Thứ 5, 02/04/2020, 0:47 GMT+7
តំបន់បងប្អូនជនជាតិ ខ្មែរ ខេត្ត ហូវយ៉ាង ប្រែមុខមាត់ថ្មី
08:14, 04/06/2019
បច្ចុប្បន្ន ស្រុក វីធុយ (ខេត្ត ហូវយ៉ាង) មានបងប្អូនជនជាតិ ខ្មែរ ស្នាក់នៅជាង ៨០០ គ្រួសារដោយមានចំនួនមនុស្សជាង ៣.០០០ នាក់ដែលរស់នៅប្រមូលផ្តុំនៅតាមឃុំ៖ វីធុយ វីទ្រុង វីប៊ិញ និង វិញទ្រុង។ ប្រសិនបើនៅឆ្នាំ ២០០៤ អត្រាគ្រួសារក្រីក្រនៅលើភូមិសាស្រ្តគឺជាង ៤១%មកដល់បច្ចុប្បន្នតួលេខនោះក៏ត្រូវបានកែលម្អឡើងគួរឱ្យកត់សម្គាល់ នៅតែ ១២% ប៉ុណ្ណោះ ...។
ធ្វើដំណើរមកដល់ភូមិលេខ ៥ ឃុំ វិញទ្រុងយើងខុំ្ញបានឃើញផ្ទាល់នឹងភែក្ន នូវរាល់ការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់ បងប្អូនជនជាតិ ខ្មែរ នៅទីនេះ។ ផ្ទះសំបែងធំទូលាយមាំទាំលេចឡើងមួយថ្ងៃកាន់តែច្រើន។ ប្រសិនបើពីរបីឆ្នាំមុន ចំនួន គួ្រសារ ខែរ្ម កី្រក្រនៅកុ្នងភូមិស្មើនឹង អត្រា ជិត ៥០% គឺមកទល់ពេលនេះនៅត្រឹមតែជិត ១០% ប៉ុណ្ណោះ។
ផ្លូវថ្នល់ទាំងឡាយដែលចូលទៅកាន់ភូមិស្រុកបងប្អូនជនជាតិ ខ្មែរ នៅស្រុក វីធុយ ឥឡូវនេះសុទ្ធតែបានចាក់ជាបេតុង ចាក់កៅស៊ូមាំទាំទាំងអស់


លោក គីមហៀនអ្នក ភូមិម្នាក់បានអោយដឹងថា អាស្រ័យដោយខិតខំព្យាយាមធ្វើការរកស៊ីព្រមជាមួយនឹងការឧបត្ថម្ភ យ៉ាងពេញទំហឹងពីអាជ្ញាធរ ជីវភាពរស់នៅ របស់ក្រុមគ្រួសារគាត់និងមាមីងបងបូ្អនជ នជាតិ ខែរ្ម នៅកុ្នងភូមិបានល្អប្រសើរជាងមុនយ៉ាងច្រើន។
ផ្ទះសំបែងដ៏ធំទូលាយមាំទាំរបស់បងប្អូនជនជាតិ ខ្មែរ នៅភូមិលេខ ៥ ឃុំ
វិញទ្រុង ស្រុក វីធុយ លេចឡើងមួយថ្ងៃកាន់តែច្រើន
ស្រុក វីធុយ ចាត់តាំងបណ្តុះបណ្តាលវិជ្ជាជីវៈផ្សារភ្ជាប់ទៅនឹងបង្កការងារធ្វើជូនក្រុមគ្រួសារបងប្អូនជនជាតិខ្មែរ ជាច្រើនគ្រួ
ស្រុក វីធុយ យកចិត្តទុកដាក់អភិវឌ្ឍន៍បណ្ដាទម្រង់រូបភាពផលិតកម្ម
ប្រកបដោយប្រសិទ្ធភាពនៅតំបន់បងប្អូនជនជាតិ ខ្មែរ

មកដល់ភូមិលេខ ៦ និងភូមិលេខ ៨ នៅឃុំជនបទថ្មី វីធុយ ជាកន្លែងដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅជិត ២៥០ គ្រួសារ យើងខ្ញុំសង្កេតឃើញភាគច្រើនផ្លូវគមនាគមន៍ត្រូវបានចាក់បេតុងមាំទាំ ប្រព័ន្ធអគ្គិសនីត្រូវបានធ្វើថ្មី ទឹកស្អាតក៏បាននាំមកដល់គ្រួសារនីមួយៗ។

ឆ្នាំ ២០១៨ កន្លងទៅថ្មីៗ នេះ អាជ្ញាធរឃុំបានជំរុញយ៉ាងខ្លាំងក្លានូវ ការងារឧបត្ថម្ភទុនកម្ចីអភិវឌ្ឍន៍ ផលិតកម្ម ចលនាអោយបងប្អូនមាមីងបង្វែររចនាសម្ព័ន្ធដំណាំដាំដុះ និងសត្វចិញ្ចឹម សមស្របនឹងលក្ខខណ្ឌធាតុអាកាសដីធ្លី ដាក់ឲ្យដំណើរការបណ្ដាទម្រង់រូបភាពផលិតកម្មប្រកបដោយប្រសិទ្ធភាពដូចជា៖ ចិញ្ចឹមកន្ធាយ បណ្តុះផ្សិតចំបើង បន្លែបង្ការ។ល។
មុខមាត់ជនបទតំបន់បងប្អូនជនជាតិ ខ្មែរ នៅស្រុក វីធុយ
មានការផ្លាស់ប្តូរ ប្រែមុខមាត់ថ្មីយ៉ាងច្រើន
 
បច្ចុប្បន្នស្រុក វីធុយ មានបងប្អូនជនជាតិ ខ្មែរ ជាង ៨០០ គ្រួសារជាមួយចំនួនមនុស្សជាង ៣.០០០ នាក់ ភាគច្រើនប្រមូលផ្តុំនៅតាមឃុំ៖ វីធុយ វីទ្រុង វីប៊ិញ និង វិញទ្រុង
ពិធីបុណ្យអុំទូក-ង របស់បងប្អូនជនជាតិ ខ្មែរ នៅស្រុក វីធុយ បានប្រព្រឹត្តឡើង
យ៉ាងផុលផុស ទាក់ទាញចំណាប់អារម្មណ៍នៃប្រជាជនក្នុងស្រុកយ៉ាងកុះករ
 
រួមចំណែកជួយដល់បងប្អូនជនជាតិ ខ្មែរ ជាច្រើនគ្រួសារឱ្យរួចផុតពីភាពក្រីក្រ។ តួយ៉ាងដូច ជាក្រុមគ្រួសារលោក យ័ញហឿង នៅភូមិលេខ ៦ ។ ពីមុននេះ ដោយសារតែកូនច្រើន ធ្វើការរកស៊ីត្រូវខាតបង់ទើបគ្រួសារលោក បង្ខំចិត្តបញ្ចាំដីស្រែអស់ ០,៥ ហិកតា។ អាស្រ័យដោយការជួយឧបត្ថម្ភរបស់អាជ្ញាធរ ការខំខ្នះខ្នែងធ្វើការរកស៊ី មកទល់បច្ចុប្បន្ននេះក្រុមគ្រួសារគាត់ក៏លោះដីបានមកវិញហើយសាងសង់បានផ្ទះថ្មីមានតម្លៃជិត ២០០ លានដុង...។
 
បច្ចុប្បន្នស្រុក វីធុយ មានឃុំ ៣ គឺ៖ វីថាញ់ វីធុយនិង វីថាំង សម្រេចបានលក្ខណៈវិនិច្ឆ័យជនបទថ្មីរួចរាល់។ វីធុយ ខំប្រឹងប្រែងនាពេលខាងមុខប្រាក់ចំណូលរបស់ប្រជាជននឹងកើន ឡើងពី ១,៥ ដល់ ២ ដង អត្រាគ្រួសារក្រីក្រនឹងថយចុះពី ២ ដល់ ៣% ក្នុងមួយឆ្នាំ ព្រមជាមួយនេះដែរក៏មានឃុំ ២ ទៀតគឺ៖ វីទ្រុង និង វិញធន់តីសម្រេចជាស្ថាពរនូវលក្ខណៈវិនិច្ឆ័យ ជនបទថ្មី៕
ធូហៀន
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ