Thứ 4, 20/11/2019, 13:5 GMT+7
ថ្ងៃថ្មីលើភូមិស្រុកបងប្អូនជនជាតិ ខ្មែរ
09:54, 14/04/2019
សម្របខ្លួនទៅក្នុងបរិយាកាសដ៏អ៊ឹកធឹកនៃរដូវផ្ការីកនៅភូមិភាគខាងត្បូង ភូមិស្រុកទាំងឡាយនៅខេត្ត ត្រាវិញ ផុលផុសដោយក្តីសប្បាយរីករាយអំណរស្រុកភូមិផ្លាស់ប្តូរថ្មី។ ដើម្បីទទួលបាននូវសមិទ្ធផលដ៏ប្រសើរនេះ ក្រៅពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋ ក៏ត្រូវតែរំលឹកដល់ការខិតខំប្រឹងប្រែងរបស់បងប្អូនជនរួមជាតិ ខ្មែរ ក្នុងការពួតដៃគ្នាកសាងភូមិស្រុកស្រស់ស្អាតសម្បូរសប្បាយ...។
ភាពអ៊ូអរនៅភូមិរបរនាថ្ងៃដំបូងនៃនិទាឃរដូវ
ក៏ដូចជាបណ្តាជនជាតិដទៃទៀតដែរ បុណ្យចូលឆ្នាំថ្មីគឺជាឱកាសដើម្បីបងប្អូនជនជាតិ ខ្មែរ ជួបជុំជាមួយក្រុមគ្រួសារ សួរសុខទុក្ខនិងលើកទឹកចិត្តគ្នាក្នុងការធ្វើពលកម្ម បង្កបង្កើន ផល។ នៅខេត្ត ត្រាវិញ កន្លែងដែលមានអត្រាបងប្អូនជនជាតិខ្មែរ ជាង ៣០% នៃចំនួនប្រជាជនសរុប បងប្អូនមាមីងកំពុងប្រមូលផ្តុំកម្លាំងអោយការផលិតស្រូវរដូវដើមឆ្នាំ ក្រៅពីនេះនៅទាំងដាំបន្ថែមបន្លែបង្ការ ឪឡឹកដើម្បីបង្កើនចំណូល។
ជ្រុងមួយនៃទីក្រុង ត្រាវិញ (ត្រាវិញ) បច្ចុប្បន្ននេះ

ចំពោះក្រុមគ្រួសារជនជាតិខ្មែរ ទាំងឡាយដែលប្រកបរបរប្រពៃណី តាំងពីភូមិរបរត្បាញកន្ទេល កាហម (ក្រហម) ភូមិរបរត្បាញរវ៉ៃ ដាយអាន (ស្រុក ត្រាគូ) រហូតដល់ភូមិរបរនំអន្សមជ្រូក ត្រាកួន (ស្រុក កូវង៉ាង) ឬក៏ក្រុមគ្រួសារទាំងឡាយដែលជំនាញខាងដាំបន្លែបង្ការនៅស្រុក ចូវថាញ់... អាស្រ័យដោយអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសទៅក្នុងផលិតកម្ម ទិន្នផល ពលកម្មបានកើនឡើងគួរឲ្យកត់សម្គាល់ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិត្រូវបាន កែលម្អប្រសើរជាងមុនយ៉ាងច្រើន។
"ការផ្លាស់ប្តូរជាក់ស្តែងបំផុតក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិ ខ្មែរ
នៅ ត្រាវិញ គឺផ្លូវថ្នល់ថ្មីត្រូវបានក្រាលកៅស៊ូ ចាក់បេតុងរឹងមាំ ងាយស្រួល
ដល់ការធ្វើដំណើរទៅមក រកស៊ីលក់ដូរ។ ទន្ទឹមនឹងនោះ ស្ទើរតែគ្រប់ព្រះវិហារ
វត្ត ខ្មែរ សុទ្ធសឹងត្រូវបានស្ថាបនាអោយល្អជាងមុន ក្លាយជាមោទនភាពនៃ
ស្រុកភូមិ។ ផ្ទះសម្បែងរបស់បងប្អូនជនជាតិ ខ្មែរ ក៏ត្រូវបានសាងសង់មាំទាំ
ធំទូលាយ ជាសារវ័ន្តមិននៅមានផ្ទះបណ្តោះអាសន្នដូចពីមុនទៀតទេ"
- លោក ថាច់មុនី អនុប្រធានគណៈកម្មការជនជាតិខេត្ត ត្រាវិញ។

ជាគ្រួសារមួយក្នុងចំណោម ១៥០ គ្រួសារនៅភូមិរបរត្បាញកន្ទេល កាហម ចំណុះឃុំ ហាមតឹន (ស្រុក ត្រាគូ) ក្រុមគ្រួសារលោក គីមកឿង ជាច្រើនឆ្នាំកន្លងមកនៅតែបន្តរក្សារបរប្រពៃណីនេះ។ អាស្រ័យដោយបានវិនិយោគទិញម៉ាស៊ីនត្បាញ ២ គ្រឿង ក្នុងមួយថ្ងៃៗ គ្រួសារគាត់ផលិតបានកន្ទេលចំនួន ២០ ទិន្នផលកើនឡើង ១០ ដង ចំណូលបានប្រមាណ ៣០ លានដុងក្នុងមួយខែ។ ការងារចេះតែដំណើរការជាប្រចាំ ជាពិសេសគឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី របរត្បាញកន្ទេលបាននាំមកនូវប្រភពចំណូលស្ថិរភាពជូនក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ទាំងឡាយនៅឃុំ ហាមតឹន។
នំអន្សមជ្រូក ត្រាកួន ជាផលិតផលពិសេសប្រចាំតំបន់ដ៏ល្បីឈ្មោះរបស់ខេត្ត ត្រាវិញ
 
ចាកចេញពីស្រុក ត្រាគូ យើងខ្ញុំបានឆៀងចូលឃុំ គីមហ្វា (ស្រុក កូវង៉ាង) កន្លែងដែលមានភូមិរបរនំអន្សមជ្រូក ត្រាកួន ដ៏ល្បីឈ្មោះ។ ក៏ដូចជាជនជាតិ គិញ ដែរក្នុងឱកាសនេះគ្រួសារជនជាតិ ខ្មែរ ខ្លះក៏វេចនំអន្សមជ្រូកសម្រាប់សែនជូនជីដូនជីតា បុព្វការីជនទាំងឡាយផងទុកជូនជាអំណោយផង ហើយក៏រួមចំណែកថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីផង។

កសិករប្រមូលផលឪឡឹកនៅឃុំ ឡុងសឺន ស្រុក កូវង៉ាង

គ្រួសារបងស្រី ថាច់ធីត្រឺន រួមមានបងប្អូនស្រីៗ ៩ នាក់ សុទ្ធតែប្រកបរបរវេចនំអន្សមជ្រូកប្រពៃណី មកទល់ពេលនេះម្នាក់ៗ មានសិប្បកម្មនំអន្សមរៀងៗ ខ្លួន។ ថ្ងៃធម្មតា សិប្បកម្មនីមួយៗ របស់គ្រួសារបងស្រីវេចបានពី ៣០០ - ៤០០ នំ ដោយឡែកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីត្រូវដាក់បន្ថែមបុគ្គលិកចំនួន ៦០ នាក់ សម្រាប់វេចជាមួយបរិមាណពី ៦.០០០ - ៧.០០០ នំក្នុងមួយថ្ងៃ។
ក្រុមគ្រួសារអ្នកស្រី សឺនអ្វៀន នៅឃុំ ហាមតឹន ស្រុក ត្រាគូ បង្វែរមកត្បាញកន្ទេលដោយម៉ាស៊ីនផ្តល់ទិន្នផលកើនឡើង ១០ ដងបើធៀបទៅនឹងមុននេះ

មកដល់ឃុំ ឡុងសឺន (ស្រុក កូវង៉ាង) អាចប្រទះឃើញភ្លាមនូវចម្ការបន្លែទាំងឡាយវែងដាច់កន្ទុយភ្នែក បណ្ដាថ្នាលឪឡឹកពេញដោយផ្លែមូលរលើបគួរអោយទាក់ភ្នែក។ នោះគឺចម្ការដ៏ល្វឹងល្វើយជាង ២០.០០០ ម៉ែត្រក្រឡារបស់គ្រួសារបង ឡឹមថាញ់កុង។ ជាមួយនឹងផ្ទៃដីចំនួន ៨.០០០ ម៉ែត្រក្រឡាដាំឪឡឹក អាស្រ័យដោយផលិតកសិកម្មស្អាត ត្រឹមតែ ២ ខែក្រោយ គ្រួសារ បង ឡឹមថាញ់កុង មានប្រាក់ចំណូលរាប់សិបលានដុង។ នោះគឺចម្ការសណ្ដែកដីជាង ២៥.០០០ ម៉ែត្រក្រឡារបស់លោក គឹមធឿង អាស្រ័យដោយអនុវត្តបច្ចេកទេសដាក់ជីទ្រាប់បាតមួយដងនៅដើមរដូវកាល ប្រាក់ចំណាយបានថយចុះគួរអោយកត់សម្គាល់ ទិន្នផលកើនឡើង ១០%។ល។
សិប្បកម្ម ថាញ់ដាត របស់លោក ទ្រីកាញ់ ឃុំ ហាមយ៉ាង ស្រុកត្រាគូ ផលិតគ្រែ កៅអីឫស្សីដោយគ្រឿងម៉ាស៊ីនផ្តល់ទិន្នផលខ្ពស់ មានប្រាក់ចំណូលស្ថិរភាព ២០ លានដុងក្នុងមួយខែ

ប្រភពធនធានពីបណ្ដាកម្មវិធីនិងគម្រោងនានា
ទូទាំងខេត្ត ត្រាវិញ បច្ចុប្បន្នមានក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ ក្រីក្រប្រមាណ ១០.០០០ គ្រួសារ ស្មើនឹងអត្រា ១១,២១% នៃចំនួនក្រុមគ្រួសារខ្មែរសរុបក្នុងខេត្ត។ ឃុំចំនួន ១០០% លើភូមិសាស្ត្រមានផ្លូវគមនាគមន៍ក្រាលកៅស៊ូ ចាក់បេតុងរឹងមាំចូលដល់មជ្ឈមណ្ឌលឃុំ។ ១០០% ឃុំ ភូមិមានបណ្តាញអគ្គិសនីជាតិ។ ៩៣% ក្រុមគ្រួសារបងប្អូនជនជាតិ ខ្មែរ បានប្រើប្រាស់ទឹកស្របអនាម័យ...។
ធើ្វដំណើរមកកាន់ដែនដីបែ៉កខាងលិចនៃភូមិភាគខាងត្បូង បណ្តោយតាមផូ្លវជាតិលេខ ៦០ ឆ្លងផុតខេត្ត បេនត្រែ ឆ្លងស្ពាន កូជៀន គឺដល់ភូមិសាស្ត្រនៃខេត្ត ត្រាវិញ កន្លែងដែលចំនួនបងប្អូនជនជាតិ ខ្មែរ មានអត្រាជាង ៣០% នៃចំនួនប្រជាជនទូទាំងខេត្ត

ដើម្បីសម្រេចបានលទ្ធផលគួរឲ្យលើកសរសើរដូចខាងលើនេះ ខេត្ត ត្រាវិញ បានគួបបញ្ចូលដោយជោគជ័យនូវរាល់ប្រភពធនធានពីកម្មវិធីនិងគម្រោងនានារបស់មជ្ឈិមនិងមូលដ្ឋាន។
កម្មាភិបាលឃុំ ឡុងសឺន សុ្រក កូវង៉ាង ណែនាំកសិករពីបចេក្ច ទេស
ដាំសណែក្ត ដីផ្តល់ទិន្នផលខ្ពស់
 
យោងតាមលោក ថាច់ មុនី អនុប្រធានគណៈកម្មការជនជាតិខេត្ត ត្រាវិញ ក្នុងឆ្នាំ ២០១៨ កន្លងទៅ ខេត្តបានរដ្ឋាភិបាល ផ្តល់ថវិកាចំនួន ៥១ ពាន់លានដុងដើម្បីវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភដល់ការអភិវឌ្ឍផលិតកម្មនិងបណ្តុះបណ្តាលលើកកម្ពស់សមត្ថភាពកម្មាភិបាល។ ខេត្តក៏បានប្រើប្រាស់ថវិកាជិត ២៤២ ពាន់លានដុងដើម្បីជួយឧបត្ថម្ភដីលំនៅដា្ឋន ដីបង្កបង្កើនផល ជួយឧបត្ថម្ភឥណទានអាទិភាពនិងបង្វែរមុខរបរជូនបងប្អូនជនជាតិ ខ្មែរ រាប់ពាន់លើកក្រុមគ្រួសារ។
ខេត្ត ត្រាវិញ តែងតែផ្តោតជាសំខាន់ទៅលើការអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌ប្រពៃណីរួមចំណែកថែទាំល្អជីវភាពខាងស្មារតីរបស់បងប្អូនជនជាតិ ខ្មែរ នៅបណ្ដាភូមិស្រុក

អាស្រ័យយ៉ាងដូច្នេះ គ្រួសារជាច្រើនក្លាហានហ៊ានវិនិយោគ បង្វែររាប់ពាន់ហិកតាដីផលិតស្រូវមិនសូវមានប្រសិទ្ធភាពមក ដាំសណ្តែកដី ពោតដាំស្មៅនិងចិញ្ចឹមហ្វូងសត្វស្រុក... នាំមកនូវប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ ខ្ពស់ជាងពី ២ ដល់ ៣ ដងបើធៀបទៅនឹងកាលពីមុន។
ឃុំចំនួន ១០០% នៅលើភូមិសាស្រ្តខេត្ត ត្រាវិញ មានផ្លូវគមនាគមន៍
ត្រូវបានក្រាលកៅស៊ូ ចាក់បេតុងរឹងមាំដល់មជ្ឈមណ្ឌលឃុំ

ចាប់ពីឥឡូវនេះដល់ឆ្នាំ ២០២០ ខេត្ត ត្រាវិញ នឹងបន្តដំណើរការគម្រោងអនុវត្តគោលនយោបាយពិសេសដោយឡែកជួយឧបត្ថម្ភដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់បងប្អូនជនជាតិភាគតិចលើភូមិសាស្រ្ត។ ជាមួយថវិកាសរុបចំនួន ៤៥៨,៨៥ ពាន់លានដុង តាមការគ្រោងទុក មានប្រមាណ ១៦.០០០ គ្រួសារបងប្អូនជនជាតិភាគតិចក្រីក្រនឹងត្រូវបានឧបត្ថម្ភដីលំនៅដ្ឋាន ដីបង្កបង្កើនផល បង្វែរមុខរបរនិងអភិវឌ្ឍន៍ផលិតកម្មដោយប្រភពកម្ចីឥណទានអាទិភាព។
ភ្ញៀវទេសចរបរទេសអញើ្ជញមកទស្សនា សែង្វ យល់អំពីការអភិរក្ស ពងី្រកនូវភាសានិយាយ អក្សរសរសេររបស់បងបូ្អនជាតិ ខែរ្ម នៅខេត្ត ត្រាវិញ
 
ទន្ទឹមនឹងការជួយឧបត្ថម្ភរបស់បក្សនិងរដ្ឋ ជនជាតិខ្មែរនៅ ត្រាវិញ បានពង្រីកនូវកម្លាំងផ្ទៃក្នុង បង្វែររចនាសម្ព័ន្ធដំណាំដាំដុះ និងសត្វចិញ្ចឹមអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងផលិតកម្ម ពង្រីកផ្ទៃដីដាំដុះ បង្កើនទិន្នផលជាបណ្តើរៗ ដើម្បីឈានឡើងរួចផុតពីភាពក្រីក្រនិងធ្វើមានដោយត្រឹមត្រូវ។ ស្រុកភូមិ ត្រាវិញ សព្វថ្ងៃនេះកំពុងផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ សម្របខ្លួនទៅនឹងសម្រស់និទាឃរដូវដែលកំពុងឈានមកដល់ជាមួយបងប្អូនជនជាតិខ្មែរ នៅទីនេះ៕
 ធូហឿង - អានហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖