Thứ 6, 21/02/2020, 22:16 GMT+7
វាលទំនាបទន្លេ គឺវឡុង ប្រឈមជាមួយនឹងបំណាក់ដី
11:14, 17/01/2020
ស្ថានភាពបាក់ច្រាំងទន្លេ រសាត់ឆ្នេរសមុទ្រនៅវាលទំនាបទន្លេ គឺវឡុង កំពុងតែមានការវិវត្តដ៏ស្មុគស្មាញ កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃទាំងខាងវិសាលភាពនិងទាំងខាងកម្រិត គំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ទ្រព្យសម្បត្តិប្រជាជន ប៉ះពាល់ដល់ផលិតកម្ម ហេដ្ឋារចនាសម្ព័ន្ធតំបន់ប្របមាត់សមុទ្រ មាត់ទន្លេក៏ដូចជាការបណ្តាលអោយហិនហោចព្រៃលិចទឹក ប្របមាត់សមុទ្រ។
ស្ថានភាពបំណាក់ដីនិងផលប៉ះពាល់
យោងតាមក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ បច្ចុប្បន្នតំបន់វាលទំនាបទន្លេ គឺវឡុង មានការបាក់ស្រុតដីនៅ ៥៦៤ ចំណុចដោយមានប្រវែងសរុបជាង ៨៣៤ គីឡូម៉ែត្រ ក្នុងនោះមាន ៥១២ កន្លែងបំណាក់ដីច្រាំងទន្លេដោយមានប្រវែងសរុបប្រមាណជា ៥៦៦ គីឡូម៉ែត្រ ភាគច្រើននៅបណ្តោយតាមដងទន្លេ ទៀន ទន្លេ ហូវ ទន្លេ វ៉ាម-កដុង ទន្លេ វ៉ាម-កតី និងដៃទន្លេសំខាន់ៗ នៃប្រព័ន្ធព្រែក ប្រឡាយ ៥២ ចំណុចបំណាក់ដីឆ្នេរសមុទ្រដោយមានប្រវែងសរុប ២៦៨ គីឡូម៉ែត្រ។
សំណង់ទំនប់ច្រាំងទប់ទល់នឹងការបាក់ស្រុតដីនៅឃុំ ដឹតមូយ ស្រុក ង៉ុកហៀន (ខេត្ត កាម៉ៅ)
 
ខ្សែទំនប់សមុទ្រជាច្រើននៅតាមខេត្តមួយចំនួន នៃតំបន់ប្របមាត់សមុទ្រនៅវាលទំនាបទន្លេ គឺវ ឡុង ក៏កំពុងតែរងការ ខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារបាតុភាពរេចរិលហូរច្រោះរសាត់ឆ្នេរសមុទ្របង្កឡើង។
លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក និងឧបនាយករដ្ឋមន្ត្រីទិ្រញឌិញយុង ជាមួយថ្នាក់ដឹកនាំបណ្ដាខេត្តក្នុងតំបន់វាលទំនាបទន្លេ គឺវឡុងអញ្ជើញទៅពិនិត្យមើលខ្សែទំនប់សមុទ្រត្រូវបាក់ស្រុតនៅលើភូមិសាស្ត្រឃុំ តឹនថាញ់ ស្រុក ហ្កកុងដុង ដែលជាចំណុចមួយក្នុងបណ្ដា "ចំណុចក្តៅ"អំពីការបាក់ស្រុតដីនៅខេត្ត តៀនយ៉ាង

ហើយមានទំនប់សមុទ្ររាប់សិបគីឡូម៉ែត្រត្រូវរងផលប៉ះពាល់ ទាំងយប់ទាំងថ្ងៃ ដងព្រៃការពារប្របមាត់សមុទ្រជាច្រើនត្រូវកួចរសាត់ទៅ។យោងតាម ស្ថិតិ ជាមធ្យមក្នុងមួយឆ្នាំៗ ការហូររសាត់ឆ្នេរបានបណ្តាលឱ្យបាត់បង់ដី ព្រៃលិចទឹកប្របមាត់សមុទ្រនៃបណ្ដាខេត្តនៅ វា លទំនាបទន្លេ គឺវឡុង ប្រមាណជា ៣០០ ហិកតា។ 
ការបាក់ដីយ៉ាងធ្ងន់ធ្ងរនៅលើខ្សែផ្លូវជាតិលេខ ៩១ ត្រង់កំណាត់ឆ្លងកាត់ឃុំ ប៊ិញមី (ខេត្ត អានយ៉ាង)
បងស្រី ង្វៀនធីប៊ិចលៀន ស្នាក់នៅម្ដុំ ធើយលើយ ក្នុងសង្កាត់ ធើយអាន ខណ្ឌអូម៉ូន ទីក្រុង កឹនធើ ឈរនៅកន្លែងដែលពីមុននោះជាផ្ទះរបស់គាត់ ឥឡូវត្រូវលិចបាត់ក្នុងបាតទន្លេទៅហើយ

ស្ថានភាពបំណាក់ដីមិនត្រឹមតែកើតមានឡើងនៅរដូវវស្សាប៉ុណ្ណោះទេ នៅទាំងកើតមានឡើងក្នុងរដូវប្រាំងទៀតផង តាំងពីដងទន្លេសំខាន់ៗ រហូតដល់ប្រព័ន្ធព្រែកប្រឡាយដែលមានកម្រិតកាន់តែច្រើនឡើង ហើយគ្រោះថ្នាក់ជាងពីមួយថ្ងៃទៅមួយថ្ងៃ។ ជាពិសេស ប្រហែលបីឆ្នាំថ្មីៗ នេះ ស្ថានភាព រេចរិលហូរច្រោះរសាត់ឆ្នេរសមុទ្របានរំកិលចូលទៅក្នុងដែនដីគោក កួចយកទៅនូវដងព្រៃ លិចទឹកជាច្រើន ជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាជនរាប់ម៉ឺនគ្រួសារ បង្កផលប៉ះពាល់អាក្រក់ដល់ការបង្កបង្កើន ផលកសិកម្មនិងវារីវប្បកម្ម។ គួរចាប់អារម្មណ៍ជាងគឺ បាតុភាពនេះកំពុងមានសញ្ញារាលដាលដោយទ្រង់ទ្រាយកាន់តែធំពីមួយថ្ងៃទៅមួយថ្ងៃ។
 
"ចាំបាច់ត្រូវដំណើរការនូវការវាយតម្លៃជាលក្ខណៈទូទៅដោយផ្អែកលើមូលដ្ឋានគម្រោងប្លង់មេ តំបន់វាលទំនាបទន្លេ គឺវឡុង ឡើងវិញ។ ផ្តើមពីនោះ បង្កើនការអនុវត្តភាពជឿនលឿនខាងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាដើម្បីដោះស្រាយការបាក់ស្រុតដីម៉ឺងម៉ាត់ជាង មានប្រសិទ្ធភាពជាង ចៀសវាងស្ថានភាព "ធ្វើខាងមុខ ខូចខាងក្រោយ"អភិវឌ្ឍន៍អស្ថិរភាព" - លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលង្វៀនស៊ន់ភុក។

បំណាក់ដីនៅម្ដុំខ្សែ ទំនប់សមុទ្រខាងលិចចំណុះឃុំ ខាញ់ប៊ិញតីស្រុក ត្រឹនវ៉ាន់ធើយ
(ខេត្ត កាម៉ៅ)

វាយតម្លៃព្រមៗ គ្នានិងស្វែងរកដំណោះស្រាយប្រកបដោយចីរភាព
នៅចំពោះមុខការប្រែប្រួលដ៏ស្មុគស្មាញនៃបាតុភាពនេះ ជាពិសេសគឺនៅរវាងខែ កញ្ញា ខែ តុលា ជារៀងរាល់ឆ្នាំ មូលដ្ឋាននានានៅតំបន់វាលទំនាបទន្លេ គឺវឡុង ដូចជា៖ ខេត្ត អានយ៉ាង កាម៉ៅ កៀនយ៉ាងសុកត្រាំង បេនត្រែ ឡុងអាន ... ត្រូវប្រកាសភាពអាសន្នពីការបំណាក់ដីឆ្នេរសមុទ្រ ច្រាំងទន្លេនៅលើភូមិសាស្ត្រ។ថ្មីៗ នេះ លោកនាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀនស៊ន់ភុក បានអញ្ជើញចូលរួមកិច្ចប្រជុំការងារជាមួយថ្នាក់ដឹកនាំនៃ ១៣ ខេត្តក្រុងនៅតំបន់វាលទំនាបទន្លេ គឺវឡុង ដើម្បីពិភាក្សាពីរាល់ដំណោះស្រាយសំដៅកាត់បន្ថយដល់កម្រិតទាបបំផុតនូវបច្ច័យដែលបង្កឡើងដោយការបាក់ស្រុតដី។ 
អង្គភាពសមត្ថកិច្ចទាំងឡាយកំពុងកៀរគរកម្មកររាប់រយនាក់ទម្លាក់បាវខ្សាច់ចុះដើម្បីជួសជុលពង្រឹងផ្លូវទំនប់ច្រាំង កាត់បន្ថយការបាក់ស្រុតដីនៅខេត្ត អានយ៉ាង

ថ្លែងយោបល់ក្នុងកិច្ចប្រជុំការងារ លោកនាយករដ្ឋមន្រ្តី ង្វៀនស៊ន់ភុក សំណូមពរអោយដំណើរការភ្លាម នូវរាល់ដំណោះស្រាយសំដៅដោះស្រាយដាច់ស្រេចនូវផលវិបាកនៃបាតុភាពបាក់ស្រុតដី បញ្ជាក់ច្បាស់ថាបក្ស រដ្ឋនឹងធ្វើអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីឧបត្ថម្ភ និងរួមដំណើរជាមួយនឹងការអភិវឌ្ឍរបស់តំបន់ ដ៏សំខាន់នេះ។

យោងតាមនោះ ក្នុងអំឡុងពេល ១០ ឆ្នាំកន្លងទៅថ្មីៗ នេះ មជ្ឈិមបានចាត់ចែងថវិកាសរុបជាង ១៦.០០០ ពាន់លានដុងដើម្បីកសាងបណ្ដាសំណង់ការពារទប់ស្កាត់ទៅនឹងការបាក់ស្រុតដី។ គ្រាន់តែគិតដោយឡែកក្នុងឆ្នាំ ២០១៨ ក្រៅអំពីការចាត់ចែងថវិកាតាមផែនការដើម្បីអោយបណ្ដាមូលដ្ឋាន កសាងសំណង់ការពារ ទប់ស្កាត់ការបាក់ស្រុតដី នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានឧបត្ថម្ភ ១.៥០០ ពាន់លានដុងពីប្រភពថវិកាបម្រុងមជ្ឈិមដើម្បីដោះស្រាយបន្ទាន់ ២៩ គម្រោងបំណាក់ដីច្រាំងទន្លេ ឆ្នេរសមុទ្រស្ថិតនៅ ១៣ ខេត្ត ក្រុងក្នុងតំបន់។
បណ្ដាសំណង់ទំនប់ច្រាំងទប់ទល់ទៅនឹងការបាក់ដីការពារដីនៅឃុំ ខាញ់ប៊ិញតី ស្រុក ត្រឹនវ៉ាន់ធើយ (ខេត្ត កាម៉ៅ)
រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក ង្វៀនស៊ន់កឿង អញ្ជើញពិនិត្យមើលស្ថានភាពបំណាក់ដីនៅខ្សែទំនប់ច្រាំង ដឹតមូយ ឃុំ ដឹតមូយស្រុក ង៉ុកហៀន (ខេត្ត កាម៉ៅ)
ដំណើរការសាងសង់សំណង់ទំនប់ច្រាំងទប់ទល់នឹងការបាក់ដីទន្លេ អូម៉ូនស្ថិតនៅម្ដុំ ធើយលើយ សង្កាត់ ធើយអាន ខណ្ឌ អូម៉ូន ទីក្រុង កឹនធើ
ភាពស្រស់ស្រាយដោយឥតកង្វល់របស់ប្អូនៗ កុមារដែលរស់នៅក្នុងផ្ទះបណ្តោះអាសន្នក្នុងតំបន់ដែលមានហានិភ័យខ្ពស់ក្នុងបំណាក់ដីនៅឃុំ ដឹតមូយ ស្រុក ង៉ុកហៀន (ខេត្ត កាម៉ៅ)
ប្រជាជនដែលរស់នៅប្របមាត់ទន្លេ មាត់សមុទ្រនៅឃុំ ដឹតមូយ ស្រុក ង៉ុកហៀន
(ខេត្ត កាម៉ៅ) តែងតែប្រឈមនឹងគ្រោះមហន្តរាយបំណាក់ដីដែលកំពុងរង់ចាំ
គំរាមកំហែងជារាងរាល់ថ្ងៃ
 
ក្នុងបរិបទនៃការបាក់ស្រុតដីយ៉ាងធ្ងន់ធ្ងរនៅវាល ទំនាបទន្លេ គឺវឡុងបច្ចុប្បន្ននេះ ទិសដៅនៃការទប់ទល់ចាំបាច់គឺត្រូវវាយតម្លៃព្រមៗ គ្នាលើគ្រប់មូលហេតុ ទន្ទឹមនឹងនោះ មានបណ្ដាយន្តការកៀរគរប្រភពកម្លាំងក្នុងសង្គមដើម្បីទប់ទល់ប្រកបដោយប្រសិទ្ធភាព ការវិនិយោគសាងសង់ ជួសជុល ការពារតំបន់ប្របមាត់ទន្លេ មាត់សមុទ្រចាំបាច់ត្រូវផ្សារភ្ជាប់ជាមួយការអភិវឌ្ឍរបររកស៊ីចិញ្ចឹមជីវិត អោយសហគមន៍។ម៉្យាងវិញទៀត មូលដ្ឋានទាំងឡាយត្រូវជំរុញខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្រ - បច្ចេក វិទ្យាក៏ដូចជាបើកទូលាយកិច្ចសហ ប្រតិបត្តិការអន្តរជាតិដើម្បីទប់ទល់ សិក្សាស្រាវជ្រាវអនុវត្តរាល់ដំណោះស្រាយកែតម្រូវលំហូរទន្លេនិងបង្កបង្កើតច្រាំងសមុទ្រឡើងវិញដោយវិធីសមស្របនៅវាលទំនាបទន្លេ គឺវឡុង៕
អត្ថបទ៖ ហ្វាងទន់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ