Thứ 4, 19/06/2019, 17:53 GMT+7
ស្វែងយល់អំពីរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣
11:19, 12/02/2015
ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៣ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី ៦ នីតិកាលទី ១៣ បានអនុម័តឆ្លងរដ្ឋធម្មនុញ្ញនៃ ប្រទេសសាធារណរដ្ឋសង្គមនិយមវៀតណាម។ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានទទួលបន្តនិងអភិវឌ្ឍ នូវបណ្តាច្បាប់រដ្ឋធម្មនុញ្ញឆ្នាំ ១៩៤៦ ឆ្នាំ ១៩៥៩ ឆ្នាំ ១៩៨០ និងឆ្នាំ ១៩៩២  (វិសោធនកម្មបនែម្ថ ឆំ្នា ២០០១)។

រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ជាសំណុំឯកសារសំខាន់ពិសេស បង្ហាញនូវការ ប្រមូល ផ្តុំឆន្ទៈ របស់បក្សទាំង មូល ប្រជាជនទាំងមូល កងទ័ពយើងទាំងមូល បង្កើតជាមូលដ្ឋាននយោបាយ-គតិយុត្តរឹងមាំសម្រាប់កិច្ចប្ដូរថី្មទឹកដីលើគ្រប់វិស័យកុ្នងសម័យកាលថ្មីដំណាក់កាលបដិវត្តថី្ម ដើម្បីកសាងប្រទេស វៀតណាមសង្គមនិយម ប្រជាជនសំបូរស្ដុកស្ដម្ភ ប្រទេសជាតិរុងរឿង ប្រជាធិបតី យុត្តិធម៌ អារ្យធម៌។ចាប់ពីលេខកាសែតខែឧសភាឆ្នាំ ២០១៤ តទៅ កាសែតរូបភាពជនជាតិនិងតំបន់ភ្នំសូមឧទេ្ទសនាមជូនជនរួមជាតិ នូវខ្លឹមសារនីមួយៗរបស់ច្បាប់រដ្ឋធម្មនុញ្ញនេះ។

យុវវ័យរដ្ឋធានីសាកល្បងប្រឡូកជាមួយគងឃ្មោះដែលជាឧបករណ៍ភ្លេងប្រពៃណីរបស់ជនជាតិ មឿង។ រូបថត៖ ង្វៀនធ្វី

+ បក្សកុម្មុយនិស្ត វៀតណាម ត្រូវបានកំណត់យ៉ាងដូចម្ដេចនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣?
- មាត្រាទី ៤ ជំពូកទី ១ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ បានកំណត់ដូចខាងក្រោម៖
១. បក្សកុម្មុយនិស្ត វៀតណាម - កងឈានមុខរបស់វណ្ណៈកម្មករ ទន្ទឹមនឹងនោះ​ជាកងឈានមុខ​របស់​ប្រជាពលករនិងរបស់ប្រជាជាតិ វៀតណាម ជាតំណាងដ៏ស្មោះសចំពោះផលប្រយោជន៍របស់វណ្ណៈកម្មករ ប្រជាពលករ​​និងរបស់ប្រជាជាតិទាំងមូល ប្រកាន់យកលទ្ធិម៉ាក្ស - លេនីននិងសតិអារម្មណ៍ ហូជីមិញ ធ្វើជា សតិអារម្មណ៍គ្រឹះ គឺជាកងកម្លាំងដឹកនាំរដ្ឋនិងសង្គម។
២. បក្សកុម្មុយនិស្ត វៀតណាម ផ្សារភ្ជាប់យ៉ាងស្អិតរមួតជាមួយប្រជាជន បំរើប្រជាជន ក្រោមការឃ្លាំ មើលរបស់ប្រជាជន ទទួលខុសត្រូវចំពោះមុខប្រជាជនអំពីសេចក្តីសម្រេចនានារបស់ខ្លួន។
៣. រាល់ស្ថាប័នរបស់បក្សនិងបក្ខជនបក្សកុម្មុយនិស្ត វៀតណាម ធ្វើសកម្មភាពក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់។
មុខមាត់នៃទីក្រុងថ្មីមួយ - ទីរួមខេត្ត មឿងឡៃ (ខេត្ត ឌៀនបៀន)។​​ រូបថត៖ ថេយ្វៀត

+ រដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ កំណត់ទំនាក់ទំនងរវាងជនជាតិនានាលើទូទាំងប្រទេស វៀតណាម ដូចម្ដេច ខ្លះ? ភាសាជាតិគឺភាសាអ្វី?
- មាត្រទី ៥ ជំពូកទី ១ នៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ កំណត់ដូចខាងក្រោម៖
១. ប្រទេសសាធារណរដ្ឋសង្គមនិយម វៀតណាម គឺជាប្រទេសឯកភាព​នៃបណ្តាជនជាតិដែល​រួមរស់​ជាមួយគ្នាលើទឹកដី វៀតណាម។
២. បណ្តាជនជាតិស្មើភាពគ្នា សាមគ្គីគ្នា គោរពគ្នានិងជួយគ្នាទៅវិញទៅមក រួមគ្នាអភិវឌ្ឍ ហាមឃាត់ រាល់ទង្វើរើសអើង បំបែកបំបាក់ជាតិសាសន៍។
៣. ភាសាជាតិគឺជាភាសា វៀត។ រាល់ជនជាតិមានសិទ្ធិប្រើភាសានិយាយ អក្សរ រក្សាអត្តសញ្ញាណ ជនជាតិ ពង្រីកទំនៀមទម្លាប់ ប្រពៃណីនិងវប្បធម៌ល្អប្រពៃរៀងៗខ្លួន។
៤. រដ្ឋអនុវត្តគោលនយោបាយអភិវឌ្ឍគ្រប់ជ្រុងជ្រោយនិងបង្កលក្ខណៈដើម្បីបងប្អូនជនជាតិភាគតិច​ នានាពង្រីកកម្លាំងខាងក្នុងរួមគ្នាអភិវឌ្ឍន៍ជាមួយប្រទេសជាតិ៕
ជ្រុងមួយនៃសាលាមត្តេយ្យនៅឃុំ ឡុងមី ស្រុក ម៉ាងធិត ដែលជាឃុំដំបូងគេបង្អស់របស់ខេត្ត វិញឡុង សម្រេចបានស្តង់ដារកសាងជនបទថ្មីដំណាក់កាល ២០១០ - ២០១៥។ រូបថត៖ ផាមមិញទន់

 

ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ