Thứ 4, 17/07/2019, 23:21 GMT+7
ស្វែងរកទីផ្សារសម្រាប់កសិផលចម្បងនៃខេត្ត បាក់យ៉ាង
16:17, 23/04/2019
សំដៅជំរុញខ្លាំងក្លាការលក់ចេញនូវបណ្តាកសិផលចម្បង ខេត្ត បាក់យ៉ាង បាននិងកំពុងអនុវត្តនូវដំណោះស្រាយសំខាន់ៗ មួយចំនួនដូចជា៖ លើកកម្ពស់គុណភាពតម្លៃ បណ្ថែមកុ្នងផលិតកម្មនិងការលក់ផលិតផល អភិវឌ្ឍន៍ពាណិជ្ជសញ្ញាដោយស្ថិរភាពនិងអំពាវនាវគ្រប់លំដាប់ថ្នាក់ គ្រប់ផ្នែកចូលរួមតំណភ្ជាប់ក្នុងការផ្គត់ផ្គង់ - តម្រូវការ...។
វិវត្តន៍យ៉ាងសកម្មក្នុងវិស័យកសិកម្ម
ជាមួយនឹងផ្ទៃដីកសិកម្មទំហំ ៣០២.០០០ ហិកតា ស្មើនឹងអត្រា ៧៧,៦% ដែលសរុបទាំងអស់នៃ ផ្ទៃដីធម្មជាតិ ខេត្ត បាក់យ៉ាង មានឧត្តមភាពជាច្រើនសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម។
ជាមួយផ្ទៃដីកសិកម្មទំហំ ៣០២.០០០ ហិកតា ស្មើនឹងអត្រា ៧៧,៦% នៃផ្ទៃដីធម្មជាតិសរុបបាក់យ៉ាង គឺជាខេត្តមានឧត្តមភាពជាច្រើនដើម្បីអភិវឌ្ឍកសិកម្ម

អាស្រ័យដោយមានការចូល រួមពីសំណាក់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផ្នែកកសិកម្មខេត្ត បាក់យ៉ាង មានការវិវត្តដ៏សកម្មជាច្រើន។ បច្ចុប្បន្នទូទាំងខេត្តមានផ្ទៃដីដាំស្រូវគុណភាពខ្ពស់ ៣៤.៥០០ ហិកតា បរិមាណផលសម្រេចបានជិត ២០៩.០០០ តោន ដំណាំហូបផ្លែ ៤៨.០០០ ហិកតា បរិមាណផលសម្រេចបានជាង ២៦០.០០០ តោន គូលែនជិត ២៩.០០០ ហិកតា បរិមាណផលសម្រេចបានជាង ១៥០.០០០ តោនបនែ្លបង្ការនិងសណ្តែក ២៥.០០០ ហិកតា បរិមាណផលប្រហែល ៤១៥.០០០ តោន ហ្វូងជ្រូកសរុបចំនួន ១,១៣ លានក្បាល បរិមាណផលសម្រេចបាន ១៦០.០០០ តោនហ្វូងបក្សីស្រុកសរុប ទាំងអស់សម្រេចបានចំនួន ១៧ លានក្បាល បរិមាណផលសម្រេចបាន ៤៧.០០០ តោន...។

"ផលិតផលកសិកម្មចម្បងជាច្រើនរបស់ខេត្ត បាក់យ៉ាង ដូចជា៖ គូលែន លុកង៉ាន មីសួម្សៅសាគូ សឺនដុង មីជូ (mì Chũ) មីកេ (mì Kế) ក្រូចថ្លុង ហៀបហ្វា តែ អៀនថេ។ល។ រីកចម្រើនយ៉ាងឆាប់រហ័សទាំងអំពីទ្រង់ទ្រាយ គុណភាពនិងសមត្ថភាពប្រកួតប្រជែង នាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់ជូនប្រជាកសិករ" - លោក ង្វៀនវ៉ាន់ខាយ -នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត បាក់យ៉ាង

ដើម្បីលើកកម្ពស់តម្លៃផលិតកម្ម ផ្នែកកសិកម្មខេត្ត បាក់យ៉ាងបានសកម្មឧបត្ថម្ភ ណែនាំ ផ្តល់ប្រឹក្សាជូនប្រជាកសិករអំពីបច្ចេកទេស ធ្វើវប្បកម្ម ការថែទាំ ទន្ទឹមនឹងនោះ ពង្រីកទូលាយបណ្ដាតំបន់ផលិតកម្មតាមស្តង់ដារ VietGAP និង GlobalGA P។ ការរៀបចំតំបន់ផលិតកម្មទំនិញឯកវប្បកម្មប្រមូលផ្តុំនានា កសាងពាណិជ្ជសញ្ញាឱ្យផលិតផលចម្បងទាំងនោះក៏ត្រូវបានផ្តោតការយកចិត្តទុកដាក់យ៉ាងពិសេស។

យោងតាមលោក ង្វៀនវ៉ាន់ខាយ នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត បាក់យ៉ាង រហូតមកទល់បច្ចុប្បន្ននេះ ផលិតផលកសិកម្មជាច្រើន របស់ខេត្តត្រូវបានគាំពារពាណិជ្ជសញ្ញាដូចជា៖ គូលែន លុកង៉ាន មីសួម្សៅមើមសាគូ សឺនដុង មីជូ (mì Chũ) មីកេ (mì Kế) មាន់ អៀនថេ ក្រូចថ្លុង ហៀបហ្វា តែ អៀនថេ។ល។

ជាពិសេសគូលែន លុកង៉ាន បច្ចុប្បន្នក៏ត្រូវបានផ្តល់វិញ្ញាបនបត្រសម្គាល់ភូមិសាស្ត្រនិងចុះបញី្ជគាំពារផលិតផលនៅ ៦ ប្រទេស៖ ជប៉ុន កូរ៉េខាងត្បូង ចិន សាំងហ្គាពួរ ឡាវ និង កម្ពុជាហើយក៏ត្រូវបាន សហរដ្ឋអាមេរិកផ្តល់លេខកូដ IRADS ឱ្យ ២១៨,៥ ហិកតា ដោយមាន ៣៩៤ ក្រុមគ្រួសារផលិត ប្រមូលផ្តុំនៅតាមបណ្ដាឃុំហុងយ៉ាង យ៉ាប់សឺន តឹនម៉ុក បៀនសឺន តឹនក្វាង តឹនសឺន កៀនឡាវ។
នាថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៨ ខេត្ត បាក់យ៉ាង បានចាត់តាំងវេទិកាសេដ្ឋកិច្ចសី្តពីការផលិត ការលក់ចេញនូវផ្លែគូលែននិងកសិផលចម្បងទាំងឡាយ លក្ខណៈពិសេសដាច់ដោយឡែករបស់ខេត្ត ឆ្នាំ ២០១៨។ ក្នុងរូបថត៖ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក វឿងឌិញហ្វេ អញើ្ជញទស្សនាស្តង់ដាក់តាំងគូលែនរបស់សុ្រក លុកង៉ាន

ស្វែងរកទីផ្សារសម្រាប់កសិផលចម្បង
ដើម្បីលក់ចេញនូវផលិតផលចម្បងទាំងឡាយ ខេត្ត បាក់យ៉ាងបាននិងកំពុងជំរុញខ្លាំងក្លាតំណភ្ជាប់ជាមួយ អាជីវកម្មទាំងឡាយក្នុងនិងក្រៅប្រទេស ទន្ទឹមនឹងនោះ បង្កើតឡើងទម្រង់រូបភាព តំណភ្ជាប់ខ្សែសង្វាក់ផលិតកម្មនិងចែកចាយផលិតផលផ្សេងៗ។

សព្វថ្ងៃ បន្លែសុវត្ថិភាពជាច្រើនប្រភេទមិនត្រឹមតែបានដាក់លក់នៅក្នុងប្រព័ន្ធផ្សារទំនើបធំៗ ដូចជា៖ Big CHapro Mart Metro Lotte... ប៉ុណ្ណោះទេ ថែមទាំងបានខេត្តចរចាជាមួយផ្សារប្រពៃណីរាប់រយកន្លែងក្នុងទូទាំងប្រទេស ជាពិសេសគឺផ្សារលក់ដុំដើម្បីពង្រីកទូលាយកាណាល់លក់ដូរកសិផល។
សហករណ៍កសិកម្ម ដុងតឹម លេខ ៣ នៅឃុំ ទ្រឿងថាំង សុ្រក ហៀបហ្វា អនុវត្តវិទ្យាសាស្រ្ត - បច្ចេកវិទ្យាទៅកុ្នងផលិតកម្ម រួមចំណែកដល់ការនាំមកនូវប្រាក់ចំណូលខ្ពស់ជូនសមាជិកសហករណ៍

បណ្ដាអាជីវកម្មក្នុងនិងក្រៅខេត្តដូចជា៖ ក្រុមហ៊ុន Orion Vifoco ក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្ម តឹនណុង។ល។ បានចុះហត្ថលេខាដោយផ្ទាល់លើកិច្ចសន្យាតំណភ្ជាប់ផលិតកម្ម ប្រមូល ទិញផលិតផលជូនប្រជាកសិករ។ ផលិតផលមាន់ភ្នំត្រងិល អៀនថេ បច្ចុប្បន្ន កំពុងលក់ដាច់យ៉ាងខ្លាំងនៅទីផ្សារក្នុងស្រុក ទោះបីមាន់ចិញ្ចឹមតាមស្តង់ដារមានតម្លៃលក់ខ្ពស់ជាងមាន់ធម្មតាពី ៥.០០០ ដល់ ៧.០០០ ដុងក្នុងមួយគីឡូក្រាមប៉ុន្តែអតិថិជននៅតែទទួលយក។
តែរបស់ភូមិ បានវែន ឃុំ ស៊ន់លឿង ស្រុក អៀនថេ ត្រូវបាននាយកដ្ឋានកម្មសិទ្ធបញ្ញា (ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្រផ្លាកយីហោ "តែបៃតងភូមិ វែន" ហើយកំពុងកំណត់ពាណិជ្ជសញ្ញាបន្តិចម្ដងៗ នៅលើទីផ្សារ

ជាពិសេស ផលិតផលគូលែនបាក់យ៉ាង កំពុងបានកំណត់នូវទីតាំងពីមួយថ្ងៃទៅមួយថ្ងៃជាមួយតម្លៃលិតកម្មមានប្រមាណសម្រេចបានពី ៣.០០០ - ៥.០០០ ពាន់លានដុង ស្មើនឹងអត្រា ២៥ - ២៨% តម្លៃ សរុបទាំងអស់នៃផ្នែកដាំដុះនៃខេត្ត។

គូលែន បាក់យ៉ាង បច្ចុប្បន្នត្រូវបានដាក់លក់លើទីផ្សារក្នុង ទូទាំងប្រទេសជាមួយនឹងអត្រា ៦០% នៃបរិមាណផលសរុបទាំងអស់ ក្រៅពីនោះ នៅទាំងបាននាំចេញទៅទីផ្សារផ្សេងៗ ជាច្រើនទៀតដូចជា៖ សហរដ្ឋអាមេរិក ចិនជបុ៉ន ថៃ។ល។
ផលិតជលផលរបស់ខេត្តបាក់យ៉ាង នៅប៉ុន្មានឆ្នាំកន្លងទៅបានបងែរ្វ ពីផលិត
ខ្នាតតូចរាត់រាយមកផលិតលក្ខណៈទំនិញប្រមូលផ្តុំឆ្លើយតបបាននឹងតម្រូវការទីផ្សារ

ក៏បុ៉នែដោ្ត យសារគូលែនមានលក្ខណៈរដូវកាលខ្ពស់រយៈ ពេលប្រមូលផលខ្លី ការពិបាកបំផុត គឺផ្នែកកែចៃ្ន បឋម វេចខ្ចប់និងរក្សាទុក ម៉ោ្លះហើយការនាំចេញទៅកាន់បណ្តាទីផ្សារឆ្ងាយ គឺសែនពិបាក ប្រាក់ចំណាយលើការដឹកជញ្ជូនខ្ពស់ បន្ថយភាពប្រកួតប្រជែង។ នៅលើទីផ្សារ ក្រៅពីគូលែននៅមានផ្លែឈើជាច្រើនប្រភេទផ្សេងទៀតជំនួស ប្រកួតប្រជែងដោយផ្ទាល់ជាមួយគូលែនរបស់ខេត្ត បាក់យ៉ាង។ ក្នុងខណៈនោះ ខេត្ត បាក់យ៉ាង មិនទាន់ភ្ជាប់ខ្លួនមកនឹងអាជីវកម្មធំៗ ជាច្រើនដែលមានសក្តានុពលដើម្បីនាំចេញគូលែន។
ចិញ្ចឹមមាន់ស្អាតលក្ខណៈពាណិជ្ជកម្មតាមរបៀបសុវតិ្ថភាពជីវសាស្រ្តនៅ
ភូមិ តឹនទៀន ឃុំ ដុងតឹម ស្រុក អៀនថេ

ដើម្បីឧបត្ថម្ភប្រជាកសិករក្នុងការលក់គូលែន លោក ង្វៀនវ៉ាន់ថនាយករងមជ្ឈមណ្ឌលជំរុញពាណិជ្ជកម្ម (មន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត បាក់យ៉ាង) បានឲ្យដឹងថាឆ្នាំ ២០១៨ គឺ ជាឆ្នាំ បាក់យ៉ាង បានអំណោយផលផ្លែគូលែន ខេត្តបានចាត់តាំងអង្គសន្និសីទជំរុញការលក់ចេញផែ្លគូលែននិងកសិផល ៣ កនែង្លនៅប្រទេស ចិន ខេត្ត បាក់យ៉ាង និងទីក្រុងហាណូយ ដើម្បីឃោសនា ផ្សព្វផ្សាយឧទេស្ទ នាមពាណិជ្ជសញ្ញានិងពិភាក្សាពីដំណោះស្រាយជំរុញខ្លាំងក្លាការលក់ចេញផ្លែគូលែននិងកសិផលទាំងឡាយរបស់ខេត្តនៅទីផ្សារក្នុងនិងក្រៅប្រទេស។

នេះក៏ជាឱកាសដើម្បីសហគ្រិនទាំងឡាយជួបជុំគ្នាផ្តោះប្តូរ ស្វែងរកដៃគូ ផ្សារភ្ជាប់ការផ្គត់ផ្គង់ - តម្រូវការនូវផ្លែគូលែននិងកសិផល គួបផ្សំនឹងការឧទ្ទេសនាមអំពីសក្តានុភាព ទាក់ទាញការវិនិយោគចូលមកខេត្ត បាក់យ៉ាង។
បុ៉ន្មានឆ្នាំថី្មៗ នេះ ផៃ្ទដីផលិតបន្លែសុវតិ្ថភាពរបស់ខេត្ត បាក់យ៉ាង តូ្រវបានពងី្រកទូលាយ។ ប្រជាកសិករ បាក់យ៉ាងក៏មានទិសដៅថ្មីដើម្បីបង្កើនចំណូលក៏ដូចជាស្វែងរកទីផ្សារសម្រាប់ផលិតផល

ផលិតផលសាច់ជ្រូកស្អាតរបស់សហករណ៍ចិញ្ចឹមសត្វនិងសេវាកម្មស្បៀង
អាហារស្អាត ទីនញៀម ត្រូវបានដាក់តាំងលក់ក្នុងផ្សារទំនើប Big C នៅ
ទីក្រុង បាក់យ៉ាង

អង្គសន្និសីទជំរុញការលក់ចេញនូវផ្លែគូលែននិងកសិផលរបស់ខេត្ត បាក់យ៉ាង
ឆ្នាំនា ២០១៨ បានបង្កឱកាសឲ្យសហគ្រាសទាំងឡាយជួបជុំគ្នា ផ្តោះបូ្តរ សែង្វ រក
ដៃគូ ផ្សារភ្ជាប់ការផ្គត់ផ្គង់ តម្រូវការផ្លែគូលែននិងកសិផលគ្រប់ប្រភេទនៃ
បាក់យ៉ាង

គូលែន លុកង៉ាន គឺជាផលិតផលកសិកម្មមួយនៃបណ្តាផលិតផលកសិកម្មរបស់ប្រជាកសិករ បាក់យ៉ាង បច្ចុប្បន្នមិនត្រឹមតែល្បីឈ្មោះនៅក្នុងប្រទេស វៀតណាម ប៉ុណ្ណោះទេ ថែមទាំងត្រូវបានគាំពារពាណិជ្ជសញ្ញានៅប្រទេសជាច្រើនក្នុងតំបន់។ ក្នុងរូបថត៖ គូលែន លុកង៉ាន ត្រូវបានដាក់តាំងលក់ក្នុងប្រព័ន្ធផ្សារទំនើប Tops Central Food Hall (ខ្សែសង្វាក់អាជីវកម្មលក់រាយស្បៀងអាហាររបស់ Central Group) នៅ បាងកក
(ប្រទេស ថៃ)

យោងតាមរបាយការណ៍របស់ខេត្ត បាក់យ៉ាង ឆ្នាំ ២០១៨ អាស្រ័យដោយអាកាសធាតុអំណោយផលដំណាំគូលែនលូតលាស់ល្អ បរិមាណផលទូទាំងខេត្តប៉ាន់ប្រមា ណសម្រេចបានពី ១៥០.០០០ ដល់ ១៨០.០០០ តោន។ ជាមួយនឹងកម្រិតតម្លៃពី ១២.០០០ ដល់ ៣៥.០០០ ដុងក្នុងមួយគីឡូក្រាម ផលចំណូលពីផ្លែ គូលែននិងបណ្ដាសេវាកម្មជំនួយប៉ាន់ប្រមាណសម្រេចបានជាង​ ៥.៥០០ ពាន់លានដុង។ នេះគឺជាតួលេខឯតទគ្គៈដែលអ្នកដាំ គូលែននៅលើដីភ្នំត្រងិល បាក់យ៉ាង សម្រេចបានតាំងពីមុនមកទល់នឹងឥឡូវនេះ៕
 ហ្វាងហា - អាញ់ដាវ - សឺនណាម - ទូគ្វិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖