Chủ nhật, 15/09/2019, 17:19 GMT+7
ខេត្ត ទ្វៀនក្វាង ពង្រីកឧត្តមភាពពីរុក្ខកម្ម
08:19, 09/09/2019
ខេត្ត ទ្វៀនក្វាង ជាខេត្តមួយក្នុងចំណោមខេត្តនាំមុខក្នុងទូទាំងប្រទេសអំពីផ្ទៃដីបង្គ្របពណ៌បៃតងលើដីចោលទំនេរកូនភ្នំត្រងោលដោយអត្រា គម្របព្រៃឈើតែងតែស្ថិតនៅកម្រិតជាង ៦០%។
ទូទាំងខេត្តបច្ចុប្បន្នមានផ្ទៃដីព្រៃឈើជាង ៤២០.០០០ ហិកតា ក្នុងនោះ មានផ្ទៃដីព្រៃ ធម្មជាតិជាង ២៣៣.០០០ ហិកតា ផ្ទៃដីព្រៃដាំជាង ១៨៩.០០០ ហិកតា។
ប្រជាជននៅឃុំ ដូយប៊ិញស្រុក អៀនស៊ឺន ត្រៀមរៀបចំ
កូនឈើពូជសម្រាប់ដាំព្រៃ
 
ក្នុងប៉ុន្មានឆ្នាំកន្លងទៅ សេដ្ឋកិច្ចព្រៃបានជួយកែលម្អជីវភាពរស់នៅរបស់បងប្អូនជនជាតិជាច្រើនគ្រួសារយ៉ាងច្បាស់ក្រឡែត ដែលរស់នៅលើភូមិសាស្ត្រខេត្ត។ ដើម្បីបន្តរក្សានិងពង្រីកឧត្តមភាពពីរុក្ខកម្ម ទន្ទឹមនឹងការងារថែទាំនិងការពារផ្ទៃដីព្រៃឈើដែលមានស្រាប់ ខេត្ត ទ្វៀនក្វាង ផ្តោតការយកចិត្តទុកដាក់ពិសេសនៅលើការងារដាំថ្មីនិងការ ដាំព្រៃឈើឡើងវិញនៅត្រង់ផ្ទៃដីដែលបានធ្វើអាជីវកម្មរួច។ 
បងប្អូនជនជាតិនៅឃុំ ហ្វាងខាយ ស្រុក អៀនស៊ឺន ចូលរួមក្នុងចលនាដាំដើមឈើ
ដាំព្រៃយ៉ាងសស្រាក់សស្រាំ
កងកម្លាំងរដ្ឋបាលព្រៃឈើនៃខណ្ឌរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ ដើរល្បាត
ការពារព្រៃឈើ
បងប្អូនជនជាតិនៅឃុំ អៀនឡឹម ស្រុក ហាមអៀន ធ្វើអាជីវកម្មឈើលក់ឱ្យបណ្ដាសហគ្រាស
លោក យ៉ាងសែវហូ (ខាងឆ្វេង) ជនជាតិ ម៉ុង នៅភូមិ តឹមមិញ ឃុំ គៀនធៀត ស្រុក
អៀនស៊ឺន សកម្មដាំនិងថែរក្សាព្រៃឈើដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ
 
ឆ្នាំ ២០១៩ ខេត្តនឹងបន្តការរក្សាអត្រា គ្របដណ្តប់ព្រៃឈើ ទន្ទឹមនឹងនោះ ខិតខំដាំថ្មីព្រៃផលិតកម្ម ទំហំ ១០.៥០០ ហិកតា ធ្វើអាជីវកម្មជាង ៩.៦០០ ហិកតាព្រៃដែលដាំជាមួយបរិមាណផលឈើប៉ាន់ប្រមាណជាង ៨៥៩.០០០ ម៉ែត្រគុប...៕
វូក្វាងដាន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖