យោងតាមគណៈកម្មការដឹកនាំចង្អុលបង្ហាញនិងណែនាំការកសាងជនបទថ្មីខេត្ត ហូវយ៉ាង មកដល់ពេលនេះ ទូទាំងខេត្តមាន ២៤/៥៤ ឃុំសម្រេចបានស្តង់ដារ ជនបទថ្មី។ នេះគឺជាសមិទ្ធផលដ៏ធំរបស់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ និងប្រជាជនខេត្ត ហូវយ៉ាងបង្កនូវការវិវត្តយ៉ាងខ្លាំងក្លាក្នុងផលិត កម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទនិង ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
 |
ខេត្ត ហូវយ៉ាង បានកកើតឡើងនូវវាលស្រែ ផលិតស្រូវទ្រង់ទ្រាយធំជាច្រើននៅតាម
បណ្ដាឃុំដែលសម្រេចស្តង់ដារជនបទថ្មី
|
ទទួលបានលទ្ធផលនេះ ទន្ទឹមនឹងការងារផ្សព្វផ្សាយចលនាប្រជាជនយ៉ាងសកម្ម ខេត្ត ហូវយ៉ាង បានផ្តល់អាទិភាពនូវបណ្តាប្រភពទុនដើម្បីផ្តោតទៅលើការវិនិយោគក្នុងការកសាងនិងធ្វើឲ្យ ល្អប្រសើរឡើងប្រព័ន្ធធារាសាស្រ្ត អគ្គិសនី ផ្លូវថ្នល់ សាលារៀនស្ថានីយ៍សុខភាពឧបត្ថម្ភឥណទាន បណ្តុះបណ្តាលវិជ្ជាជីវៈ បង្វែររចនាសម្ព័ន្ធដំណាំដាំដុះនិងចិញ្ចឹមសត្វ...។
 |
ខេត្ត ហូវយ៉ាង កំពុងអនុវត្តគោលនយោបាយជាចើ្រនដើម្បីឧបត្ថម្ភផែក្ន កសិកម្មជាពិសេសគឺនៅតាមបណ្តាឃុំជនបទថ្មី រួមចំណែកផលិតដោយស្ថិរភាពលើកកម្ពស់គុណភាពផលិតផល
|
ខេត្តក៏បានកសាងទម្រង់រូបភាពប្រកបដោយប្រសិទ្ធភាព របៀបធ្វើដ៏ល្អៗ ជាច្រើនដូចជា៖ ទម្រង់រូបភាព "លុបដាច់សូន្យភូមិក្រីក្រ" នៅឃុំ ដាយថាញ់ តឹនថាញ់ (ទីរួមខេត្ត ង៉ាបៃ) ទម្រង់រូបភាព "វាលស្រែទ្រង់ទ្រាយធំ" នៅឃុំ វីថាញ់ (ស្រុក វីធុយ) ទម្រង់រូបភាពកៀរគរទុនពីសប្បុរសជនដើម្បីសុក្រឹតប្រព័ន្ធគមនាគមន៍ជនបទនៃឃុំ ថាញ់ហ្វា (ស្រុក ភុងហៀប)...។
 |
ពិធីប្រកា សឃុំជនបទថ្មី ភូអាន ស្រុក ចូវថាញ់ ទើបបានប្រារព្ធឡើងនាឱកាស
ចុងខែ សីហា កន្លងទៅ
|
ប្រសិទ្ធភាព បានមកពីរបៀបធ្វើទាំងនេះបាននិងកំពុងជំរុញការអភិវឌ្ឍផលិតកម្មកសិកម្ម បង្កអោយចលនាកសាងជនបទថ្មីរីកទូលំទូលាយដល់ជនបទដាច់ស្រយាលដល់ភូមិ ឃុំ ហើយបានប្រជាជនចូលរួមយ៉ាងច្រើនកុះករ។
 |
ទិដ្ឋភាពផ្លូវភូមិនៃឃុំជនបទថ្មីនៅ ឡុងទ្រីអា |
ក្រោយរយៈពេលជាច្រើនឆ្នាំកសាងជនបទថ្មីយ៉ាងសកម្មខេត្ត ហូវយ៉ាង សម្រេចបានលទ្ធផលជាច្រើនគួរ ឱ្យកត់សម្គាល់។ ក្រៅពីអង្គភាពថ្នាក់ស្រុក ១ (ទីរួមខេត្ត ង៉ាបៃ) ២៤ អង្គភាពថ្នាក់ឃុំសម្រេចបានស្តង់ដារ ៣០/៥៤ ឃុំដែលនៅសេសសល់សម្រេចបានពី ៥ - ១៨ លក្ខណៈវិនិច្ឆ័យ។
 |
ប្រជាជនឃុំជនបទថ្មីនៅ ហូវយ៉ាង បច្ចុប្បន្ននេះបានទទួលនូវចំណេះដឹងពី
សៀវភៅ កាសែត ទស្សនាវដ្តីនិងបណ្ដាមធ្យោបាយផ្សព្វផ្សាយព័ត៌មាន
ដទៃទៀត
|
ដោយកំណត់ការកសាងជនបទថ្មីគឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ខេត្ត ហូវយ៉ាង ខំប្រឹងប្រែងដល់ឆ្នាំ ២០២០ មានបន្ថែមស្រុក ១ និងឃុំចំនួន ៣០ សម្រេចបានស្តង់ដារជនបទថ្មី ក្នុងនោះ មាន ៣ ឃុំ សម្រេចស្តង់ដារជនបទថ្មីកម្រិតខ្ពស់ ឃុំទាំងឡាយដែលនៅសេសសល់សម្រេចពី ១០ លក្ខណៈវិនិច្ឆ័យជនបទថ្មីឡើងទៅ។
 |
តាមបណ្តាឃុំជនបទថ្មីនៅ ហូវយ៉ាង ការងារពិនិត្យនិងព្យាបាលជំងឺជូនប្រជាជន
មួយថ្ងៃកា ន់តែបានយកចិត្តទុកដាក់
|
 |
ពលករមានជំនាញនៅជនបទមួយថ្ងៃកា ន់តែត្រូវបានខេត្ត ហូវយ៉ាង យកចិត្តទុកដាក់បណ្តុះបណ្តាល ដើម្បីបំពេញនូវតម្រូវការបង្វែររចនាសម្ព័ន្ធពលកម្ម
|
ដើម្បីសម្រេចជាស្ថាពរនូវគោលដៅនេះ តាមប្រសាសន៍លោក ង្វៀនវ៉ាន់ដុង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ហូវយ៉ាង នៅពេលខាងមុខ ខេត្តនឹងបន្តជំរុញការងារផ្សព្វផ្សាយ គួបបញ្ចូលការអនុវត្តចលនាប្រជាជនទាំងមូលសាមគ្គីកសាងជីវភាពវប្បធម៌នៅ តំបន់ប្រជានិករផ្សារភ្ជាប់ទៅនឹងការកសាងជនបទថ្មី ខិតខំកែលម្អជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគឺតំបន់ឆ្ងាយដាច់ស្រយាលតំបន់ដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅ បន្តលើកកម្ពស់គុណភាពការពិនិត្យនិងព្យាបាលជំងឺ គុណភាពអប់រំគុណភាពពលកម្ម បណ្តុះបណ្តាលវិជ្ជាជីវៈផ្សារភ្ជាប់ទៅនឹងដោះស្រាយការងារធ្វើ...។ ផ្តើមពីនោះ ពង្រីកតួនាទីរបស់ប្រជាជនក្នុងការកសាងជនបទថ្មីនៅមូលដ្ឋាន៕
យុយបា