Thứ 3, 21/05/2019, 20:10 GMT+7
អភិវឌ្ឍន៍ដោយចិរភាពផ្នែកដំណាំដូងនៅតំបន់វាលទំនាបទន្លេ គឺវឡុង
14:46, 30/04/2019
វាលទំនាបទន្លេ គឺវឡុង បច្ចុប្បន្នមានផ្ទៃដីចម្ការដូងប្រមាណជា ១៣០.០០០ ហិកតា ស្មើនឹងអត្រាជិត ៧៩% នៃផ្ទៃដីដាំដូងទូទាំងប្រទេសក្នុងនោះខេត្ត បេនត្រែ និង ត្រាវិញ ជាមូលដ្ឋានពីរដែលមានផ្ទៃដីដាំដូងធំបំផុត។ ក៏ប៉ុន្តែ ប្រាក់ចំណូលរបស់អ្នកដាំដំណាំដូងច្រើនតែមិនមានស្ថិរភាពដោយសារតម្លៃប្រែប្រួលមិនទៀងទាត់និងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីបណ្ដាប្រភេទដំណាំផ្សេងទៀត...
យោងតាមមន្ទីរកសិកម្មនិង អភិវឌ្ឍន៍ជនបទខេត្ត បេនត្រែ បច្ចុប្បន្ន ទូទាំងខេត្តមានផ្ទៃ ដីចម្ការ ដូងជាង ៧២.០០០ ហិកតា ស្មើនឹង ៤២% នៃផ្ទៃ ដីដាំដូងទូទាំងប្រទេស ក្នុងនោះជាង ៨០% គឺផ្ទៃ ដីជំនាញខាងធ្វើអាជីវកម្មដូងទុំដែល ផ្តល់បរិមាណផលជាមធ្យមជាង ៦០០ លានផ្លែក្នុងមួយឆ្នាំ។
ទិដ្ឋភាពរួមនៃតំបន់វត្ថុធាតុដើមដំណាំដូងនៅត្រើយខាងត្បូងនៃទន្លេ កូចៀន ស្ថិតក្នុងដែនដីនៃស្រុក កាងឡុង (ខេត្ត ត្រាវិញ) ឯនៅទល់មុខជាតំបន់ឯកវប្បកម្មដំណាំដូងចំណុះស្រុក ម៉កាយណាម (ខេត្ត បេនត្រែ)

ជាប់ព្រំប្រទល់ជាមួយស្រុកទេសដូង បេនត្រែ ខេត្ត ត្រាវិញ មានផ្ទៃដីដាំដើមដូងឈរលំដាប់ទីពីរនៃទូទាំងប្រទេសដោយមានផ្ទៃដីចម្ការដូងប្រមាណជា ២០.០០០ ហិកតា ផ្តល់បរិមាណផលជាង ១៥០ លាន ផ្លែក្នុងមួយឆ្នាំ ក្នុងនោះដំណាំដូងដាំយកផ្លែទុំស្មើនឹង ២/៣ នៃផ្ទៃដី។ អាស្រ័យដោយលក្ខខណ្ឌដីស្រទាប់លើសមស្រប ដំណាំដូងនៅ បេនត្រែ និង ត្រាវិញ ផ្តល់ផ្លែមានគុណភាពល្អ សាច់ក្រាស់ ចំណុះប្រេងខ្ពស់ ហើយត្រូវបានកំណត់នេះជាដំណាំដែលមានឧត្តមភាពនៃ មូលដ្ឋាន។ 
ខេត្ត ត្រាវិញ នឹងឆ្លៀតទាក់ទាញរាល់ប្រភពកម្លាំង ផ្តោតទៅលើការជួយឧបត្ថម្ភ
សហគ្រាសធ្វើពិពិធកម្មផលិតផលពីដូង

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព សេដ្ឋកិច្ចផ្នែកដំណាំដូង ខេត្ត បេនត្រែ បានបង្កើតក្រុមចង សម្ព័ន្ធ ចំនួន ១០ ក្រុមសហការចំនួន ៣០ សហករណ៍ចំនួន ៧ ដោយមានប្រហែលជា ២.១៣៩ ក្រុមគ្រួសារជាមួយនឹងផ្ទៃដីដាំដូងជិត ១.៦០០ ហិកតាត្រូវបានសហគ្រាសចុះកិច្ចសន្យាប្រមូល ទិញផលិតផលទាំងស្រុង។ ទន្ទឹមនឹងនោះ ផ្នែកកសិកម្មខេត្ត បេនត្រែ កំពុងសហការជាមួយ រាល់អង្គភាពពាក់ព័ន្ធដើម្បីតំណភ្ជាប់សហគ្រាសនិងប្រជា កសិករសំដៅម្ចាស់ការរកទីផ្សារអោយផលិតផល។
ខេត្ត បេនត្រែ មានដំណាំដូងជាង ៧២.០០០ ហិកតាផ្តល់បរិមាណផលដូងជាង ៦០០ លានផ្លែក្នុងមួយឆ្នាំ

ខេត្ត ត្រាវិញ បាននិងកំពុងដំណើរការក្រុមដំណោះស្រាយសំខាន់ៗ ទាំង ៣ ៖ កែលម្អបច្ចេកវិទ្យា និងបច្ចេកទេស អភិវឌ្ឍន៍ទីផ្សារ លើកកម្ពស់តួនាទីជួយឧបត្ថម្ភការ អភិវឌ្ឍនៃបណ្តាស្ថាប័ន គណៈកម្មការ ផ្នែក គម្រោង។  យោងតាមលោក ផាមមិញទ្វ្រៀន នាយករងនៃមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ត្រាវិញ ខេត្តនឹងឆ្លៀតទាក់ទាញរាល់ប្រភពធនធាន ផ្តោតការយកចិត្តទុកដាក់ទៅលើការជួយឧបត្ថម្ភ អោយសហគ្រាសធ្វើពិពិធកម្មផលិតផល ពីដំណាំដូង អំពាវនាវអញ្ជើញសហគ្រាស មកវិនិយោគកសាងរោងចក្រកែច្នៃទឹកដូងដាក់ប្រអប់ ម្សៅខ្ទិះដូង ផលិតផលហត្ថកម្មវិចិត្រសិល្បៈ។ល។
លោក សឺនលឺវភឿង ជាជនជាតិ ខ្មែរ នៅឃុំ លឿងហ្វាអា ស្រុក ចូវថាញ់ (ខេត្ត ត្រាវិញ) ថែទាំចម្ការដូងរបស់គ្រួសារ

បច្ចុប្បន្ន ខេត្ត ត្រាវិញ កំពុងបានគម្រោង SME ត្រាវិញ (គម្រោងអភិវឌ្ឍន៍សហគ្រាសធុនតូចនិងមធ្យមខេត្ត ត្រាវិញ) ជួយឧបត្ថម្ភដើមទុន ដើម្បីអភិវឌ្ឍន៍នូវគោលគំនិត ពង្រីកទូលាយសកម្មភាព ផលិតធ្វើអាជីវកម្មដូងជាមួយតម្លៃសរុបចំនួន ២១៥ ពាន់លានដុង។
ខេត្ត ត្រាវិញ លើកគោលការណ៍ធើ្វពិពិធកម្មរាល់ផលិតផលពីផ្លែដូង ស្រកីដូង។ល។ ដើម្បីដំឡើងថ្នាក់ខ្សែសង្វាក់តម្លៃដូង ជួយដល់ប្រជាកសិករនិងអាជីវកម្មលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម

ដើម្បីផ្នែកដំណាំដូង អភិវឌ្ឍន៍ដោយស្ថិរភាពផ្នែកកសិកម្មនៅខេត្ត បេនត្រែ ត្រាវិញ និយាយដោយ ឡែកនិងបណ្តាខេត្តតំបន់វាល ទំនាបទន្លេ គឺវឡុងនិយាយ រួមចាំបាច់ត្រូវតែបន្តការ ជ្រើសរើសពូជ ដូងទាំងឡាយដែលបន្ស៊ាំនឹងការរាំង ស្ងួតជ្រាបជាតិប្រៃ ផ្តល់ទិន្នផលគុណភាពខ្ពស់ ទន្ទឹមនឹងនោះបង្កើនការបណ្ដុះបណ្ដាល ផ្ទេរ បច្ចេកទេសវប្បកម្មដូងតាមតម្រូវ ការទីផ្សារ ឧបត្ថម្ភការទទួលស្គាល់តំបន់ដាំដូងសម្រេចបានស្តង់ដារ VietGA P....។
ឈ្មួញប្រមូលទិញដូងទុំ

ជាមួយនឹងការអនុវត្តព្រមៗ គ្នានូវដំណោះស្រាយជាច្រើន ផ្លែដូងនឹងត្រូវបាន លើកកម្ពស់តម្លៃ ជីវភាពរស់នៅនៃ អ្នកដាំដូងនឹងមានស្ថិរភាពជាង៕
កុងទ្រី - ថាញ់ហ្វា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖