​ថា​៖​ ​អាស្រ័យ​ដោយ​ ​បណ្ដា​កម្មវិធី​គម្រោង​ដូចជា​កម្មវិធី​ ​១៣៥​ ​៣០a​ ​១៣៤​.​.​.​ ​របស់​រដ្ឋ​ ​ជីវភាពរស់នៅ​របស់​ជនជាតិ​ ​ឡូ​ឡូ​ ​នៅ​ខេត្ត​ ​កាវ​បាំង​ ​បាន​កែ​លម្អ​ឥត​ឈប់ឈរ​។​ ​
ជនជាតិ ឡូឡូ នៅឃុំ ហុងទ្រី ស្រុក បាវឡាក ផ្លាស់ប្តូរពីការដាំស្រូវចម្ការមកដាំដំឡូងមីផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

មុខមាត់​នៅ​តំបន់ជនបទ​ជាច្រើន​បាន​ផ្លាស់​ប្តូរ​ ​គុណភាព​ប្រជាសាស្ត្រ​កើនឡើង​បន្តិច​ម្ដង​ៗ​ ​អត្រា​ក្រុម​គ្រួសារ​ ​ក្រីក្រ​ថយ​ចុះក្រោម​ ​៦៨,៤​%​។​ ​ជនជាតិ​ ​ឡូ​ឡូ​ ​នៅ​ភូមិ​ ​ង៉ា​មលោម​ ​ចំណុះ​ភូមិ​ ​កូ​បា​ ​បាន​ ​ឧបត្ថម្ភ​ចំនួន​ ​២,៥​ ​លាន​ដុង​ដើម្បី​រើ​ជញ្ជូន​ទ្រុង​ក្រោល​ចេញ​ ​បាន​ខ្ចី​ដើមទុន​អភិវឌ្ឍ​ការ​ដាំដុះ​ ​ចិញ្ចឹមសត្វ​។​ ​

ភូមិ​ ​ង៉ា​មលោម​ ​ឥឡូវនេះ​បាន​ផ្លាស់​ប្តូរ​ច្រើនណាស់​!​ ​ភូមិ​មានផ្លូវ​បាន​ចាក់​ថ្ម​សម្រាប់​រថយន្ត​ ​មាន​អាងស្តុកទឹក​ស្អាត​ចំនួន​ ​៤​ ​ប្រជាជន​បាន​ពិនិត្យ​ជំងឺ​ ​ក្រុម​គ្រួសារ​ជាច្រើន​បាន​ចេះ​ធ្វើ​សេដ្ឋកិច្ច​ដើម្បី​ឈានឡើង​ ​រួចផុត​ពី​ភាព​ក្រីក្រ​ ​តួយ៉ាង​ ​គឺ​ក្រុម​គ្រួសារ​របស់​បង​ ​ឡា​វ៉ាន់​ឌាន់​ ​រក​ប្រាក់ចំណូល​បាន​ជាង​ ​៧០​ ​លាន​ដុង​ ​ក្នុង​មួយឆ្នាំ​។​
ជនជាតិ ឡូឡូ នៅ កាវបាំង មានមុខរបរសិប្បកម្មប្រពៃណីជាច្រើនដូចជាត្បាញសំពត់ ត្បាញរវៃ ប៉ាក់សំពត់សងិ្កម ។ល។ បំពេញតម្រូវការក្នុងគ្រួសារនិងដាក់តាំងលក់នៅតាមផ្សារណាត់នានាដើម្បីបង្កើនប្រាក់ចំណូល

អភិរក្សវប្បធម៌ប្រពៃណីដើម្បីបំបាត់ភាពក្រីក្រប្រកបដោយចីរភាព
​ក្នុងចំណោម​ជនជាតិ​ភាគ​តិច​ផ្សេង​ៗ​ ​នៅ​លើ​ភូមិសាស្ត្រ​ខេត្ត​ ​កាវ​បាំង​ ​ជនជាតិ​ ​ឡូ​ឡូ​ ​នៅតែ​រក្សា​បាន​លក្ខណៈ​វប្បធម៌​ពិសេស​ ​ដាច់ដោយឡែក​របស់​ខ្លួន​ដូចជា​៖​ ​ភាសា​ ​សម្លៀកបំពាក់​ ​ស្ថាបត្យកម្ម​ ​ពិធី​កិច្ច​សែន​ថ្វាយ​ផ្សេង​ៗ​ ​ដូចជា​៖​ ​ពិធី​បូជា​ព្រះធរណី​ ​បន់ស្រន់​សុំ​ទឹកភ្លៀង​ ​គោរព​បូជា​អារក្ស​ថ្ម​ ​បុណ្យខួប​គម្រប់​ ​១​ ​ឆ្នាំ​។​ ​ជាពិសេស​ ​ស្គរ​មហោរ​ធិ​ក​សំរិទ្ធ​ ​រតនវត្ថុ​ដែល​មិន​អាច​កាត់ថ្លៃ​បាន​ ​ខាង​សម្ភារៈ​និង​ស្មារតី​របស់​ជនជាតិ​ ​ឡូ​ឡូ​ ​នៅតែ​ត្រូវ​បាន​បន្ត​រក្សា​និង​ថែទាំ​។​
"គម្រោងជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្តាជនជាតិភាគតិចដែលមានចំនួនមនុស្សដ៏តិចដំណាក់កាល ២០១៦ - ២០២៥ នឹងក្លាយជា 'គំនាស់' ជួយបងប្អូនជនជាតិ ឡូឡូ មានការវិវត្តអំពីកម្រិតចំណេះដឹងខាងផលិតកម្ម លើកកម្ពស់គុណភាពជីវភាពរស់នៅនិង អភិរក្សវប្បធម៌ប្រពៃណី បង្កឱកាសអភិវឌ្ឍន៍ស្មើនឹងជនជាតិដទៃទៀតនៅក្នុងតំបន់" - លោក ដាវវ៉ាន់ម៉ាយ អនុប្រធានគណៈកម្មការជនជាតិខេត្ត កាវបាំង។

ជនជាតិ ឡូឡូ ជាជាតិសាសន៍តែមួយគត់រហូតមកទល់ឥឡូវនេះនៅតែថែរក្សាស្គរមហោរធិកសំរិទ្ធក្នុងការប្រជុំ ជីវភាពប្រចាំថ្ងៃ។ ទោះបីជានៅមានការលំបាកលំបិនច្រើនក្តី ប៉ុន្តែខេត្ត កាវបាំង តែងតែបង្កលក្ខណៈងាយស្រួលអោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សហការជាមួយបងប្អូនជនជាតិចាត់តាំងរាល់ពិធីបុណ្យប្រពៃណី បន្តរក្សារបរត្បាញសំពត់។
ជនជាតិ ឡូឡូ នៅឃុំ ហុងទ្រី ទូទាត់ថ្លៃអគ្គិសនីអោយបុគ្គលិកផ្នែកអគ្គិសនីស្រុក បាវឡាក

អាជ្ញាធរបានជួយឧបត្ថម្ភដើម្បីជូនក្រុមសិប្បករជនជាតិ ឡូឡូ ជាច្រើនចូលរួមពិធីប្រឡងសមោសរចម្រៀងប្រជាប្រិយ សម្លៀកបំពាក់ប្រពៃណី នៅក្នុងនិងក្រៅ ខេត្ត។ ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានជួយឧបត្ថម្ភបងប្អូនជនជាតិភូមិ ឃូយខន ឃុំ គីមគុក ស្រុក បាវឡាក អភិរក្សផ្ទះប្រពៃណី ទាំងអស់និងបណ្ដាលក្ខណៈ វប្បធម៌ពិសេសដាច់ដោយឡែករបស់ជនជាតិ ឡូឡូ ដើម្បីធ្វើសេវា កម្មអភិវឌ្ឍន៍ទេសចរណ៍។
មូលដ្ឋានសម្ភារៈសម្រាប់ជនជាតិ ឡូឡូ ក៏មានជំហានរីកចម្រើនឡើងយ៉ាងច្បាស់ក្រឡែត។ ក្នុងរូបថត៖ កុមារាកុមារីលេងកម្សាន្តថ្ងៃឈប់សម្រាកនៅចំណុចសាលាភូមិ ង៉ាមលោម

ទោះបីជាជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឡូឡូ ត្រូវបានកែលម្អឡើងយ៉ាងច្រើនប៉ុន្តែបើប្រៀបធៀបទៅនឹងជន ជាតិដទៃទៀតនៅក្នុងខេត្ត កាវបាំង ភាពខុសគ្នាអំពីគម្លាតនៃការអភិវឌ្ឍនៅច្រើនគួរសម។ យោងតាមលោក ដាវវ៉ាន់ម៉ាយ អនុប្រធានគណៈកម្មការជនជាតិខេត្ត កាវបាំង ខេត្តកំពុងចាប់ផ្ដើមដំណើរការជាជំហាន ដំបូងនូវគម្រោងឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្តាជនជាតិភាគតិច ដែលមានចំនួនមនុស្សដ៏តិចដំណាក់កាល ២០១៦ - ២០២៥។

ជាមួយថវិកាចំនួន ៨,៤ ពាន់លានដុងពីគម្រោង ខេត្តនឹងជួយឧបត្ថម្ភដល់ក្រុមគ្រួសារជនជាតិ ឡូឡូ នីមួយៗ ទឹកប្រាក់ចំនួន ១០ លានដុងដើម្បីចិញ្ចឹមបសុសត្វ ដាំកូនឈើ ឧបត្ថម្ភ ៧ លានដុងក្នុងមួយគ្រួសារដើម្បីធ្វើទ្រុងក្រោល ស្រះចិញ្ចឹមជលផល។ ក្រៅពីនោះ ប្រភពទុនពីគម្រោងថែមទាំងជួយឧបត្ថម្ភ សាងសង់ផ្ទះវប្បធម៌ អភិរក្ស ភូមិរបរ ស្តារពិធីបុណ្យទានប្រពៃណីឡើងវិញ។
ជនជាតិ ឡូឡូ នៅភូមិ ឃូយខន ឃុំ គីមគុក បានផ្តល់ជូនធុងស្តុកទឹកស្អាតប្រើប្រាស់
កម្មាភិបាលសុខាភិបាលឃុំ កូបា ស្រុក បាវឡាក ពិនិត្យសុខភាពអោយប្អូនៗ កុមារជនជាតិ ឡូឡូ
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន កូបា (កងទ័ពការពារព្រំដែនខេត្ត កាវបាំង) ផ្សព្វផ្សាយចំណេះដឹងពីសន្តិសុខ - ការពារជាតិជូនជនជាតិ ឡូឡូ នៅភូមិ ង៉ាមលោម ឃុំ កូបា រួមចំណែកក្នុងការរក្សាខ្ជាប់ខ្ជួនអធិបតេយ្យភាពសន្តិសុខព្រំដែនជាតិ
 
ការវិនិយោគលើគ្រប់វិស័យជូនជនជាតិ ឡូឡូ - ជនជាតិមួយក្នុងចំណោមបណ្ដា ជនជាតិភាគតិចដែលមានចំនួនប្រជាជនតិចជាងមួយម៉ឺននាក់គឺជាគោលនយោបាយត្រឹមត្រូវរបស់បក្សនិងរដ្ឋ។ មិនត្រឹម តែជួយជនជាតិ ឡូឡូ រួចផុតពីស្ថានភាពក្រខ្សត់ អន់ថយ អភិវឌ្ឍន៍យឺត គម្រោងថែមទាំងចូលរួមចំណែកក្នុងការអភិរក្សតម្លៃវប្បធម៌ប្រពៃណីទាំងឡាយ ជួយអោយជនជាតិ ឡូឡូ សម្របបញ្ចូលជាមួយសហគមន៍បណ្ដាជនជាតិដទៃទៀតនៅក្នុងខេត្ត ពង្រឹងមហា សាមគ្គីជាធ្លុងមួយរួមចំណែកដល់ការថែរក្សាសន្តិសុខ - នយោបាយ រឹងមាំ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រខេត្ត កាវបាំង៕
ហ៊ឺវ​ហាយ​ ​-​ ​ណុង​វ៉ាន់​ដា​ត​ ​-​ ​អាន​ថាញ់​ដា​ត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ