Thứ 6, 21/02/2020, 22:59 GMT+7
សម្រស់និទាឃរដូវនៅ ងា៉បៃ
10:31, 25/01/2020
នៅអំឡុងថ្ងៃដំណាច់ឆ្នាំ ២០១៩ ផ្លូវថ្នល់ ឃុំ សង្កាត់នៅ ង៉ាបៃ (ខេត្ត ហូវយ៉ាង) គ្រប់ទីកន្លែងផុលផុសនូវបរិយាកាសនៃនិទាឃរដូវថ្មី។ នៅលើទន្លេ កាយកូន ទូកកប៉ាល់ចតជាប់ៗ គ្នាផ្តោះប្តូរទំនិញ។ នៅលើដងផ្លូវ បាច់ដាំង រថយន្ដដឹកជញ្ជូនទាំងឡាយបន្តកន្ទុយគ្នាដឹកទំនិញបំពេញតម្រូវការក្នុងឱកាសចូលឆ្នាំថ្មី។
 
ទីរួមខេត្ត ង៉ាបៃ ជាទីក្រុងធំទីពីរនៃខេត្ត ហូវយ៉ាង បន្ទាប់ពីទីក្រុង វីថាញ់។ នេះគឺជាទីជួប ប្រសព្វនៃព្រែកធំៗ ទាំង ៧ បង្កើតជាបណ្តាញ គមនាគមន៍ផ្លូវទឹកដ៏ងាយស្រួលទៅ នឹងចំណុច ស្នូលដ៏សំខាន់គឺទន្លេ ហូវ - ជាដៃទន្លេធំមួយ ក្នុងចំណោមដៃទន្លេធំទាំងពីរនៃទន្លេ មេគង្គ។
ផ្សារអណ្តែត ង៉ាបៃ តែងតែទាក់ទាញភ្ញៀវទេសចរនាឱកាសចូលឆ្នាំថ្មី និទាឃរដូវឈានមកដល់ម្តងៗ

លេខានៃគណៈកម្មាធិការបក្ស ទីរួមខេត្ត  ង៉ាបៃ ង្វៀនធៀនញើន បានអោយដឹងថា៖  មកទល់ពេលនេះ ទីរួមខេត្តសម្រេចបានជា សារវ័ន្តរួចរាល់នូវភារកិច្ចស្នូលគឺការកសាង ជនបទថ្មីកម្រិតលើកកម្ពស់និងទីក្រុងចំណុះ ខេត្ត។ ប្រសិនបើមុននេះ ង៉ាបៃ ត្រូវបានគេ ស្គាល់ដល់ដោយសារតែលក្ខណៈពិសេសមួយ គឺមាន ៧ ដងព្រែកហូរចាក់ចេញទៅប្រាំពីរទិស  គឺឥឡូវនេះទីក្រុងនៃតំបន់ដីដែលធ្លាប់បាន កំណត់នាមដ្ឋានក្នុង បទចម្រៀងប្រជាប្រិយ វ៉ុងកូ  ដ៏ល្បីឈ្មោះ "ទូកកន្ទេលកាម៉ៅ" របស់អតីត សិល្បករ អ៊ូតត្រាអូន មានការផ្លាស់ប្ដូរថ្មីជាច្រើន ជាមួយនឹងគម្រោងគមនាគមន៍ទាំងឡាយ តភ្ជាប់គ្នាហើយ បែកចេញទៅច្រើនទិសដូចជា ខ្សែផ្លូវជាតិលេខ 1A ទៅ កឹនធើ - ង៉ាបៃ - សុកត្រាំង  ឬក៏ខ្សែផ្លូវក្វានឡូ - ភុងហៀប តភ្ជាប់ ង៉ាបៃ ជាមួយ កាម៉ៅ ហើយខ្សែផ្លូវ 927C តភ្ជាប់ ង៉ាបៃ  ជាមួយផ្លូវ ណាមសុងហូវ តភ្ជាប់ទៅនឹងតំបន់ ឧស្សាហ កម្ម សុងហូវ និងកំពង់ផែ កាយគូយ  (ទីក្រុង កឹនធើ)។ 
អ្នកចម្ការផុលផុសប្រមូលផលក្រូចបំពេញតម្រូវការក្នុងឱកាសចូលឆ្នាំថ្មី  ឆ្នាំជូតទោស័ក ២០២០

ពន្លឺភ្លើងអគ្គីសនីព្រាកៗ ចាំងមកលើផ្ទៃទឹកនៃដងទន្លេ កាយកូន ទិដ្ឋភាពមមាញឹក នាអំឡុងពេលដំណាច់ឆ្នាំនៃក្រុង ង៉ាបៃ  ដូចជាបញ្ជាក់បន្ថែមពីការផ្លាស់ប្តូរនិងការ អភិវឌ្ឍឥតឈប់ឈរនៃទីក្រុង មួយនៅតំបន់ ស្ទឹងទន្លេ ស័ក្តិសមនឹងតួនាទី ទ្រង់ទ្រាយនៃ ទីក្រុងចំណុះខេត្តរបស់ ហូវយ៉ាង។ ថ្មីៗ នេះ  នៅសម័យប្រជុំលើកទី ១៣ ក្រុមប្រឹក្សាប្រជា ជនខេត្ត ហូវយ៉ាង (នីតិកាលទី ៩ អាណត្តិ  ២០១៦ - ២០២១) បានអនុម័តគម្រោង បង្កើតទីក្រុង ង៉ាបៃ។
ទីរួមខេត្ត ង៉ាបៃ គឺជាអង្គភាពថ្នាក់ស្រុកដំបូងគេបង្អស់នៅតំបន់វាលទំនាបទន្លេ គឺវឡុង ត្រូវបានទទួលស្គាល់សម្រេចស្តង់ដារជនបទថ្មី

ដើរកណ្តាលទីផ្សារដ៏អ៊ូអរ សម្បូរស្តុកស្ដម្ភ នៅត្រង់ទីជួបប្រសព្វនៃដងព្រែក ទាំងប្រាំពីរ ចំកណ្តាលមជ្ឈមណ្ឌលទីរួមខេត្ត ង៉ាបៃ ក្រោម ពន្លឺព្រះអាទិត្យពណ៌លឿងនាពេលរសៀល នៃអំឡុងថ្ងៃចុងឆ្នាំដ៏កក់ក្តៅ ងាយនឹងមានអារម្មណ៍យល់ដឹងពីបរិយាកាសអ៊ូអរ ភាព សម្បូរបែប ភាពបរិបូណ៌នៃបណ្ដាប្រភេទ មុខទំនិញ កសិផលនៃតំបន់ជនបទស្ទឹងទន្លេ គឺវឡុង។ 
ទិដ្ឋភាពទីរួមខេត្ត ង៉ាបៃ មើលពីលើអាកាស
 
ជាអ្នករស់នៅដ៏យូរលង់នៅផ្លូវ បាច់ដាំង - ជិតទីប្រសព្វគ្នានៃពាមព្រែកទាំង ប្រាំពីរ លោក ង្វៀនវ៉ាន់តូត បានអោយដឹងថា៖ "ឥឡូវនេះ មាមីងបងប្អូននៅទីនេះផ្លាស់ប្តូរ ពីទូកមកទិញរថយន្ដដឹកទំនិញ។ ម្ចាស់រថយន្ដ ទាំងនោះសុទ្ធសឹងតែជាម្ចាស់ទូក តាំងពីសម័យ ស្រុកនេះនៅមានផ្សារអណ្តែត ង៉ាបៃ ម៉្លេះ។ 
ទីរួមខេត្ត ង៉ាបៃ ផ្តោតជាសំខាន់លើការអភិវឌ្ឍបណ្ដាទម្រង់រូបភាពសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពកែលម្អជីវភាពរស់នៅរបស់ប្រជាជនជាជំហានៗ

ចាប់ពីថ្ងៃដែលផ្សារអណ្តែតរើចេញទៅ បាង៉ាន  ផ្លូវថ្នល់កាន់តែច្រើនឡើងៗ ការធ្វើដំណើរ ទៅមកងាយស្រួល ដូច្នេះហើយទើបប្រជាជន បានប្តូរមកប្រើប្រាស់ រថយន្តដឹកជញ្ជូនទំនិញ វាលឿនជាង ហើយមានប្រសិទ្ធភាពជាង"។
សម្រស់និទាឃរដូវនៅ ង៉ាបៃ

នាពេលខាងមុខ នៅពេលដែលទីរួមខេត្ត អភិវឌ្ឍឡើងជាទីក្រុង រំពឹងថារដ្ឋនឹងវិនិយោគ ច្រើនជាង ទីក្រុងនឹងមានការអភិវឌ្ឍកាន់តែច្រើនថែមទៀត ជាពិសេសគឺការស្ដារផ្សារ អណ្តែត ង៉ាបៃ ឡើងវិញដើម្បីទាក់ ទាញភ្ញៀវ ទេសចរមកទីនេះកាន់តែច្រើនឡើង។ ពេល នោះ ការរកស៊ី ធ្វើអាជីវកម្ម ការលក់ដូររបស់ ប្រជាជន ក៏នឹងកាន់តែផុសផុលជាងទៀត៕

អត្ថបទនិងរូបថត៖ ហុងយុឹន

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ