Chủ nhật, 29/03/2020, 10:21 GMT+7
ជនបទថ្មីបង្កជំហានវិវត្តនៅតំបន់បងប្អូនជនជាតិ
09:36, 19/02/2020
ក្រោយ​រយៈពេល​ជិត​ ​១០​ ​ឆ្នាំ​ដំណើរការ​កម្មវិធី​គោលដៅ​ជាតិក​សាង​ជនបទ​ថ្មី​នៅ​តំបន់​បងប្អូន​ជនជាតិភាគតិច​ ​ខេត្ត​ ​កា​ម៉ៅ​ ​មាន​ឃុំ​ចំនួន​ ​១៦​/​៥២​ ​សម្រេច​បាន​ស្តង់ដារ​ជនបទ​ថ្មី​ ​ក្នុង​នោះ​ ​មាន​ឃុំ​ជាច្រើន​សម្រេច​បាន​ពី​ ​១៥​ ​ដល់​ ​១៨​ ​លក្ខណៈ​វិនិច្ឆ័យ​។​ ​អត្រា​ក្រុម​គ្រួសារ​ក្រីក្រ​នៅ​តំបន់​បងប្អូន​ជនជាតិភាគតិច​ថយ​ចុះពី​ ​៣៦​%​ ​ក្នុង​ឆ្នាំ​ ​២០១០​ ​មក​នៅ​ត្រឹម​ ​១៦,៣៧​%​ ​នៅ​ឆ្នាំ​ ​២០១៩​។​
ខេត្ត​ ​កា​ម៉ៅ​ ​បច្ចុប្បន្ន​មាន​បងប្អូន​ជនជាតិភាគតិច​ចំនួន​ ​១៣​ ​ជនជាតិ​រស់នៅ​ដោយមាន​ប្រមាណ​ ​១២.០០០​ ​គ្រួសារ​ ​ក្នុង​នោះ​ ​ភាគច្រើន​ជា​បងប្អូន​ជនជាតិ​ ​ខ្មែរ​ ​និង​ ​ចិន​ ​រួមរស់​ជាមួយ​បងប្អូន​ជន​ជា​តិ​ដទៃ​ៗ​ ​ទៀត​នៅ​តាម​ឃុំ​សង្កាត់​ចំនួន​ ​៦៧​ ​ចំណុះ​ស្រុក​ ​ក្រុង​ចំនួន​ ​៩​។​
ទម្រង់​រូបភាព​ធ្វើស្រែ​សរីរាង្គ​គួបផ្សំ​ជាមួយ​ការ​ចិញ្ចឹម​បង្គា​ផ្តល់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​ខ្ពស់​រួមចំណែក​កែ​លម្អ​ជីវភាពរស់នៅ​របស់​ប្រជាកសិករ​នៅ​ភូមិលេខ​ ​១​ ​ឃុំ​ ​តឹន​ឡុក​បាក់​ ​ស្រុក​ ​ធើ​យ​ប៊ិញ​

យោងតាមគណៈកម្មការជនជាតិខេត្ត កាម៉ៅ ក្រោយរយៈពេលជិត ១០ ឆ្នាំដំណើរការកម្មវិធីគោលដៅជាតិ កសាងជនបទថ្មី ខេត្តបានវិនិយោគរាប់រយពាន់លានដុងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់បងប្អូនជនជាតិចំនួន ៤៥២ មានជិត ២.០០០ គ្រួសារបានឧបត្ថម្ភដីលំនៅដ្ឋាននិង ដីផលិតកម្មជិត ៣.០០០ គ្រួសារផ្លាស់ប្តូរមុខរបរ ជាង ១.១០០ គ្រួសារបានឧបត្ថម្ភអំពីទឹកស្អាតប្រើប្រាស់ ២០០ គ្រួសារបានឧបត្ថមតាំងទីលំនៅឡើងវិញ។
ខ្សែ​ផ្លូវ​គមនាគមន៍​អន្តរ​ភូមិ​ ​អន្តរ​ឃុំ​ទាំងឡាយ​ត្រូវ​បាន​ចាក់​បេតុង​ ​ឆ្លើយតប​តាម​លក្ខណៈ​វិនិច្ឆ័យ​ជនបទ​ថ្មី​នៅ​ឃុំ​ ​តឹន​ឡុក​បាក់​ ​ស្រុក​ ​ធើ​យ​ប៊ិញ​

ទន្ទឹមនឹងនោះ ចលនាប្រឡងប្រណាំង "កាម៉ៅ រួមកម្លាំងកសាងជនបទថ្មី" បានបងប្អូនជនជាតិភាគតិចច្រើនកុះករគាំទ្រយ៉ាងសកម្ម។ ក្រុមគ្រួសារជាច្រើនបានខិតខំប្រឹងប្រែងឈានឡើងក្នុងការបង្កបង្កើនផល ប្រកបអាជីវកម្មនិងជួយគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បរិច្ចាគដីសាងសង់អគារ ប្រជុំជីវភាពវប្បធម៌ រួមវិភាគទានជាទឹកប្រាក់ ថ្ងៃពលកម្មដើម្បីកសាងខ្សែផ្លូវគមនាគមន៍ជនបទ សាលារៀន មណ្ឌលសុខភាព ។ល។
គ្រឿងបរិក្ខារ​ម៉ា​ស៊ីន​ទំនើប​ៗ​ ​ត្រូវ​បាន​វិនិយោគ​បម្រើការ​ថែទាំ​សុខភាព​ជូន​ប្រជាជន​នៅ​មណ្ឌលសុខភាព​ឃុំ​ ​តឹន​ឡុក​បាក់​ ​ស្រុក​ ​ធើ​យ​ប៊ិញ​

អាស្រ័យហេតុដូច្នេះ មុខមាត់តំបន់បងប្អូនជនជាតិភាគតិចនៅខេត្ត កាម៉ៅ កំពុងមានការប្រែថ្មីពីមួយថ្ងៃទៅមួយថ្ងៃ កម្រិតប្រជាបញ្ញា ជីវភាពខាងសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិត្រូវបានកែលម្អនិងកើនឡើងឥតឈប់ឈរ ។ល។ 
បណ្ណាល័យ​សាលាបឋមសិក្សា​ ​តឹ​នប៊ិញ​ ​ឃុំ​ ​តឹន​ឡុក​បាក់​ ​ស្រុក​ ​ធើ​យ​ប៊ិញ​ ​ដោយមាន​សៀវភៅ​គ្រប់​ប្រភេទ​ជាង​ ​១.០០០​ ​ក្បាល​

​ព្រម​ជាមួយ​នោះ​ ​ស្ថានភាព​សន្តិសុខ​នយោបាយ​ ​សណ្តាប់​ធ្នាប់​សុវត្ថិភាព​សង្គម​នៅ​លើ​ភូមិសាស្ត្រ​ខេត្ត​ត្រូវ​បាន​ថែរក្សា​រឹងមាំ​ ​អត្រា​ក្រុម​គ្រួសារ​ប្រជាជន​បាន​ប្រើប្រាស់​អគ្គិសនី​ ​ទឹក​ស្អាត​ ​បង្គន់​ស្រប​អនាម័យ​និង​ការថែទាំ​សុខភាព​បងប្អូន​ជនជាតិ​ក៏បាន​កែ​លម្អ​គួរ​ឱ្យ​កត់សម្គាល់​។​ ​មូលដ្ឋាន​សុខាភិបាល​ ​អប់រំ​ ​គុណភាព​ធនធានមនុស្ស​នៅ​តាម​ឃុំ​ទាំងឡាយ​ ​នៃ​តំបន់​បងប្អូន​ជនជាតិភាគតិច​ឆ្លើយតប​បាន​នឹង​សំណូមពរ​ ​នៃ​សមាហរណកម្ម​និង​អភិវឌ្ឍន៍​។​
មុខមាត់​ជនបទ​ថ្មី​នៃ​ឃុំ​ ​តឹន​ឡុក​បាក់​ ​ស្រុក​ ​ធើ​យ​ប៊ិញ​ ​មានការ​ប្រែ​ថ្មី​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​

យោង​តាម​លោក​ ​ត្រៀ​វក្វាង​លើយ​ ​ប្រធាន​គណៈកម្មការ​ជនជាតិ​ខេត្ត​ ​កា​ម៉ៅ​ ​គណៈកម្មការ​ជនជាតិ​ខេត្ត​នឹង​បន្ត​ចង្អុល​បង្ហាញ់​ ​និង​ណែនាំ​មូលដ្ឋាន​ទាំងឡាយ​បំពេញ​ល្អ​ការងារ​ឃោសនា​ ​ចលនា​បងប្អូន​ជនជាតិ ភាគតិច​ចូលរួម​កសាង​ជនបទ​ថ្មី​យ៉ាងសកម្ម​ ​ចលនា​បងប្អូន​ជនជាតិ​អនុវត្ត​ទម្រង់​រូបភាព​ផលិតកម្ម​ ​វារីវប្បកម្ម​មានប្រសិទ្ធភាព​ ​ជួយគ្នា​ទៅវិញទៅមក​ក្នុង​ការ​អភិវឌ្ឍ​ ​សេដ្ឋកិច្ច​គ្រួសារ​ ​រួមចំណែក​លើកកម្ពស់​ប្រភព​ចំណូល​។​ ​ឆ្នាំ​ ​២០១៨​ ​ប្រាក់ចំណូល​ជាមធ្យម​លើ​មនុស្សម្នាក់​នៅ​តំបន់ជនបទ​សម្រេច​បាន​ ​២៩​ ​លាន​ដុង​ក្នុង​មនុស្សម្នាក់​ក្នុង​មួយឆ្នាំ​ ​(​កើន​ ​២,២​ ​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​ ​២០១០​)​។​
ឡ​សម្ងួត​បង្គា​ក្រៀម​ ​នំបំពង​ប្រើ​បច្ចេកវិទ្យា​អគ្គិសនី​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នៅ​សហករណ៍​ ​តឹន​ផា​ត​លើយ​ ​ឃុំ​ ​តឹន​អឹ​ន​តី​ ​ស្រុក​ ​ង៉ុ​ក​ហៀន​
ទម្រង់​រូបភាព​ចិញ្ចឹម​ពស់​ចាន់​ល្មម​ ​នាំមក​នូវ​ប្រសិទ្ធភាព​សេដ្ឋកិច្ច​កែ​លម្អ​ប្រាក់ចំណូល​របស់​គ្រួសារ​លោក​ ​ភុង​វ៉ាន់​លួល​ ​នៅ​ភូមិលេខ​ ​៤​ ​ឃុំ​ ​តឹន​ឡុក​បាក់​ ​ស្រុក​ ​ធើ​យ​ប៊ិញ​

ខេត្ត​ ​កា​ម៉ៅ​ ​ខិតខំ​ប្រឹងប្រែង​ដល់​ឆ្នាំ​ ​២០២០​ ​ឃុំ​នី​មួយ​ៗ​ ​នៅ​លើ​ភូមិសាស្ត្រ​ ​ខេត្ត​សម្រេច​បាន​ជាមធ្យម​ពី​ ​១៦,៥​ ​លក្ខណៈ​វិនិច្ឆ័យ​កសាង​ជនបទ​ថ្មី​ឡើង​ទៅ​ ​ខេត្ត​ខិតខំ​ប្រឹងប្រែង​មាន​ពី​ ​១​ ​អង្គភាព​ថ្នាក់​ស្រុក​ឡើង​ទៅ​សម្រេច​បាន​ស្តង់ដារ​ជនបទ​ថ្មី​និង​មាន​ស្រុក​ចំនួន​ ​៣​ ​សម្រេច​បាន​ ​៦​ ​លក្ខណៈ​វិនិច្ឆ័យ​ឡើង​ទៅ​ ​ពី​ ​៥​ ​ឃុំ​ឡើង​ទៅ​សម្រេច​ស្តង់ដារ​ជនបទ​ថ្មី​កម្រិតខ្ពស់​ ​២​ ​ឃុំ​ឡើង​ទៅ​សម្រេច​ស្តង់ដារ​ជនបទ​ថ្មី​គំរូ​ ​មាន​ ​២៧​ ​ភូមិ​លំបាកលំបិន​សម្រេច​ស្តង់ដារ​ជនបទ​ថ្មី​៕​
គីមហា - ភុកថាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ