Thứ 4, 19/02/2020, 19:35 GMT+7
និទាឃរដូវនៅតំបន់ព្រំដែននៃមាតុភូមិ
14:43, 06/01/2020
ឃុំ ស៊ីនធៅ ជាតំបន់ដីព្រំដែនឆ្ងាយដាច់ស្រយាលនៅចុងប៉ូចប៉ែកខាងលិចនៃមាតុភូមិ កំពុងមានការផ្លាស់ប្តូរថ្មីពីមួយថ្ងៃទៅមួយថ្ងៃ។ ស្វិតស្វាញឆ្លងកាត់រាល់ក្តីលំបាកលំបិន រាល់បញ្ហាប្រឈមនានា បងប្អូនបណ្តាជនជាតិនៅទីនេះបានអភិវឌ្ឍសេដ្ឋកិច្ចលើកកម្ពស់ជីវភាពវប្បធម៌ជាជំហានៗ ទន្ទឹមនឹងនោះរក្សាខ្ជាប់ខ្ជួនសន្តិសុខ ស្ថិរភាពសង្គមនៅតំបន់ព្រំដែន...
ខិតខំប្រឹងប្រែងពុះពារក្តីលំបាកនៅតំបន់ចុងប៉ូចប៉ែងខាងលិចនៃមាតុភូមិ
ស្ថិតនៅចម្ងាយពីមជ្ឈមណ្ឌលស្រុក មឿងញ៉ែ (ខេត្ត ដៀនបៀន) ៥០ គីឡូម៉ែត្រ ឃុំ ស៊ីនធៅ រួមមាន ៧ ភូមិ ៣១០ ក្រុមគ្រួសារជាមួយមនុស្សចំនួន ១.៣៦៩ នាក់ ក្នុងនោះមាន ៩៦% ជាបងប្អូនជនជាតិ ហាញី។
ផ្លូវឡើងទៅឃុំស៊ីនធៅ បច្ចុប្បន្ន

នេះគឺជាឃុំព្រំដែននៃស្រុកមឿងញ៉ែ ជាកន្លែងដែលមានបង្គោលព្រំដែន អាប៉ាចាយ នៅកម្ពស់ ១.៨៦៤ ម៉ែត្រ លើកំពូលភ្នំ ខ្វាងឡាសាន ជាខណ្ឌសីមារវាងប្រទេសទាំង ៣ វៀតណាម - ឡាវ - ចិន។ ដើម្បីទៅដល់ ស៊ីនធៅ យើងខ្ញុំត្រូវឆ្លងកាត់កំណាត់ផ្លូវ បត់បែនតាមជម្រាលភ្នំចោតជាច្រើន។
ភូមិ តាកូគី - កន្លែងលំបាកលំបិនបំផុតរបស់ឃុំ ស៊ីនធៅ
បច្ចុប្បន្នមានអគ្គិសនីប្រើប្រាស់ហើយ
 
មានវត្តមានតាំងពីព្រលឹមស្រាងៗ ខណៈទឹកសន្សើមមិនទាន់រលាយអស់ផងយើង ខ្ញុំបានប្រទះឃើញបរិយាកាសអ៊ូអរត្រៀមទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិ ហាញី។ ទទួលយើងខ្ញុំនៅការិយាល័យធ្វើការបងស្រី ពើមីឡេ លេខា បក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំបានឲ្យដឹងថា៖ បុណ្យចូលឆ្នាំថ្មីរបស់ជនជាតិ ហាញី ជាទូទៅត្រូវបានប្រព្រឹត្តឡើងនៅថ្ងៃ រោង ដំបូងនៃខែ ធ្នូ ក៏ជាដំណាក់កាលដែលបងប្អូនជនជាតិប្រមូលផលរដូវស្រូវចុងឆ្នាំរួចរាល់។ 
ភូមិឋានរបស់ជនជាតិ ហាញីនៅតំបន់ព្រំដែននៃមាតុភូមិ 

តាមទំនៀមទម្លាប់របស់ជនជាតិ ហាញី ចូលឆ្នាំថ្មីនៅថ្ងៃនេះគឺបងប្អូនជនជាតិនឹងទទួលបានសេចក្តីសុខសប្បាយសុខភាពមាំមួននិងធ្វើការរកស៊ីចំរុងចំរើន។ ឃុំស៊ីនធៅ បច្ចុប្បន្នខុសពីដើមច្រើន។ អាស្រ័យដោយ​ បណ្ដាកម្មវិធីគម្រោងរបស់បក្សនិងរដ្ឋ ព្រមជាមួយការខំប្រឹងប្រែងឈានឡើងរបស់បងប្អូនជនជាតិ ឃុំ ស៊ីនធៅ មិននៅមានផ្ទះឫស្សីស្បូវធ្លុះ ធ្លាយទ្រុឌទ្រោមឡើយ។
ជីវភាពរស់នៅរបស់ជនជាតិហាញី នៅឃុំ ស៊ីនធៅ
មួយថ្ងៃៗ កាន់តែសម្បូរសប្បាយ

ប្រព័ន្ធអគ្គីសនី ផ្លូវថ្នល់សាលារៀនជាសារវន្តត្រូវបានធ្វើរួចរាល់ ស្ថានីយ៍សុខាភិបាលត្រូវបានកសាងឡើងសម្រេចស្តង់ដារជាតិ ក្រុមគ្រួសារជាច្រើនក៏មានទូរទស្សន៍ ទូទឹកកក ម៉ូតូ។ល។ ដើម្បីរួចផុតពីភាពអត់ឃ្លានក្រីក្រ ភាពអន់ថយ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ ថ្នាក់បានចលនាបងប្អូនជនជាតិជំរុញខ្លាំង ក្លាការអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសទៅក្នុងការផលិត ការចិញ្ចឹមសត្វ។ 
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ ក្នុងដំណើរដើរល្បាតព្រំដែន

លោក ង្វៀន វូផាន ប្រធានគណៈកម្មាធិការប្រជាជនឃុំបានអោយយើងខ្ញុំដឹងបន្ថែមថា៖ ឃុំ ស៊ីធៅ បច្ចុប្បន្ន មានផ្ទីដីដាំស្រូវទឹកជាង ១៣៧ ហិកតាហើយកំពុងដាំពិសោធន៍ស្រូវ ២ រដូវផងដែរ ក្រៅពីនោះ នៅថែមទាំងដាំពោតដំឡូងមី សណ្តែកដី សណ្តែក បន្លែ។ ជាពិសេស ក្រុមគ្រួសារជាច្រើននៅថែមទាំងដាំក្រវាញធ្វើឱសថ មា នប្រាក់ចំណូលក្នុងមួយហិកតាពី ៤ ដល់ ៥ លានដុងក្នុងមួយឆ្នាំ។ 
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែនអាប៉ាចាយ ចុះភូមិជួយបងប្អូនជនជាតិ
សង់ផ្ទះសំបែងឡើងវិញ

បណ្ដាទម្រង់រូបភាពផលិតកម្មផ្សារភ្ជាប់នឹងការលក់កសិផល ធ្វើសេដ្ឋកិច្ចគ្រួសារ សេដ្ឋកិច្ចកសិដ្ឋានលេចឡើងមួយថ្ងៃកាន់តែច្រើន តួយ៉ាងដូចជា៖ ក្រុមគ្រួសារលោក ពើយ៉ឹនស៊ិញ ស៊ុងភីស៊ិញ នៅភូមិ តាខូឃឺក្រុមគ្រួសារបង ចាងវ៉ាងស៊ិញ លូស្វៀនភូ នៅភូមិ អាប៉ាចាយ ជាដើម។
ការចាត់តាំងថ្នាក់រៀនតាមទម្រង់រូបភាពសាលារៀនថ្មី នៅសាលាបឋមសិក្សាអឌ្ឍអន្តេវាសិកជនជាតិ ស៊ីនធៅ បានផ្តល់ឱកាសអោយសិស្សសាលាបញ្ចេញទស្សនៈ ការយល់ដឹងរបស់ខ្លួនកាន់តែច្រើនថែមទៀតនៅចំពោះមុខលោកគ្រូ អ្នកគ្រូនិងមិត្តភ័ក្រ្ត
 
អាស្រ័យដោយការខំប្រឹងប្រែងឈានឡើង ឃុំ ស៊ីនធៅ សម្រេចបាន ១៥/១៩ លក្ខណ:វិនិច្ឆ័យជនបទថ្មី ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន ២៦ លានដុងក្នុងមួយឆ្នាំ។ បងប្អូនជនជាតិក្នុងឃុំលែងមានការកាប់ បំផ្លាញព្រៃឈើ ប្រព្រឹត្តអំពើអបាយមុខសង្គមផ្សេងៗ កើតកូនទី ៣ ទៀតឡើយ...។
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ ហាត់សិល្បៈជាមួយមាមីងបងប្អូនជនជាតិនៅមូលដ្ឋានត្រៀមទទួលអំណរបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី

រក្សាភ្ជាប់ខ្ជួនស្ថានភាពនយោបាយ-សង្គម នៅតំបន់ព្រំដែន
ដើម្បីអោយឃុំ ស៊ីនធៅ បានដូចបច្ចុប្បន្ននេះ ត្រូវរំលឹកដល់ការរួមចំណែករបស់កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ។
យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ ហាត់សិល្បៈជាមួយមាមីងបងប្អូនជនជាតិនៅមូលដ្ឋានត្រៀមទទួលអំណរបុណ្យចូលឆ្នាំប្រពៃណីរបស់ជនជាតិ ហាញី
 
​បងហ្វាងគីមថាញ់ អនុប្រធានស្នងការនយោបាយនៃប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយ បានឲ្យដឹងថា យុទ្ធជនទាំងអស់នៅទីនេះតែងតែចាត់ទុកប៉ុស្តិ៍ជាផ្ទះព្រំដែនជាស្រុកកំណើត បងប្អូនជនជាតិនៅ កន្លែងបោះទីតាំងគឺជាបងប្អូនសាច់ញាតិ។
ជាមួយទិសស្លោក "៤ រួម" (បរិភោគរួម រស់នៅរួម ធ្វើការរួមរួមគ្នានិយាយភាសាជនជាតិ)យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន
អាប៉ាចាយ បានរួមចំណែកមិនតិចដើម្បីបង្កើតឡើងជា ស៊ីនធៅមួយដែលមានផ្នត់នៃជីវភាពវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ
 
​ជារៀងរាល់ខែប៉ុស្តិ៍ការពារព្រំដែនរួម ជាមួយឃុំលើកផែនការដើម្បីអោយកម្មាភិបាលយុទ្ធជននិងកងសេនាជនមូលដ្ឋានដើរល្បាតព្រំដែន ការពារសន្តិសុខសណ្តាប់ធ្នាប់លើភូមិសាស្រ្ត ជាពិសេសគឺនៅអំឡុងថ្ងៃចូលឆ្នាំប្រពៃណីរបស់បងប្អូនជនជាតិ ហាញី។ 
ស្ពានយោលក្នុងកម្មវិធីសុខមាលភាពសង្គមបានជួយដល់ជីវភាពរស់នៅ
របស់បងប្អូនជនជាតិនៅភូមិ តាកូគី មានការផ្លាស់ប្តូរច្រើន

ក្រៅពីភារកិច្ចការពារសន្តិសុខព្រំដែន កម្មាភិបាល យុទ្ធជនរបស់ប៉ុស្តិ៍ថែមទាំងឧស្សាហ៍ចុះទៅភូមិឋាន ណែនាំបងប្អូនជនជាតិអភិវឌ្ឍផលិតកម្ម ពង្រីកដីស្រែដាំស្រូវទឹក ២ រដូវរាប់សិបហិកតា សហការជាមួយសាជីវកម្មសេដ្ឋកិច្ចនានាជួយឧបត្ថម្ភគោបន្តពូជជូនក្រុមគ្រួសារក្រីក្រជាដើម។
ការងារថែទាំសុខភាពបងប្អូនជនជាតិនៅឃុំ ស៊ីនធៅ តែងតែបានយកចិត្តទុកដាក់ជាប្រចាំ។ ក្នុងរូបថត៖ ពិនិត្យនិងព្យាបាលជម្ងឺជូនបងប្អូនជនជាតិហាញី នៅស្ថានីយ៍សុខាភិបាលឃុំ ស៊ីនធៅ

ទន្ទឹមនឹងនោះ កម្មាភិបាលស្ថានីយ៍សុខាភិបាលប្រជាយោធារបស់ប៉ុស្តិ៍តែង ចាត់តាំងជារឿយៗ នូវការពិនិត្យ ជម្ងឺចល័តជូនបងប្អូនជនជាតិនៅភូមិឆ្ងាយៗ ពីទីប្រជុំជន ជួយបងប្អូនជនជាតិសង់ផ្ទះសំបែងឡើងវិញ ហើយណែនាំជួយបង្រៀនកូនក្មួយបងប្អូនជនជាតិរៀនសូត្រ។ល។  ជាមួយនឹងទង្វើជាក់ស្តែងមានប្រសិទ្ធភាពទាំងនេះ កម្មាភិបាលយុទ្ធជនប៉ុស្តិ៍ការពារព្រំដែន អាប៉ាចាយបានកសាងយុទ្ធសាស្ត្រការពារជាតិបានល្អ បង្កបានទំនុកទុកចិត្តចំពោះសហគមន៍បណ្តាជនជាតិ រឹតចំណងមនោសញេត្ចនាកងទ័ព - ប្រជាជននៅតំបន់ព្រំដែននៃមា តុភូមិ៕
 ហ៊ឺវហាយ - អានថាញ់ដាត - ស៊ន់ទឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ