Chủ nhật, 19/01/2020, 17:6 GMT+7
ជីវភាពរស់នៅឈានឡើងដោយសារដើមស្មាច់
17:24, 06/12/2019
អាស្រ័យដោយទទួលម៉ៅការលើដីព្រៃស្មាច់ការពារ គ្រួសារក្រីក្រជាច្រើននៅអនុមណ្ឌលខេល ៣៤ នៃភូមិ កានហ្កាវ ឃុំ ដុងហ៊ឹង B ចំណុះស្រុក អានមិញ (ខេត្ត គៀនយ៉ាង) ទទួលបានប្រាក់ចំណូលស្ថិរភាព ហើយជាជំហានៗ ចាកផុតពីភាពក្រីក្រ។
យោងតាមលោក ង្វៀនថាញ់កុង លេខាសាខាបក្ស ប្រធានភូមិ កានហ្កាវ ទូទាំងភូមិមាន ៣៦៦ គ្រួសារគឺមាន ១៤២ គ្រួនៅអនុមណ្ឌលលេខ ៣៤ បានទទួលម៉ៅការដីព្រៃស្មាច់ការពារទំហំ ១.២៩៦ ហិកតា។ 
ដើមស្មាច់ធ្វើសសរគ្រឹះគឺជាប្រភេទរុក្ខជាតិដាំយកដើមដុះលើដីជ្រាបជាតិជូរដីជ្រាបជាតិប្រៃ ត្រូវបានដាំជាទូទៅនៅខេត្ត គៀនយ៉ាង

បន្ទាប់ពីទទួលម៉ៅការ ប្រជាជនមានសិទ្ធិរុករកធ្វើអាជីវកម្មក្នុង ១០% នៃផ្ទៃដីសរុបដែលបានទទួលម៉ៅការ បន្ទាប់មកបន្តដាំកូនស្មាច់ជាថ្មីឡើងវិញហើយចេះតែបង្វិលជុំយ៉ាងដូច្នេះជារៀងរាល់ឆ្នាំដើម្បីរក្សាផ្ទៃដីព្រៃស្មាច់អោយបានស្ថិរភាព។
ដើមស្មាច់ធ្វើសសរគ្រឹះត្រូវបានប្រើសម្រាប់ពង្រឹងខឿនគ្រឹះត្រង់កន្លែងងាយបាក់ស្រុត ដីភក់ជ្រាំ ដីលិចទឹក

ប៉ុន្មានឆ្នាំថ្មីៗ នេះ តម្លៃដើមស្មាច់កើនឡើងជាបន្តបន្ទាប់ (ប្រហែលពី ១៥ ដល់ ២០ លានដុងក្នុង ១.០០០ ម៉ែត្រក្រឡា) បានជាជីវភាពរស់នៅរបស់ប្រជាជនមានការ ផ្លាស់ប្តូរគួរឱ្យកត់សម្គាល់។
ស្មាច់ធ្វើសសរគ្រឹះឡើងថ្លៃខ្លាំង ក្នុងមួយហិកតាអ្នកដាំស្មាច់នៅ អ៊ូមិញធឿង ចំណេញបានពី ៨០ ដល់ ១០០ លានដុងក្នុងមួយរដូវ
 

បច្ចុប្បន្ននេះមានគ្រួសារជាច្រើនបានធូរធារ សង់បានផ្ទះថ្មី តួយ៉ាងដូចជាគ្រួសារ៖ លោក តូនវ៉ាន់រ៉យ លោកស្រី ក្វាច់ធីដែប និងលោក វ៉វ៉ាន់ថាច់ …៕
ឡេ​សែន​ ​-​ ​ភុ​ក​ថាញ់​
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ