Thứ 6, 21/02/2020, 22:27 GMT+7
ខេត្ត ឡាងសឺន គិតគូរអភិវឌ្ឍន៍ផ្នែកអប់រំតំបន់ជនជាតិភាគតិច
15:12, 22/01/2020
ឡាងសឺន (ស្រុកទេស ឡាង) ជាខេត្តតំបន់ភ្នំ តំបន់ព្រំដែនស្ថិតនៅតំបន់ភាគឦសាននៃប្រទេស វៀតណាម កន្លែងដែលមានប្រជាជនជាង ៨០% ជាបងប្អូនជនជាតិភាគតិច។ ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ សំដៅឆ្លើយតបទៅនឹងតម្រូវការសិក្សារៀនសូត្ររបស់កូនក្មួយនៃបងប្អូនជនជាតិ ផ្នែកអប់រំខេត្ត ឡាងសឺន បានផ្តោតជាសំខាន់ លើការអនុវត្តល្អគោលនយោបាយអភិវឌ្ឍន៍អប់រំពិសេសដោយឡែក ផ្តល់អាទិភាពចំពោះតំបន់ជនជាតិ តំបន់ភ្នំ។ល។
ផ្ទាំងគំនូរនៃផ្នែកអប់រំសម្រាប់បងប្អូនជនជាតិនៅស្រុកទេស ឡាង
អញ្ជើញមកទស្សនាបណ្ដាសាលាជនជាតិអន្តេវា សិកនិងសាលា ជនជាតិបង្រៀននិងរៀនពេញមួយថ្ងៃនាអំឡុងថ្ងៃដើមខែ វិច្ឆិកា យើងខ្ញុំមិនអាចមិនភ្ញាក់ផ្អើលចំពោះ ភាពស្អាតសមរម្យ មាំទាំ មូលដ្ឋានសម្ភារៈទំនើបនៃសាលារៀនទាំងនេះ។ សាលារៀន ១០០% សុទ្ធសឹងបានសាងសង់ដោយបេតុងយ៉ាងមាំទាំ សាលារៀនជាច្រើនសម្រេចបានស្តង់ដារជាតិ។ នេះជាប្រការដែលកម្រឃើញក្នុងពេលដែលសិស្សានុសិស្សជនជាតិ ភាគតិចនៅច្រើនកន្លែងក្នុងទូទាំងប្រទេសនៅកំពុងតែត្រូវសិក្សានៅបណ្ដា ចំណុចសាលាទ្រុឌទ្រោម ប្រក់ស្លឹក។
សាលារៀនចំនួន ១០០% នៅតំបន់បងប្អូនជនជាតិខេត្ត ឡាងសឺនត្រូវបានសាងសង់ដោយបេតុងយ៉ាងមាំទាំ សាលារៀនជាច្រើនសម្រេចបានស្តង់ដារជាតិ
 
ដើម្បីសម្រេចបាននូវប្រការទាំងនេះ បុ៉ន្មានឆ្នាំនាកន្លងទៅ ផែក្ន អប់រំខេត្ត ឡាងសឺន បានអនុវត្តល្អការ ងារលើកគម្រោងប្លង់មេ អភិវឌ្ឍន៍បណ្តាញសាលារៀននិងមូលដ្ឋានអប់រំតំបន់ជនជាតិភាគតិច តំបន់ភ្នំ។ បណ្ដាចំណុចសាលារៀនរាយរងត្រូវបានកាត់បន្ថយ ផ្គួបបញ្ចូលសាលាបឋមសិក្សា ជាមួយសាលាអនុវិទ្យាល័យដែលមានទ្រង់ទ្រាយតូចដើម្បីបង្កើតជាសាលារៀន អន្តរកម្រិតបឋមសិក្សានិងអនុវិទ្យាល័យ បញ្ជូនសិស្សសាលាមករៀននៅសាលាគោលចំពោះ សាលាទាំងឡាយដែលចំណុះកម្រិតបឋមសិក្សា បន្តរក្សា ១១/១១ សាលាចំណេះទូទៅជនជាតិអន្តេវា សិកសម្រេចតាមស្តង់ដារជាតិ។ល។ រួមចំណែកបង្កលក្ខណងាយស្រួលអោយសិស្សានុសិស្សជនជាតិភាគតិចទៅ សាលារៀន។
ក្រៅពីការលើកកម្ពស់គុណភាពអប់រំ ផ្នែកអប់រំខេត្ត ឡាងសឺន នៅថែមទាំងផ្តោតជាសំខាន់ដល់រាល់សកម្មភាពហាត់ប្រាណ កីឡា ជួយដល់កូនក្មួយបងប្អូនជនជាតិរីកចម្រើនបានយ៉ាងពេញលេញ

សាលារៀនទាំងអស់ផ្តោតជាសំខាន់ទៅលើការបង្រៀនភាសា វៀតណាមបណ្តុះបណ្តាលបំណិនជីវិតជូនសិស្សានុសិស្សជនជាតិភាគតិច។ ជារៀងរាល់ឆ្នាំ ចាត់តាំងបណ្ដាវគ្គបំពាក់បំប៉ន លើកកម្ពស់កម្រិតសមត្ថភាព មុខជំនាញសម្រាប់កងជួរគ្រូបង្រៀន បុគ្គលិក ធានាគ្រប់គ្រាន់នូវគោលនយោបាយសម្រាប់កម្មាភិបាល គ្រូបង្រៀនត្រឹមត្រូវតាមការកំណត់។ នោះគឺជាប្រភពកម្លាំងលើកទឹកចិត្តសំដៅលើកកម្ពស់ស្មារតីទទួលខុសត្រូវរបស់កម្មាភិបាលគ្រូបង្រៀន បុគ្គលិកចំពោះការបង្ហាត់បង្រៀននិងគិតគូរយកចិត្តទុក ដាក់ដល់ជីវភាពខាងសម្ភារៈ ស្មារតីជូនសិស្សានុសិស្សជនជាតិភាគតិច។
ម៉ោងរៀនព័ត៌មានវិទ្យារួមចំណែកនាំមកនូវភាពស្វាហាប់ ជក់ចិត្តនឹងបច្ចេកវិទ្យាអោយសិស្សសាលា។ក្នុងរូបថត៖ សិស្សានុសិស្សសាលាវិទ្យាល័យជនជាតិអន្តេវាសិកខេត្តឡាងសឺន ក្នុងម៉ោងរៀនព័ត៌មានវិទ្យា

នាពេលបច្ចុប្បន្ន មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ឡាងសឺន កំពុងបន្តជំរុញខ្លាំងក្លាការអនុវត្ត "គម្រោងពង្រឹងនិងអភិវឌ្ឍន៍ប្រព័ន្ធសាលា រៀនចំណេះទូទៅជនជាតិអនេវា្ត សិកដំណាក់កាល ២០១៦ - ២០២០ នៅ លើភូមិសាស្រ្តខេត្ត ឡាងសឺន" ផ្តោតលើការកៀរគររាល់ប្រភពកម្លាំងដើម្បីវិនិយោគ ទៅលើមូលដ្ឋានសម្ភារៈ ផ្គត់ផ្គង់បន្ថែមគ្រឿងបរិក្ខារសម្រាប់អោយ បណ្ដាសាលារៀនចំណេះទូទៅជនជាតិអន្តេវា សិកនិងសាលាចំណេះទូទៅជនជាតិសាលាបង្រៀននិងរៀនពេញមួយថ្ងៃជួយជ្រោមជ្រែងបូ្អនៗ សិស្សានុសិស្សដែលមានជីវភាពលំបាកលំបិនដើម្បីអោយប្អូនៗ ស្ងប់ចិត្តរៀនសូត្រ។
អន្តេវាសិកដ្ឋានមាំទាំ សមរម្យ ស្អាត ពិតជាគេហដ្ឋានទី ២ របស់ប្អូនៗ សិស្សានុសិស្សសាលាចំណេះទូទៅជនជាតិអនេវា្ត សិកខេត្ត ឡាងសឺន

ឆ្នាំសិក្សា ២០១៧ - ២០១៨ កន្លងទៅថ្មីៗ នេះ គ្រប់កម្រិតសិក្សាពីកម្រិតមត្ដេយ្យ ដល់មធ្យមសិក្សា ទុតិយភូមិមានសិស្សសរុបទាំងអស់ចំនួន ១៤.៤៩០ នាក់គ្រប់លក្ខខណ្ឌទទួលរបបសាលាបង្រៀននិងរៀនពេញមួយថ្ងៃកុ្នងនោះ សិស្សចំនួន ៧៦% បានស្នាក់នៅពេលថ្ងៃក្នុងអន្តេវា សិកដ្ឋាន សិស្ស ៣៨.៦៨៦ នាក់បានឧបត្ថម្ភអង្ករ សិស្ស ៨.៣៣៨ នាក់បានឧបត្ថម្ភថវិកា សិស្ស ៨.៣៣១ នាក់បានឧបត្ថម្ភថវិកាសម្រាប់ការស្នាក់នៅ។
ដើម្បីលើកកម្ពស់គុណភាពអប់រំជនជាតិ សាលាចំណេះទូទៅជនជាតិអនេវា្ត សិកខេត្ត ឡាងសឺន បានស្ថាបនានូវដំណោះស្រាយជាចើ្រន កុ្នងនោះមានការបង្កើនសកម្មភាពពលកម្ម បង្កបង្កើនផលដូចជា៖ ការថែទាំចម្ការដំណាំ ដាំបន្លែចិញ្ចឹមមាន់

លើកកម្ពស់គុណភាពអប់រំពិសេសដោយឡែក
លោកស្រី ហាធីខាញ់វ៉ឹន នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តឡាងសឺន ចាត់ទុកថា ចង់អភិវឌ្ឍន៍ការអប់រំជនជាតិគឺត្រូវតែផ្តោត ជាសំខាន់លើការលើកកម្ពស់គុណភាពនៃការអប់រំពិសេសដោយឡែកនៅ តាមសាលារៀននានានិងមូលដ្ឋានអប់រំតំបន់ជនជាតិភាគតិច តំបន់ភ្នំ។
ទម្រង់រូបភាពសាលារៀនថ្មីជួយឱ្យសិស្សានុសិស្សជនជាតិទទួលបានមេរៀនទាំងឡាយ
ដ៏សម្បូរបែបនិងរស់រវើក ផ្តើមពីនោះ ប្អូនៗកាន់តែស្រឡាញ់ជីវភាពរស់
នៅច្រើនថែមទៀត

សាលារៀន​ ១០០% បានកសាងនិងអនុវត្តផែនការអភិវឌ្ឍន៍កម្មវិធីអប់រំរបស់សាលារៀនតាមទិសដៅអភិវឌ្ឍន៍សមត្ថភាពសិស្សានុសិស្សអោយ សមស្របនឹងសាលារបស់ខ្លួន ផ្សារភ្ជាប់ទៅនឹងសភាពការណ៍ផលិត ធ្វើអាជីវកម្មនិងរាល់សកម្មភាពប្រកបដោយលក្ខណៈពិសេសដោយឡែកនៃតំបន់ជនជាតិភាគតិច។
 
សាលារៀនជាច្រើននៅលើភូមិសាស្រ្តខេត្ត ឡាងសឺន បានផ្តោតជាសំខាន់លើការកសាងប្រធានបទបង្ហាត់បង្រៀនផ្សារភ្ជាប់ទៅនឹងប្រវតិ្តសាស្រ្តវប្បធម៌ស្រុកទេស ឡាង រួមចំណែកបង្កនូវភាពស្វាហាប់ ជក់ចិត្តជូនសិស្សសាលាជាកូនក្មួយនៃបងប្អូនជនជាតិ

សាលារៀនជាច្រើននៅថែមទាំងបានផ្តោតជាសំខាន់លើការ កសាងប្រធានបទនៃការបង្រៀនផ្សារភ្ជាប់នឹងប្រវតិ្តសាស្រ្តបេតិកភណ្ឌវប្បធម៌របស់ ឡាងសឺន បង្កនូវភាពស្វាហាប់ ជក់ចិត្តជូនសិស្សានុសិស្សជនជាតិ​ភាគតិច។ 
ជាមួយនឹងឧបករណ៍ពិសោធន៍ទំនើបៗ ប្អូនៗ សិស្សសាលាជក់ចិត្ត
ដិតអារម្មណ៍ជាងកុ្នងបណ្ដាម៉ោងរៀនអនុវត្តជាក់សែង្ត

ដើម្បីជួយអោយសិស្សានុសិស្សជនជាតិភាគតិចអនុវត្តដោយ ច្នៃប្រតិដ្ឋរាល់ចំណេះដឹងដែលបានសិក្សា គ្រូបង្រៀនបានកសាង នូវប្រព័ន្ធសំណួរសមស្របជាមួយមុខសញ្ញា ធានាបណ្ដាខឹ្លមសារពិនិត្យ វាយតមៃ្ល តឹ្រមតូ្រវ​ នឹងកមិ្រតចាំបាច់ដែលត្រូវសម្រេចបានអំពីចំណេះដឹង បំណិននៃកម្មវិធីអប់រំទូទៅជាធរមាន។
មូលដ្ឋានសម្ភារៈនៃសាលាទាំងឡាយក្នុងតំបន់បងប្អូនជនជាតិភាគតិចនៅលើ
ភូមិសាស្រ្តខេត្ត ឡាងសឺន ត្រូវបានបណ្តាក់ទុន ធ្វើអោយល្អប្រសើរឡើងឥតឈប់ឈរ


ក្នុងរាល់សកម្មភាពអប់រំ មានប្រសិទ្ធភាពបំផុតគឺកម្មវិធីបង្រៀនបំប៉នបនែម្ថ ចំណេះដឹងជូនសិស្សា​នុសិស្ស ថ្នាក់ដំបូងនៃកមិ្រតសិក្សាដើម្បីបូ្អនៗ ក្តាប់បា​នប្រាកដប្រជាជាងនូវចំណេះដឹងនៅថ្នាក់ក្រោម។ មាន ១០០% អនុវិទ្យាល័យនិងវិទ្យាល័យបានចាត់តាំងបង្រៀនក្រៅម៉ោងបនែ្ថមឆ្លាស់ជាមួយម៉ោងរៀនក្នុងក្របខណ្ឌ (រួមមានជាង ៦ ពេលក្នុងមួយសប្តាហ៍និង ២ ពេលក្នុងមួយថ្ងៃ) ដើម្បីជំនួយដល់សិស្សានុសិស្ស ជនជាតិភាគតិចអន់ខ្សោយ បង្រៀនបំពាក់បំប៉នបន្ថែមអោយសិស្សពូកែបង្គួរនិងសិស្សពូកែ។
ខេត្ត ឡាងសឺន គិតគូរយកចិត្តទុកដាក់ អភិវឌ្ឍន៍ការអប់រំតំបន់បងប្អូនជនជាតិភាគតិច ឆ្លងតាមរយៈនោះ រួមចំណែកដល់ការបណ្តុះបណ្តាលប្រភពធនធានមនុស្សជាបងប្អូនជនជាតិអោយមូលដ្ឋាន

ចំណែកបណ្ដាសាលាចំណេះទូទៅជនជាតិអន្តេវា សិកនិងសាលា ចំណេះទូទៅជនជាតិសាលាបង្រៀននិងរៀនពេញមួយថ្ងៃគឺមាន ១០០% សាលានិងថ្នាក់រៀនតាមទម្រង់រូបភាពរៀន ២ ពេលក្នុងមួយថ្ងៃ។ អាស្រ័យដូច្នោះ គុណភាពអប់រំរបស់អនុវិទ្យាល័យនិងវិទ្យាល័យទាំងឡាយនៅលើភូមិសាស្រ្តខេត្ត មានការវិវត្តច្បាស់ក្រឡែតអត្រាសិស្សល្អបង្គួរនិងពូកែ ចរិយាមារយាទល្អកើនឡើងខ្ពស់។
សាលាវិទ្យាល័យជនជាតិអនេវា្ត សិកខេត្ត ឡាងសឺន បចុ្ចប្បន្នមានសិស្សានុសិស្ស ៦០២ នាក់ ភាគចើ្រនជាកូនកួ្មយនៃបងបូ្អនបណ្តាជនជាតិ តៃ នុង។ ប៉ុន្មានឆ្នាំកន្លងទៅ សិស្សានុសិស្សតាមសិក្សារៀនសូត្រនៅក្នុងសាលានេះមានអត្រាប្រឡងជាប់មហាវិទ្យាល័យខ្ពស់ ឡើងដល់ ៨០%

ឆ្នាំសិក្សាកន្លងទៅ សាលារៀននិងមូលដ្ឋានអប់រំទាំងឡាយនៅតំបន់ជនជាតិភាគតិច តំបន់ភ្នំនៅទាំងបានអនុវត្តយ៉ាងល្អការផ្លាស់ប្តូរ ថ្មីវិធីសាស្រ្តបង្ហាត់បង្រៀន ពិនិត្យវាយតម្លៃកម្រិតវិជ្ជារបស់សិស្សសាលា បើកពិធីប្រលងគ្រូបង្រៀនប្រចាំថ្នាក់ពូកែ...៕
ថាយធន់ - ហ្វាងហា - អាញ់ដាវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ