Chủ nhật, 19/01/2020, 20:22 GMT+7
ខេត្ត ហូវយ៉ាង អភិវឌ្ឍវាលស្រែទ្រង់ទ្រាយធំ
09:24, 16/02/2018
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ទម្រង់រូបភាពវាលស្រែទ្រង់ទ្រាយធំបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់ទាំងកសិករនិងអាជីវកម្មនៅខេត្ត ហូវយ៉ាង។ ដើម្បីសម្រេចបានលទ្ធផលដូច្នោះ ខេត្តបានដាក់អោយដំណើរការគោលនយោបាយជាច្រើនដើម្បីលើកទឹកចិត្តដល់ការអភិវឌ្ឍវាលស្រែទ្រង់ទ្រាយធំទន្ទឹមនឹងនោះ ផ្សារភ្ជាប់ការបង្កើតវាលស្រែទ្រង់ទ្រាយធំទៅនឹងការអនុវត្តកសិកម្បច្ចេកវិទ្យាខ្ពស់...
ខេត្ត ហូវយ៉ាង ជាខេត្តមួយក្នុងចំណោមខេត្តដែលមានផ្នែកកសិកម្មរីកចម្រើន ដោយមានជាង ៨០% នៃចំនួនប្រជាជនប្រកបមុខរបរកសិកម្ម។
 
ខេត្ត ហូវយ៉ាង ជំរុញខ្លាំងក្លាយន្តូបនីយកម្មក្នុងការផលិតស្រូវ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដើម្បីរក្សាលំនឹងក្នុងផលិតកម្មនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ខេត្ត បានអនុវត្តដោយមានប្រសិទ្ធភាពនូវគោលនយោបាយអភិវឌ្ឍន៍កសិកម្មដោយស្ថិរភាពជាច្រើនដូចជា៖ គម្រោងផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះសត្វចិញ្ចឹម នៅលើភូមិសាស្រ្តខេត្តកម្មវិធី អភិវឌ្ឍន៍វាលស្រែទ្រង់ទ្រាយធំជាដើម។
 
អ្នកចម្ការដាំក្រូចថ្លុងនៅស្រុក ចូវថាញ់ កំពុងថែទាំក្រូចថ្លុងរាងឃ្លោកសាដៀវដើម្បីមានផលិតផលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារ

ចាប់ផ្ដើមដំណើរការជាផ្លូវការពីរដូវដើមឆ្នាំនៃឆ្នាំ ២០១២ - ២០១៣ មកដល់បច្ចុប្បន្ននេះ កម្មវិធីអភិវឌ្ឍន៍វាលស្រែទ្រង់ទ្រាយធំបានជួយដល់ខេត្ត ហូវយ៉ាង កកើតឡើងនូវតំបន់វត្ថុធាតុដើមដែលមានទំហំធំបង្គួរជាច្រើនដូចជា៖ តំបន់វត្ថុធាតុដើមស្រូវគុណភាពខ្ពស់ ៣២.០០០ ហិកតា តំបន់វត្ថុធាតុដើមអំពៅ ១០.៣០០ ហិកតា តំបន់វត្ថុធាតុដើមម្នាស់ ១.៥០០ ហិកតា តំបន់ឈើហូបផ្លែពិសេសប្រចាំតំបន់ ២.៥០០ ហិកតា តំបន់ចិញ្ចឹមបណ្ដុះជលផលប្រមូលផ្តុំ ១.៥០០ ហិកតាជាដើម ប្រមូលផ្តុំជាសំខាន់នៅបណ្ដាស្រុកដូចជា៖ វីធុយ ចូវថាញ់អា ភុងហៀប ឡុងមី ទីរួមខេត្ត ង៉ាបៃជាដើម។
 
ជីវភាពរស់នៅរបស់កសិករខេត្ត ហូវយ៉ាង បានកែលម្អគួរអោយកត់សម្គាល់ដោយសារប្រភពប្រាក់ចំណូលពីដើមអំពៅ

ចូលរួមនឹងទម្រង់រូបភាពវាលស្រែទ្រង់ទ្រាយធំ កសិករទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ បាន​ហឹ្វកហឺ្វនអំពីបចេក្ចទេសទំនើបក្នុងការដាំដុះស្រូវ បានអាជីវកម្មឧបត្ថម្ភពូជ ជី ថ្នាំកម្ចាត់សត្វល្អិតជាដើម។
តំបន់ចិញឹ្ចមតី្រក្រាញ់ប្រមូលផុំ្តនៅបណ្តាសុ្រក ឡុងមី វីធុយ និង ភុងហៀប ដោយមានផ្ទៃទឹកប្រហែលជា ២០០ ហិកតាបរិមាណផលប្រមាណជា ១៣.០០០ តោនក្នុងមួយឆ្នាំ
 
ម្នាស់ កូវឌុក គឺជាផលិតផលកសិកម្មមួយក្នុងចំណោមផលិតផលកសិកម្មគោលដៅ
របស់ខេត្ត ហូវយ៉ាង ដែលបាននាយកដ្ឋានកម្មសិទិ្ធបញ្ញាទទួលស្គាល់ពាណិជ្ជសញ្ញា"ម្នាស់ កូវឌុក ហូវយ៉ាង"

កម្មវិធីវាលស្រែទ្រង់ទ្រាយធំជាជំហានៗ បានជួយដល់ខេត្ត ហូវយ៉ាង លើកកម្ពស់តម្លៃមុខទំនិញកសិផលជាច្រើន កាត់បន្ថយប្រាក់ចំណាយក្នុងផលិតកម្ម ទិន្នផលខ្ពស់ជាងរបៀបវប្បកម្មតាមបែបប្រពៃណីពី ០,២ ដល់ ០,៤ តោនក្នុងមួយហិកតា។
 
អាស្រ័យដោយចូលរួមអនុវត្តទម្រង់រូបភាពវាលស្រែទ្រង់ទ្រាយធំជីវភាពរស់នៅរបស់ក្រុមគ្រួសារកសិករជាច្រើននៅខេត្ត ហូវយ៉ាង បានកែលម្អក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗ នេះដោយកម្រិតចំណូលមធ្យមក្នុងមនុស្សម្នាក់សម្រេចបានជាង ២៨ លានដុងក្នុងមួយឆ្នាំ

អាស្រ័យដោយបានចូលរួមនឹងទម្រង់រូបភាពវាលស្រែទ្រង់ទ្រាយធំ ជីវភាពរស់នៅរបស់ក្រុមគ្រួសារប្រជាជនជាច្រើនត្រូវបានកែលម្អជាមួយនឹងកម្រិតចំណូលមធ្យមក្នុងរយៈពេលប៉ុន្មានឆ្នាំជិតៗ នេះគឺក្នុងមនុស្សម្នាក់សម្រេចបានជាង ២៨ លានដុងក្នុងមួយឆ្នាំ៕
 
ខេត្ត ហូវយ៉ាង ផ្សារភ្ជាប់ការកសាងវាលស្រែទ្រង់ទ្រាយធំទៅនឹងការអនុវត្តកសិកម្ម បចេក្ចវិទ្យាខ្ពស់
 
ទម្រង់រូបភាពវាលស្រែទ្រង់ទ្រាយធំគឺជាគោលការណ៍ដ៏ធំរបស់បក្សនិងរដ្ឋសំដៅរួមចំណែកក្នុងការអភិវឌ្ឍកសិកម្មតាមទិសដៅទំនើប បំពេញតាមតម្រូវការផលិតកម្ម
ទំនិញទ្រង់ទ្រាយធំបង្កើនលទ្ធភាពប្រកួតប្រជែងក្នុងដំណើរធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ។

ផាម​ យុយ ឃឿង


ពាក្យបញ្ចូល : ត្រាមតូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ