Thứ 6, 21/02/2020, 22:34 GMT+7
ស្រុក ដាក់ហ្គ្លៃ ប្រែមុខមាត់ថ្មី
15:05, 13/02/2020
ដាក់ហ្ក្លៃ គឺជាស្រុកឆ្ងាយបំផុតនាប៉ែកខាងជើងនៃខេត្ត កនទុំ ដែលមានផ្ទៃដីប្រមាណ ១.៤៣៩,៦ គីឡូម៉ែត្រការ៉េ ចំនួនប្រជាជនជាង ៤៦.៧០០ នាក់រួមមានបងប្អូនជនជាតិជាច្រើន៖ គិញ បាណាសេដាំង យ៉ែទ្រៀង... រួមរស់នៅជាមួយគ្នា។ 
ជាមួយនឹងបណ្ដាកេរដំណែល ស្ថាននាមដ៏ល្បីឈ្មោះដូចជា៖ ជម្រាលភ្នំ ឡ.ស ពន្ធនាគារដាក់ហ្គ្លៃ ភ្នំ ង៉ុក លិញ... ដាក់ហ្ក្លៃ ធ្លាប់បានឃើញយ៉ាងប្រត្យក្សនូវស្មារតីតស៊ូប្រយុទ្ធដ៏អង់អាច មោះមុតនៃយុទ្ធជនកុម្មុយ នីស្ត ទាំងឡាយកម្លាំង សាមគ្គីភាពរបស់បងប្អូនបណ្ដាជនជាតិ ហើយកេរដំណែលទាំងនោះក៏ជាសក្ខីកម្មដ៏រស់រវើកនៃអំឡុង ខែឆ្នាំក្នុងភ្លើងសង្គ្រាមសន្ធោសន្ធៅនៃប្រទេសជាតិ។
កេរដំណែលប្រវតិ្តសាស្រ្ត ពន្ធនាគារ ដាក់ហ្គ្លៃ នៅបែកខាងជើងទីរួមសុ្រក ដាក់ហ្គ្លៃ ជាទីដែលអាណានិគមនិយម បារាំង បានឃុំឃាំងយុទ្ធជនយុទ្ធនារីបដិវត្តន៍ វៀតណាម ជាច្រើនក្នុងអំឡុងឆ្នាំ ១៩៣២ - ១៩៥៤

យើងខ្ញុំមក ដាក់ហ្គ្លៃ ដើម្បីស្វែងយល់ពីការផ្លាស់ប្តូរក្នុងជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅទីនេះ។ ប្រការដែលងាយសង្កេតឃើញបំផុតនៅតំបន់ដីនេះគឺប្រព័ន្ធគមនាគមន៍ ហេដ្ឋារចនា សម្ព័ន្ធត្រូវបានវិនិយោគព្រមៗ គ្នាជាបង្គួរ។ 
ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ស្រុកបានដំណើរការគម្រោងកសិកម្មជាចើ្រនដូចជា៖ ដាំកាហេស្វ ស្រុកត្រជាក់ កៅស៊ូ យិនស៊ិននិងរុក្ខជាតិឱសថមួយចំនួនផ្សេងទៀត

ខ្សែផ្លូវគមនាគមន៍ស្ទើរតែទាំងអស់ពីមជ្ឈមណ្ឌលស្រុកទៅកាន់ឃុំនានាត្រូវបានក្រាលកៅស៊ូ ឬចាក់បេតុងរឹងមាំ។ ទីស្នាក់ការឃុំ សាលារៀន មណ្ឌលសុខាភិបាលផ្ទះរ៉ុង ទី កន្លែងប្រជុំជីវភាពវប្បធម៌និងកីឡាត្រូវបាន សាងសង់យ៉ាងល្អមាំទាំ។ 
ជាមួយនឹងផ្ទៃដីជាង ៩០០ ហិកតា ដើមកៅស៊ូបានជួយអោយបងប្អូនជនជាតិនៅឃុំ ដាក់ម៉ូន ស្រុក ដាក់ហ្គ្លៃ មានប្រាក់ចំណូលស្ថិរភាពជាងបើធៀបនឹងដំណាំផ្សេងៗ ទៀត

បណ្តាញអគ្គិសនីជាតិបាននាំមកដល់ភូមិនានា ចូលដល់ផ្ទះនីមួយៗ របស់បងប្អូនជនជាតិ។ ប្រព័ន្ធព័ត៌មានទំនាក់ទំនង ទូរស័ព្ទវិទ្យុនិងទូរទស្សន៍គ្របដណ្តប់រលកធាតុអាកាសជាង ៨៥% នៃចំនួនភូមិដ្ឋាននិងតំបន់ប្រជានិករ។
ជួយឧបត្ថម្ភថ្លៃអគ្គិសនីដល់បងប្អូនជនជាតិឃុំ ង៉ុកលិញស្រុក ដាក់ហ្គ្លៃ តាមលក្ខណៈវិនិច្ឆ័យប្រាក់ចំណូលនៃ“ស្តង់ដារក្រីក្រតាមការវាស់ស្ទង់លើពហុវិស័យ”
 
ដើម្បីកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនិងលើកកម្ពស់ជីវភាពរស់នៅរបស់ បងប្អូនជនជាតិជាជំហានៗ ស្រុកបានដំណើរការនូវគម្រោងកសិកម្មជាច្រើនដូចជា៖ ដាំកាហ្វេស្រុកត្រជាក់នៅឃុំដាក់ចង ដាក់ម៉ាណ ដាំកៅស៊ូនៅឃុំ ដាក់ម៉ូន ដា ក់ក្រង ដាក់ឡុង ដាំប្រទាល ង៉ុកលិញ ប្រទាលវល្លិ៍និងរុក្ខជាតិឱសថមួយចំនួនផ្សេងទៀតនៅបណ្តាឃុំ ង៉ុកលិញ មឿងហងសូប...។
កម្មាភិបាលកសិកម្មនៅឃុំ ដាក់ចង ស្រុក ដាក់ហ្គ្លៃ ណែនាំបងប្អូនជនជាតិ ពីវិធីសាស្រ ថែទាំដំណាំកាហេ្វ

និយាយអំពីការអភិវឌ្ឍសេដ្ឋកិច្ចរបស់ ដាក់ហ្គ្លៃ លោក ង្វៀនវ៉ាន់ហៀង ប្រធានការិយាល័យគណៈកម្មាធិការប្រជាជនស្រុកអោយយើងខ្ញុំដឹងបន្ថែមទៀតថា៖ទូទាំងស្រុកនាពេលបច្ចុប្បន្ននេះមានផ្ទៃដីដាំដុះ ១៤.៣៧០ ហិកតាក្នុងនោះដាំស្រូវ ៤.៤២៧ ហិកតា ដាំកាហ្វេ ១.៣២២,៤ ហិកតានិងដាំកៅស៊ូ ១.៥៨៩ ហិកតា...។
ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ ស្រុកតំបន់ខ្ពស់ព្រំដែន ដាក់ហ្គ្លៃ បានវិនិយោគទុនរាប់រយពាន់ លានដុងដើម្បីសាងសង់ថ្មីនិងជួសជុលខ្សែផ្លូវគមនាគមន៍ជនបទនិងសំណង់ធារាសាស្រជា្ត ចើ្រន

ជាពិសេស ពោត បេលើយនិងដំឡូងមី ទិន្នផលខ្ពស់ជាប្រភេទដំណាំមានផ្ទៃដីដាំដុះធំ នាំមកនូវប្រាក់ចំណូលដោយស្ថិរភាពជូនបងប្អូនជនជាតិ។ 
សំណង់ផ្គត់ផ្គង់ទឹកប្រើប្រាស់ជូនបងប្អូនជនជាតិនៅឃុំ ដាក់ចង ស្រុក ដាក់ហ្គ្លៃ

ទន្ទឹមនឹងនោះស្រុកនៅមានហ្វូងក្របី គោ រហូតទៅដល់ជាង ១០.០០០ ក្បាលពពែ ៦០០ ក្បាល ជ្រូក ១១.០០០ ក្បាល បក្សីស្រុកមានប្រមាណជា៣៧.០០០ ក្បាលនិងផ្ទៃទឹកចិញ្ចឹមត្រីមាន ២៩,៥ ហិកតាទៀតផង។
កម្មាភិបាលរដ្ឋបាលព្រៃឈើនៃមណ្ឌលអភិរក្សធម្មជាតិ ង៉ុកលិញ ដើរល្បាតការពារព្រៃឈើ

សេដ្ឋកិច្ចរីកចំរើន ជីវភាពខាងសម្ភារៈ ស្មារតីរបស់បងប្អូនជនជាតិបានកែលម្អ ហើយកាន់តែលើកកម្ពស់ ពីមួយថ្ងៃទៅមួយថ្ងៃ។ 
ស្រុក ដាក់ហ្គ្លៃ បានអនុវត្តយ៉ាងល្អនូវគោលនយោបាយឧបត្ថម្ភសុខាភិបាល ផ្ដើមពីនោះ
លើកកម្ពស់គុណភាពក្នុងការថែទាំសុខភាពជូនបងប្អូនជនជាតិ


ស្រុក ដាក់ហ្គ្លៃ តែងតែផ្ដោតជាសំខាន់លើការអភិរក្សនិងថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណី រួមចំណែកបង្កើនសាមគ្គីភាពរវាងបណ្ដាជនជាតិ

បើកាលពីមុននេះ ស្រុក ដាក់ហ្គ្លៃ មានឃុំចំនួន ១១/១២ ចំណុះមុខសញ្ញាលំបាកលំបិនខ្លាំង គឺមកដល់ពេលនេះចំណូលមធ្យមរបស់ប្រជាជនក្នុងមនុស្សម្នាក់នៅក្នុង ១០ ឃុំឆ្ងាយដាច់ស្រយាល (លើកលែងតែ ដាក់ហ្គ្លៃ និង ដាក់ប៉ែក) ប៉ាន់ប្រមាណសម្រេចបានជាង ២០ លានដុងក្នុងមួយឆ្នាំ អត្រា គ្រួសារក្រីក្រថយចុះជារៀងរាល់ឆ្នាំពី ៤ - ៥%។
ផ្ទះរ៉ុងនៅឃុំ ដាក់ក្រង ស្រុក ដាក់ហ្គ្លៃ គឺជាកន្លែងប្រជុំជីវភាពវប្បធម៌-កីឡារបស់បងប្អូនជនជាតិ

នេះគឺជាសញ្ញានៃ ក្តីសប្បាយរីករាយនាំមកជូនបងប្អូនជនជាតិនៅក្នុងស្រុកនូវ ក្ដីសោមនស្សសុភមង្គលនិងកី្ដទ ុកចិត្តទៅលើអនាគតមួយដ៏ភ្លឺស្វាងនៅលើតំបន់ដីបដិវត្តន៍នេះ៕
ហ៊ឺវហាយ - អានថាញ់ដាត
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ