Chủ nhật, 15/09/2019, 17:11 GMT+7
ជនជាតិ ម៉្នុង ធ្វើស្រែរួចផុតពីភាពក្រីក្រ
08:18, 06/09/2019
នៅភូមិ ពីណាវ ឃុំ ញ៉ឹនដាវ ស្រុក ដាក់ រ - ឡឹប (ខេត្ត ដាក់ណុង) បងប្អូនជនជាតិ ម៉្នុង កំពុងមានរដូវកាលផ្ដល់ផលទ្វេដងនៅលើវាលស្រែទំហំ ប្រមាណ ១២ ហិកតា។
លោក​ ​ឡេវ៉ា​ន់​ធី​ ​ប្រធាន​គណៈកម្មាធិការ​ប្រជាជន​ស្រុក​ ​ដាក់​ ​រ​ ​-​ ​ឡឹប​ ​បានឱ្យ​ដឹង​ថា​៖​ ​ដោយសារ​ក្រុម​គ្រួសារ​ប្រជាជន​ឆ្នាំ​ណា​ក៏​ខ្វះ​ហូប​នា​ពេល​ប្រសព្វ​រដូវ​ទើប​ចាប់ពី​ឆ្នាំ​ ​២០០៨​ ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​បាន​លើកគោលការណ៍​រាន​ឆ្ការ​ ​ពង្រីក​ទូលាយ​វាលស្រែ​នៅ​ភូមិ​ ​ពី​ណាវ​ ​ដើម្បី​ធ្វើស្រែ​ព្រម​ជាមួយ​នោះ​ ​ជួយឧបត្ថម្ភ​ពូជស្រូវ​ ​ជី​បំប៉ន​ ​ថ្នាំ​ការពារ​រុក្ខជាតិ​ ​បច្ចេកទេស​ដាំដុះ​ជាដើម​អោយ​បងប្អូន​ជនជាតិ​។​
ភូមិ​ ​ពី​ណាវ​ ​ឃុំ​ ​ញ៉ឹ​នដាវ​ ​មាន​ប្រជាជន​ ​១០៥​ ​គ្រួសារ​គឺ​ភាគច្រើន​បាន​ងាក​មក​ធ្វើស្រែ​

ប្រព័ន្ធ​ធារា​សាស្រ្ត​ត្រូវ​បាន​បណ្ដាក់ទុន​កសាង​ឡើង​ជួយ​មាមីង​បងប្អូន​ម្ចាស់ការ​ជាង​ក្នុង​បញ្ហា​ផ្គត់ផ្គង់​ទឹក​ដល់​វាលស្រែ​
កម្មាភិបាល​ផ្នែក​ជំរុញ​កសិកម្ម​ឃុំ​ ​ញ៉ឹ​នដាវ​ ​ណែនាំ​បច្ចេកទេស​ធ្វើស្រែ​ជូន​មាមីង​បងប្អូន​ជនជាតិ​ ​ម៉្នុង​ ​នៅ​ភូមិ​ ​ពី​ណាវ​

ទូទាំងភូមិមានប្រជាជន ១០៥ គ្រួសារគឺភាគច្រើនបានងាកមកធ្វើស្រែ ជីវភាពរស់នៅសិ្ថរភាពជាងមុនច្រើន។ តួយ៉ាងដូចជាក្រុមគ្រួសារបង អ៊ីគឿង បង អ៊ីមៀន បង ក្បាង ។ល។ ការជួយឧបត្ថម្ភ ចង្អុលបង្ហាញនិងណែនាំបងប្អូនជនជាតិ ម៉្នុង រៀនរបរធ្វើស្រែនៅភូមិ ពីណាវ មិនត្រឹមតែរួមចំណែកក្នុងការធានាប្រភ ពស្បៀងអាហារប៉ុណ្ណោះទេថែមទាំងមានអត្ថន័យអំពីសង្គមដ៏ធំ ជួយបងប្អូនជនជាតិក្នុងភូមិ មានជីវភាពរស់នៅប្រកបដោយសិ្ថរភាពជាជំហានៗ៕
ហ៊ឹង​ធិញ​ ​-​ ​ង៉ុ​ក​មិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖