Chủ nhật, 08/12/2019, 2:41 GMT+7
ឃុំ សឺនភូ កាត់បន្ថយភាពក្រីក្រដោយសារដំណាំតែ
10:52, 27/11/2019
ប៉ុន្មានឆ្នាំថ្មីៗ នេះ ដំណាំតែបានក្លាយទៅជាដំណាំចម្បងពាំនាំមកនូវប្រាក់ចំណូលខ្ពស់អោយក្រុមគ្រួសារបងប្អូនជនជាតិជាច្រើននៅឃុំ សឺនភូ ស្រុក ឌិញហ្វា (ខេត្ត ថាយង្វៀន)។
បច្ចុប្បន្នឃុំ សឺនភូ មានផ្ទៃដីដាំតែច្រើនជាងគេបំផុតនៃស្រុក ឌិញហ្វា ជាមួយទំហំប្រមាណជា ២៦០ ហិកតា បរិមាណផលពី ២.៥០០ ដល់ ២.៧០០ តោនក្នុងមួយឆ្នាំ។ យោងតាមលោក ភុងឌឹកង្វៀន ប្រធានគណៈកម្មាធិការប្រជាជនឃុំ សឺនភូ ភូមិរបរតែទាំង ៤ នៅក្នុងឃុំគឺ៖ ភូហូយ លេខ ១ ភូហូយលេខ ២ សឺនថាំង និង វូគ្វី សុទ្ធតែបានផ្តល់វិញ្ញាបនបត្រ VietGA P។
ការ​ប្រមូល​ផល​តែ​ស្អាត​តាម​ស្តង់ដារ​ ​VietGA​ ​P​ ​នៅ​ឃុំ​ ​សឺ​នភូ​

ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើននៅក្នុងឃុំបានអនុវត្តរបៀបផលិតកម្មប្រព័ន្ធបិទជិត តាំងពីការថែទាំរហូតដល់ប្រមូលផល កែច្នៃផលិតផលតែ

អាស្រ័យដោយប្រើប្រាស់ពូជតែទាំងឡាយដែលមានទិន្នផលខ្ពស់ដូចជា LDT ១ TRI ៧៧៧ តែ គីមទ្វៀន ជាដើម ព្រមទាំងអនុវត្តតាមរបៀបផលិតកម្មប្រព័ន្ធបិទជិត តាំងពីបច្ចេកទេសដាំ ថែទាំរហូតដល់ប្រមូលផល កែច្នៃ បានជាផលិតផលតែ សឺនភូ តែងតែមានគុណភាពល្អនិងតម្លៃលក់បានខ្ពស់បង្គួរ គឺពី ២០០.០០០ ដល់ ២២០.០០០ ដុងក្នុងមួយគីឡូក្រាម។
សហករណ៍កសិផល ភូដាត ជាកន្លែងផ្គត់ផ្គង់តែពូជជូនបងប្អូនជនជាតិ

ផ្តើមពីការដាំដំណាំតែ ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើននៅឃុំ សឺនភូ សង់បានផ្ទះសំបែង កែលម្អជីវភាពរស់នៅផង រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្ររបស់ឃុំចុះនៅក្រោម ៩,៨% ផង៕
ហាយ​ដូ​ ​-​ ​ថាញ់​អាន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ