Thứ 4, 22/01/2020, 4:7 GMT+7
ទិសដៅថ្មីសម្រាប់បណ្តាសហករណ៍នៅ ដាក់ណុង
15:31, 24/10/2018
នាបច្ចុប្បន្ន ដាក់ណុង មានសហករណ៍ចំនួន ៩១ កំពុងធ្វើសកម្មភាព ក្នុងនោះ មាន ៨៨ សហករណ៍ដំណើរការតាមច្បាប់សហករណ៍ឆ្នាំ ២០១២។ ដើម្បីបង្កើនបន្ថែមនូវប្រភេទមុខរបរសេវាកម្មផ្សេងៗ ទៀត សហករណ៍ជាច្រើនបានម្ចាស់ការវិនិយោគទុនរួមគ្នា ចងសម្ព័ន្ធជាមួយគ្នា។ 
អាស្រ័យហេតុដូច្នេះហើយ ក្នុងឆ្នាំ ២០១៥ សហករណ៍ជាច្រើនបានមានកម្រិត ផលចំណូលជិត ៣,៩ ពាន់ លានដុង ជីវភាពរស់នៅរបស់កម្មាភិបាល សមាជិកសហករណ៍បានកែលម្អយ៉ាងច្បាស់ក្រឡែត...។
សហករណ៍ ដុងទៀន នៅឃុំ ដាក់ស៊ីនស្រុក ដាក់រឡឹប បានកៀរគរទុននៃបណ្តាសមាជិក សហករណ៍ដើម្បីវិនិយោគចិញ្ចឹមជ្រូកបន្តពូជនិងជ្រូកយកសាច់តាមទម្រង់រូបភាពបិទជិត សុវត្ថិភាពនឹងជំងឺរាតត្បាត

ក្នុងអំឡុងកាលដំណើរការបានលេចឡើងនូវទម្រង់រូបភាពសហករណ៍ថ្មីជាច្រើនដែលធ្វើសកម្មភាពប្រកប ដោយប្រសិទ្ធភាព បង្កើតទិសដៅថ្មីឱ្យសមាជិកនិងពលករទាំងឡាយ។ តួយ៉ាងដូចជា៖ សហករណ៍ ដុងទៀន ចិញ្ចឹមជ្រូកញីតាមបច្ចេកវិទ្យាខ្ពស់ ផ្គត់ផ្គង់ពូជដល់ទីផ្សារនៃភូមិភាគកណ្តាល តីង្វៀន និងភូមិភាគខាងត្បូង សហករណ៍កសិរុក្ខកម្ម ណាមហា ជំនាញកុ្នងការកែចៃផ្ន លិតផលខ្លឹមប្រេងដូចជា៖ ខ្លឹមប្រេង ផ្លែហ្កឹក (Momordica cochinchinensis) ខ្លឹមប្រេងស្លឹកគ្រៃ បណ្តាផលិតផលថែទាំសម្ផស្ស ធ្វើអំពីផ្លែហ្កឹក... មូលនិធិកៅស៊ូទីរួមខេត្ត យ៉ាងៀ មានទំហំទុនធ្វើសកម្មភាពជិត ៣០០ ពាន់លានដុងឧបត្ថម្ភដើមទុនទាន់ពេលតាមតម្រូវការនៃបណ្ដាគ្រួសារប្រកបអាជីវកម្ម...។
សហព័ន្ធសហករណ៍ខេត្ត ដាក់ណុង ចាត់តាំងហ្វឹកហ្វឺនដើម្បីលើកកម្ពស់ចំណេះដឹងអំពីការអភិវឌ្ឍ សេដ្ឋកិច្ចសមូហភាពជូនបងប្អូនមាមីងសមាជិកសហករណ៍នៅលើភូមិសាស្រ្តខេត្ត

លោក ង្វៀនថេហាយ (ខាងស្ដាំ)អនុប្រធានក្រុមប្រឹក្សាភិបាលសហករណ៍ ម្រេច ធន់ផាត ឃុំធន់ផាត ស្រុក ដាក់សុង (ដាក់ណុង)បានផ្តោះប្តូរបទពិសោធន៍ដាំម្រេចជាមួយសមាជិកសហករណ៍ដើម្បីលើកកម្ពស់គុណភាពផលិតផលម្រេច

នាពេលថ្មីៗ នេះ សហព័ន្ធសហករណ៍ខេត្ត ដាក់ណុង បានប្រារព្ធពិធីបើកអាគារឧទេស្ទ នាមនិងលក់ផលិតផលសុវតិ្ថភាពរបស់បណ្តាសហករណ ៍ក្រុមសហការ។ ក្នុងរូបថត៖ បណ្តាមុខទំនិញកសិផលដែលបណ្តាសហករណ៍ផលិតចេញត្រូវបានដាក់តាំងនៅអាគារលក់ទំនិញ

នាពេលខាងមុខនេះ ដាក់ណុងនឹងបន្តការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាព។ ជំរុញខ្លាំងការងារបណ្តុះបណ្តាល បំប៉នចំណេះដឹងដល់ប្រភពធនធានមនុស្សសម្រាប់សហករណ៍កសាងបណ្តាទម្រង់រូបភាពផលិតកម្មផ្សារភ្ជាប់ជាមួយនឹងការលក់កសិផលចម្បងៗ។ខេត្តក៏បានផ្ទៀងផ្ទាត់ឡើងវិញ ចែកជាក្រុមនូវសហករណ៍ទាំងឡាយដែលមិនទាន់បានផ្លាស់ប្តូរតាមច្បាប់ដើម្បីមានវិធានការដោះស្រាយទាន់ពេលវេលា៕
អាញ់យុង - ឌឹកហ៊ុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ