Thứ 2, 09/12/2019, 13:57 GMT+7
ស្វែងយល់អំពីរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ (តពីលេខចេញផ្សាយខែតុលា ឆ្នាំ ២០១៤)
16:04, 07/04/2015
កំណត់នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ស្តីអំពីលក្ខណៈចរិតរបស់រដ្ឋនិងអំណាចរបស់រដ្ឋ

ជ្រើសរើសក្រណាត់សម្រាប់ដេរអាវថ្មីនៅផ្សារណាត់ អៀនមិញ ស្រុក អៀនមិញ (ខេត្ត ហាយ៉ាង)។ រូចថត៖ ង៉ូទន់

+ រដ្ឋ លក្ខណៈចរិតរបស់រដ្ឋនិងអំណាចរបស់រដ្ឋយើងត្រូវបានរដ្ឋធម្មនុញ្ញនៃប្រទេសសាធារណ រដ្ឋ សង្គមនិយម វៀតណាម កំណត់យ៉ាងដូចម្តេច?
-រដ្ឋ លក្ខណៈចរិតរបស់រដ្ឋនិងអំណាចរបស់រដ្ឋយើងត្រូវបានរដ្ឋធម្មនុញ្ញនៃប្រទេសសាធារណរដ្ឋសង្គម​និយម វៀតណាម (វិសោធនកម្មឆ្នាំ ២០១៣) ហៅកាត់ថារដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ កំណត់ដូចតទៅ៖
១. ប្រទេសសាធារណរដ្ឋសង្គមនិយម វៀតណាម គឺជាប្រទេសឯករាជ្យមួយ មានអធិបតេយ្យ ឯកភាពនិងបូរណភាពទឹកដី រួមទាំងដីគោក ដែនសមុទ្រកោះ តំបន់សមុទ្រនិងតំបន់អាកាស។
២. រដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គឺជារដ្ឋប្រកាន់និតិរដ្ឋសង្គមនិយមរបស់ប្រជាជន ដោយ​​ ប្រជាជន ដើម្បីប្រជាជន។ 
គ្រឿងភាជន៍របស់ជនជាតិចាម នៅខេត្ត ប៊ិញធន់។ រូបថត៖ គិមស៊ើន
 
 ៣. ប្រទេសសាធារណរដ្ឋសង្គមនិយម វៀតណាម ដោយប្រជាជនធ្វើម្ចាស់ អំណាចទាំងមូលរបស់រដ្ឋគឺជារបស់ប្រជាជនដែលមូលដ្ឋានគ្រឹះគឺជាសហភាពរវាងវណ្ណៈកម្មករនិងវណ្ណៈកសិករហើយនិងកងជួរ បញ្ញវន្ត។
៤. អំណាចរបស់រដ្ឋគឺឯកភាព មានការបែងចែកការងារ សហការ ត្រួតពិនិត្យរវាង​បណ្ដាស្ថាប័នរដ្ឋក្នុង​ការ​អនុវត្ត​បណ្តានិតិប្បញ្ញត្តិ នីតិប្រតិបត្តិ យុត្តិធម៌។
+ អប់រំនិងបណ្តុះបណ្តាលត្រូវបានកំណត់យ៉ាងដូចម្តេច?
- រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ កំណត់អំពីអប់រំនិងបណ្តុះបណ្តាលដូចតទៅ៖
១. អភិវឌ្ឍអប់រំគឺជាគោលនយោបាយជាតិចម្បងបង្អស់ សំដៅលើកកំពស់ប្រជាបញ្ញា អភិវឌ្ឍ​ធនធាន​មនុស្សនិងបំពាក់បំប៉នអ្នកមានប្រាជ្ញាខ្ពង់ខ្ពស់។
២. រដ្ឋផ្តល់អាទិភាពវិនិយោគនិងទាក់ទាញបណ្តាប្រភពវិនិយោគផ្សេងៗសម្រាប់ផ្នែកអប់រំ យកចិត្ត​ទុក​ដាក់ គិតគូរដល់អប់រំមត្តេយ្យដ្ឋាន ធានាផ្នែកអប់រំបឋមសិក្សាគឺជាការបង្ខំ រដ្ឋមិនយកថ្លៃសាលា​ ជាជំហានៗ​សកលកម្ម​ផ្នែក​អប់រំមធ្យមសិក្សា អភិវឌ្ឍផ្នែកអប់រំមហាវិទ្យាល័យ អប់រំអាជីព អនុវត្តគោលនយោបាយ​អាហារូបករណ៍ ថ្លៃបង់សាលាសមស្រប។
 
ប្អូនៗសិស្សានុសិស្សជនជាតិនៅ សុកបំ.ប ស្រុក ប៊ូដាំង (ខេត្តប៊ិញភឿក)។ រូបថត៖ គិមស៊ើន

៣. រដ្ឋផ្តល់អាទិភាពអភិវឌ្ឍផ្នែកអប់រំនៅតំបន់ភ្នំ តំបន់សមុទ្រកោះ តំបន់បងប្អូនជនជាតិភាគតិចនិងតំបន់មានលក្ខខណ្ឌសេដ្ឋកិច្ច -សង្គមលំបាកលំបិនខ្លាំង ផ្តល់អាទិភាពប្រើប្រាស់ ពង្រីកចំនួនបណ្ដា​ជន​មានទេពកោសល្យចំណាន បង្កលក្ខខណ្ឌដើម្បីជនពិការនិងអ្នកក្រីក្របានរៀនអក្សរនិងវិជ្ជាជីវៈ៕

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖