Chủ nhật, 29/03/2020, 10:17 GMT+7
ចូវដុក - ទីក្រុងក្មេងខ្ចីថាមវន្ត
09:21, 17/03/2020
ចូវដុក (ខេត្ត អានយ៉ាង) ធ្លាប់ជាតំបន់ដីដែលមានកម្រាស់ប្រវតិ្តសាស្រ ្តវប្បធម៌ដែលដិតដាមដោយគំនូសស្នាមដ៏ពិសេសនៃភូមិភាគខាងត្បូង។ ឆ្លងកាត់រាប់រយឆ្នាំកកើតនិងអភិវឌ្ឍន៍ ចូវដុក បច្ចុប្បន្នបានក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច - វប្បធម៌ សេវាកម្មទេសចរណ៍នៃទូទាំងខេត្ត បង្កកម្លាំងចលករអភិវឌ្ឍន៍អោយតំបន់វាលទំនាបទន្លេ គឺវឡុង ផ្សារភ្ជាប់ទៅនឹងការធានាសនិ្តសុខពំ្រដែន។
គំនូសស្នាមដិតដាមនៃអំឡុងកាល ៥ ឆ្នាំ
ចូវដុក មានផ្ទៃដីធម្មជាតិជាង ១០.៥០០ ហិកតា ចំនួនប្រជាជនជាង ១២៧.០០០ នាក់ រួមមានជនជាតិជាច្រើនរួមរស់នៅជាមួយគ្នាក្នុងនោះ មានបណ្តាជនជាតិដូចជា៖ ខ្មែរ ចាម ចិន…។ 
ចូវដុក បច្ចុប្បន្ន

ដោយមានខ្សែបន្ទាត់ព្រំដែនជាង ១៦ គីឡូម៉ែត្រនៅជាប់នឹងស្រុក បុរីជលសា (ព្រះរាជាណាចក្រ កម្ពុជា)​ ជាទីប្រមូលផ្តុំរាល់ទំនាក់ទំនងរវាងច្រកទ្វារព្រំដែន អន្តរជាតិនិងជាតិទាំង ៤ គឺ៖ ទិញបៀន វិញសឿង (ទីរួមខេត្ត តឹនចូវ) ខាញ់ប៊ិញ វិញហូយដុង (ស្រុក អានភូ) ចូវដុក បានក្លាយទៅជាច្រកទ្វារចរាចរណ៍ពាណិជ្ជ​កម្មដ៏សំខាន់នៃខេត្ត អានយ៉ាង ក៏ដូចជាតំបន់វាលទំនាបទន្លេ គឺវឡុង ជាមួយនឹងព្រះរាជាណាចក្រ កម្ពុជា និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។
របរតម្បាញមងនាំមកនូវចំណូលគួរអោយកត់សម្គាល់ជូនបងប្អូនជនរួមជាតិ
ដែលរស់នៅ ឃុំ វិញទេ ទីក្រុង ចូវដុក

ក្រោយរយៈពេល ៥ ឆ្នាំត្រូវបានទទួលស្គាល់ជាទីក្រុងចំណុះខេត្ត អានយ៉ាង ចូវដុក បានផ្លាស់ប្តូរយ៉ាងពិតប្រាកដ ក្លាយជាអង្គភាពលំដាប់ស្រុកដំបូងបង្អស់នៃខេត្តដែលសម្រេចបានស្តង់ដារជនបទថ្មី។ បច្ចុប្បន្ន ទូទាំងក្រុងនៅមានប្រជាជនក្រីក្រតែ ១៩១ ក្រុមគ្រួសារនិងប្រជាជនមានជីវភាពរស់នៅជិតខ្សែបន្ទាត់នៃភាពក្រីក្រ តាមលក្ខណៈវិនិច្ឆ័យពហុវិមាត្រជាង ៧៨០ ក្រុមគ្រួសារតែប៉ុណ្ណោះ។
ការពិនិត្យព្យាបាលជំងឺជូនប្រជាជននៅស្ថានីយ៍សុខភាពឃុំ វិញទេ

ដើម្បីសម្រេចបានលទ្ធផលនេះ ក្នុងប៉ុន្មានឆ្នាំកន្លងទៅចូវដុក បានវិនិយោគចំនួនទឹកប្រាក់ ៦១០ ពាន់ លានដុងដើម្បីកសាងនិងធ្វើឲ្យល្អប្រសើរឡើងចំនួន ១៥ សំណង់គ្រប់ប្រភេទបំរើជីវភាពរស់នៅរបស់ប្រជាជន។ ការងារសុខាភិបាល អប់រំត្រូវបានយកចិត្តទុកដាក់ដោយមាន ១០០% ឃុំ សង្កាត់សម្រេចស្តង់ដារជាតិអំពីសុខាភិបាល ២៥/៣៥ សាលារៀនសម្រេចស្តង់ដារជាតិ...។ ជីវភាពរស់នៅត្រូវបានលើកកម្ពស់ប្រជាជនចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម រក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមនៅមូលដ្ឋាន។
សាលាមតេយ្យ វិញទេ សម្រេចបានស្តង់ដារជាតិកម្រិតទី ១ ជារៀងរាល់ឆ្នាំថែទាំនិងអប់រំប្អូនៗ កុមារប្រមា ណ ២០០ នាក់ក្នុងវ័យអាយុពី ៣ - ៥ ឆ្នាំ

ជាទីក្រុងក្មេងខ្ចី សម្បូរសក្តានុភាពពីមួយថ្ងៃទៅមួយថ្ងៃ ចូវដុក បានទាក់ទាញកាន់តែច្រើនសហគិ្រនក្នុងនិងក្រៅប្រទេសមកស្វែងរកឱកាសនិងវិនិយោគក្នុងវិស័យទេសចរណ៍។ ចូវដុក ក៏កំពុងលើកគម្រោងប្លង់គោលទូទៅនៃបណ្ដុំមជ្ឈមណ្ឌលពាណិជ្ជកម្ម មណ្ឌលទេសចរណ៍កន្ត្រកយន្តភ្នំ សាម...ទាំងនេះហើយកំពុងបង្កឡើងនូវទំហំនិងទីតាំងនៃទីក្រុងទេសចរណ៍គោលដៅថ្នាក់ជាតិមួយ។

កសាងទីក្រុងទេសចរណ៍ដ៏ជិតស្និទ្ធ
ចូវដុក បច្ចុប្បន្នជាម្ចាស់កម្មសិទ្ធិនូវកេរដំណែលល្បីឈ្មោះជាច្រើនដូចជា៖ ទីសក្ការៈបូជាព្រះម៉ែ បាជួស៊ឺ ភ្នំ​សាម (Bà Chúa Xứ núi Sam)ទីសក្ការៈ ថ្វយង៉ុកហូវ វត្ត តីអានវត្ត ភឿកដៀន... និងសិប្បកម្មផលិតដោយហត្ថកម្មរាប់រយកន្លែងជាមួយបណ្តាមុខទំនិញក្រៀម ផ្អកម៉ាំ ប្រពៃណី។
មណ្ឌលទេសចរណ៍ជាតិ នូយសាម ត្រូវបានវិនិយោគអភិវឌ្ឍន៍ជាមួយគោលដៅដល់ឆ្នាំ ២០៣០ នឹងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍វប្បធម៌ជំនឿព្រលឹង

ជាមួយនឹងសក្ដានុភាពនេះ ចូវដុក បច្ចុប្បន្នអាចទទួលភ្ញៀវទេសចរ ក្នុងនិងក្រៅប្រទេសជាង ៤ លានលើកនាក់ជារៀងរាល់ឆ្នាំ។ ក្នុងឆ្នាំ ២០១៨ គិតតែក្នុងឆមាសទី ១ ចូវដុក ទទួលភ្ញៀវបានជាង ៤,១ លានលើកនាក់ផលចំណូលពីបណ្ដាសកម្មភាពទេសចរណ៍សម្រេចបានជិត ៣.៣៩៧ ពាន់លានដុង។លោក ត្រឹនក្វឹកទន់ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុងចូវដុក បានឱ្យដឹងថា៖ ការកំណត់ទេសចរណ៍វប្បធម៌ជំនឿព្រលឹងគឺជាផលិតផលពិសេសដាច់ដោយឡែកនិង ជាសក្តានុភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ចូវដុក កំពុងដំណើរការគម្រោងមណ្ឌលទេសចរណ៍វប្បធម៌ជំនឿព្រលឹង បាជួស៊ឺ (Bà Chúa Xứ) ដោយទឹកប្រាក់វិនិយោគសរុបចំនួន ៤៨៦ ពាន់លានដុងរួមមានបណ្តាប្រភេទសំណង់សម្រាប់បម្រើភ្ញៀវទេសចរដូចជា៖ ទីសក្ការៈបូជា វត្តអារាម កន្លែងលេងកម្សាន្តភោជនីយដ្ឋាន ប្រព័ន្ធខ្សែកាបកន្ត្រកយន្ត។ល។
ទីសក្ការៈបូជា បាជួស៊ឺ (Bà Chúa Xứ) គឺជាកេរតំណែលប្រវត្តិសាស្រ្តថ្នាក់ជាតិ មួយឆ្នាំៗ ទាក់ទាញភ្ញៀវប្រមា ណ ៤ លានលើកនាក់មកទស្សនានិងធ្វើធម្មយាត្រាគោរពបូជា
ភ្ញៀវទេសចរមកទស្សនាអាគារតាំងវត្ថុបុរាណនៅទីសក្ការៈ ថ្វយង៉ុកហូវស្ថិតនៅក្នុងបណ្តុំនៃមណ្ឌលទេសចរណ៍ជាតិ នូយសាម
ជារៀងរាល់ឆ្នាំ ពិធីបុណ្យ វៀបាជួស៊ឺនូយសាម (Vía Bà Chúa Xứ Núi
Sam) ត្រូវបានចាត់តាំងឡើងយ៉ាងឱឡារិកចាប់ពីថ្ងៃទី ២៣ - ២៧ ខែ ៤
(ចន្ទគតិ) កុ្នងនោះថ្ងៃបុណ្យសំខាន ់គឺថ្ងៃទី ២៥

ទន្ទឹមជាមួយនឹងការអភិវឌ្ឍទេសចរណ៍ជំនឿព្រលឹង ចូវដុកបន្តធ្វើពិពិធកម្មបណ្ដាផលិតផលទេសចរណ៍ ផ្តោតជាសំខាន់ទៅលើការវិនិយោគទាញយកផលពីរាល់ការរៀបចំដំណើរទេសចរណ៍ចំណុចទេសចរណ៍ដ៏ចម្បងនៃទីក្រុង។ ចូវដុក ក៏មានគោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ធម្មយាត្រា និងស្វែងយល់ អេកូទេសចរណ៍និងលម្ហែកាយ យោងតាមនោះនឹងផ្ដល់អាទិភាពអោយគម្រោងអភិវឌ្ឍន៍អេកូទេសចរណ៍ លម្ហែ កាយមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរនៅបានយូរ...។ 
"ទីក្រុង ចូវដុក ខំប្រឹងប្រែងកសាងទីក្រុងតាមទិសដៅកំណើនបៃតងជាទី
ក្រុងទេសចរណ៍ជិតស្និទ្ធដើម្បីមនុស្ស ទន្ទឹមនឹងនោះ ជំរុញខ្លាំងក្លាការទាញយកឧត្តមភាព សក្តានុពលមូលដ្ឋានដើម្បីអភិវឌ្ឍន៍បានឆាប់រហ័ស ផ្នែកពាណិជ្ជកម្ម- សេវាកម្ម - ទេសចរណ៍" - លោក ត្រឹនក្វឹកទន់ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ចូវដុក(ខេត្ត អានយ៉ាង)។

ទន្ទឹមនឹងនោះ ទីក្រុងបន្តជំរុញកិច្ចសហការខ្លាំងក្លាជាមួយបណ្តា មូលដ្ឋានក្នុងខេត្តនិងបណ្ដាខេត្ត ក្រុងនៅតំបន់វាលទំនាបទន្លេ គឺវឡុង ដើម្បីទាញយកសក្តានុពលនៃទេសចរណ៍ខាងជំនឿព្រលឹង ជាជំហានៗ បង្កបង្កើតនូវបណ្តាធួរទេសចរណ៍តំណភ្ជាប់ ជក់ចិត្ត ខិតខំប្រឹងប្រែងទាក់ទាញបរិមាណភ្ញៀវមកទស្សនាជារៀងរាល់ឆ្នាំកើនឡើងពី ៥ - ១០% សម្រេចបានប្រមាណ ៦,៥ លានលើកនាក់ក្នុងឆ្នាំ ២០២០ ...។
ភ្ញៀវទេសចរមកទស្សនាចំការអេកូឡូស៊ីរបស់បង អ៊ុតគឹង នៅឃុំ វិញទេ ស្រុក ចូវដុក ដោយជិះទូក
មានសកម្មភាពវប្បធម៌សិល្បៈប្រជាប្រិយជាច្រើនដូចជា៖ រាំនាគ លោតម៉ុងសាយ... ត្រូវបានរៀបចំឡើងក្នុងឱកាសពិធីបុណ្យ វៀបាជួស៊ឺនូយសាមទាក់ទាញអ្នកទស្សនាយ៉ាងច្រើនកុះករ

ក៏តាមប្រសាសន៍លោក ត្រឹនក្វឹកទន់ ដើម្បីអោយទេសចរណ៍ពិតជានឹងក្លាយទៅ ជាវិស័យសេដ្ឋកិច្ចមុខព្រួញ ចូវដុក បានលើកគោលដៅដល់ឆ្នាំ ២០២០ ខំប្រឹងប្រែងនឹងក្លាយទៅជាទីក្រុងពាណិជ្ជកម្ម -ទេសចរណ៍ប្រកបដោយអរិយធម៌ទំនើប ជិតស្និទ្ធផ្សារភ្ជាប់ទៅនឹងកំណើនបៃតង៕
កុងម៉ៅ - អៀនថាញ់ - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ